ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរាមខ្យល់!

5 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ​ រដ្ឋការ​អា​មេ​រិ​កបាន​ប្រកាស​ដាក់​ទណ្ឌកម្ម​មេទ័ព​ខ្មែរ​ដ៏​អង់អាច​មួយ​រូប​…​ លោក​ផ្កាយ​មាស​បួន ហី​ុ​ង ប៊ុ​ន​ហៀ​ង​…​ដោយ​មិន​ឱ្យ​ជាន់​ទឹកដី​អា​មេ​រិ​ក និង​បង្កក​ទ្រព្យសម្បតិ្ត​ដែល​មាននៅ​អា​មេ​រិ​ក ។ លោកនាយ​ឧត្តមសេនីយ៍​បាន​ឆ្លើយ​តប​វិញ​…​ប្រកបដោយ​ភាព​ក្លាហាន​និង​សច្ចធម៌​ថា​…​លោក​គ្មាន​ទ្រព្យ​សម្បត្តិ​នៅ​អា​មេ​រិ​ក​ទេ​…​សូម​អា​មេ​រិ​ក​បង្កក​ទ្រព្យសម្បត្តិ​របស់​លោកឱ្យ​បាន​ឆាប់​…​ការ​ឆ្លើយ​តប​នេះ​មាន ន័យ​ថា​…​ឆាប់​កាលណា​កាន់តែ​ល្អ​…​។ លោកនាយ​ឧត្តមសេនីយ៍​ខ្មែរ​រូប​នេះ​…​បាន​ថ្លែង​ជា​សាធារណៈ​ទៀត​ថា​…​កុំ​ថានៅ​អា​មេ​រិ​ក​…​សូ​ម្បី​នៅ​ស្រុក​ខ្មែរ​ក៏​លោក​គ្មាន​លុយ​ដាក់​ក្នុង​ធនាគារ​ដែរ​…​។…

ថ្មី​ៗ​នេះ​ រដ្ឋការ​អា​មេ​រិ​កបាន​ប្រកាស​ដាក់​ទណ្ឌកម្ម​មេទ័ព​ខ្មែរ​ដ៏​អង់អាច​មួយ​រូប​…​ លោក​ផ្កាយ​មាស​បួន ហី​ុ​ង ប៊ុ​ន​ហៀ​ង​…​ដោយ​មិន​ឱ្យ​ជាន់​ទឹកដី​អា​មេ​រិ​ក និង​បង្កក​ទ្រព្យសម្បតិ្ត​ដែល​មាននៅ​អា​មេ​រិ​ក ។

លោកនាយ​ឧត្តមសេនីយ៍​បាន​ឆ្លើយ​តប​វិញ​…​ប្រកបដោយ​ភាព​ក្លាហាន​និង​សច្ចធម៌​ថា​…​លោក​គ្មាន​ទ្រព្យ​សម្បត្តិ​នៅ​អា​មេ​រិ​ក​ទេ​…​សូម​អា​មេ​រិ​ក​បង្កក​ទ្រព្យសម្បត្តិ​របស់​លោកឱ្យ​បាន​ឆាប់​…​ការ​ឆ្លើយ​តប​នេះ​មាន
ន័យ​ថា​…​ឆាប់​កាលណា​កាន់តែ​ល្អ​…​។ លោកនាយ​ឧត្តមសេនីយ៍​ខ្មែរ​រូប​នេះ​…​បាន​ថ្លែង​ជា​សាធារណៈ​ទៀត​ថា​…​កុំ​ថានៅ​អា​មេ​រិ​ក​…​សូ​ម្បី​នៅ​ស្រុក​ខ្មែរ​ក៏​លោក​គ្មាន​លុយ​ដាក់​ក្នុង​ធនាគារ​ដែរ​…​។

ឯ​រឿង​ទិដ្ឋាការ​ទៅ​អា​មេ​រិ​ក​ក៏​ដូច្នោះ​ដែរ​…​លោក​ថា​មិន​ចាំបាច់​ផ្តល់​ទិដ្ឋាការ​ឱ្យ​លោក​ទេ​…​ព្រោះ​លោក​មិន​ចង់ទៅ​អា​មេ​រិ​ក​ឡើយ​…​ឬ​គ្មាន​រឿង​អី​ត្រូវ​ទៅ​ទេ !

លោក​ថ្លែង​ដោយ​អង់អាច​ក្លាហាន​…​សក្តិ​សមជា​មេទ័ព​សម័យនេះថា លោក​អត់​មាន​ក្រុមហ៊ុន​អី​រកស៊ី​នឹងគេ​ផង​…​កុំ​ថា​ឡើយ​នៅ​អា​មេ​រិ​ក សូ​ម្បី​នៅ​ស្រុក​ខ្មែរ​ក៏​អត់​មាន​ផង​…​ឯ​លុយ​នៅ​ធនាគារ​ស្រុក​ខ្មែរ​ក៏​អត់​មាន​ដែរ កុំ​ថា​ឡើយ​នៅ​អា​មេ​រិ​ក​…«​ទៅ​ខ្វល់​អី​! ខ្ញុំ​អត់​មាន​បារម្ភ​ទេ !…​ចោទ​ខ្ញុំ​ទាំង​បំពាន !!»

ទស្សនៈ​នានា​បង្ហាញ​ថា​…​ការ​គំរាម​របស់​រដ្ឋការ​អា​មេ​រិ​ក​…​ប្រៀប​ដូច «​គំរាម​ខ្យល់ !» …​ហេ ! េ​ហ !

អត្ថបទសរសេរ ដោយ