ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​តវ៉ា អ្នកនាំពាក្យ​CPP​ហៅ​ជា​រុយ និង​មូស​កំពុង​ចោមរោម​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​ហៅ​សកម្មភាព​របស់​ក្រុមប្រឆាំង​កំពុង​តវ៉ា​នៅ​ក្រៅប្រទេស​ជា​រុយ និង​មូស​ដែល​ចោមរោម​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែល​កាន់តែ​ជិត​មក​ដល់ ។ លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មិថុនា​ថា នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​ហៅ​សកម្មភាព​របស់​ក្រុមប្រឆាំង​កំពុង​តវ៉ា​នៅ​ក្រៅប្រទេស​ជា​រុយ និង​មូស​ដែល​ចោមរោម​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែល​កាន់តែ​ជិត​មក​ដល់ ។

លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មិថុនា​ថា នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មជ្ឈដ្ឋាន​ប្រឆាំង និង​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​បាន និង​កំពុង​ហ៊ុម​ព័ទ្ធ​សភាពការណ៍​នយោបាយ​សេដ្ឋកិច្ច​សង្គម ដើម្បី​ធ្វើ​ឲ្យ​មើលទៅ​ហាក់ដូចជា​ច្របូកច្របល់​ខ្លាំង​ណាស់ តែ​តាម​ពិត​គ្មាន​ទេ ។ ជាង​នេះ​ពួក​ប្រឆាំង​មួយ​ចំនួន​នៅ​បរទេស​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ជប៉ុន ដើម្បី​ឲ្យ​ឈប់​ផ្តល់​ជំនួយ​មក​ឲ្យ​គ​.​ជ​.​ប ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា មាន​មតិ​មួយ​ចំនួន​ក៏​បាន​ដែរ សុទ្ធតែ​អគតិ​មួយ​ចំនួន​នាំ​គ្នា​បំផុសប្រជាជន​កម្ពុជា​មិន​ទៅ​បោះ​ឆ្នោត​ដោយ​ប្រើ​ពាក្យ​ថា នៅផ្ទះ​ឈ្នះ​ឯង​ចង់​រារាំង​ការ​បោះ​ឆ្នោត ។ អុ្ន​ក​ទាំងនេះ​នាំ​គ្នា​វាយប្រហារ​មក​លើ​គ​.​ជ​.​ប​ថា ជា​ស្ថាប័ន​មិន​ឯករាជ្យ​ការ​បោះ​ឆ្នោត​មិន​ស្មើភាព ដោយសារ​តែ​កាន់ជើង​អតីត​បក្ស​ប្រឆាំង ។ លោក​ក៏​បាន​បន្ថែម​ថា អ្នកខ្លះ​ដែល​លំអៀង​នយោបាយ​បាន​បំផុស​ថា ការ​បោះ​ឆ្នោត គឺ​ក្លែងក្លាយ​ដោយសារ​គ្មាន​អតីត​បក្ស​ប្រឆាំង ដោយ​មិន​គិត​ថា អតីត​បក្ស​ប្រ​ឆាំ​ល្មើសច្បាប់​ធ្ងន់ធ្ងរ​នោះ​ទេ ។ ជាង​នេះ​បាន​វាយតម្លៃ​ដោយ​អគតិ​ថា ស្ថាប័ន​ធ្វើ​ច្បាប់​ផ្សេង​ៗ​ដោយ​មិន​បាន​ល្អ​នៅ​ខ្វះខាត ចន្លោះ​ប្រហោង​ជា​ច្រើន​រំលោភ​លើ​តួនាទី​សិក្សា​ស្រាវជ្រាវ​ម៉ត់ចត់​នៃ​ស្ថាប័ន​កំពូល​របស់​រដ្ឋ ។

លោក​គូសបញ្ជាក់​ថា​«​ទោះបី​ពួក​រុយ ពួក​មូស​មក​ឆាឆៅ​សភាពការណ៍​នយោបាយ​យ៉ាងណា​ក៏​ដំណើរការ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​នៅ​តែ​ទៅ​មុខ​ដោយ​រលូន​ដែរ ដោយ​មាន​ប្រជាជន​កម្ពុជា​ជាង​៨៤​ភាគរយ​ដែល​មាន​ឈ្នោះ​ក្នុង​បញ្ជី​នឹង​ទៅ​បោះ​ឆ្នោត​តាម​ការិយាល័យ​បោះ​ឆ្នោត​នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ទទួល​ជោគជ័យ​ជា​មិន​ខាន​» ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ខណៈ​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​នៅ​ក្រៅប្រទេស​ធ្វើ​សកម្មភាព​តវ៉ា​នៅ​មុខ​ស្ថាន​ទូច​ជប៉ុន​នៅ​ក្រៅប្រទេស និង​សកម្មភាព​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​គោលបំណង​រារាំង​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដោយ​គ្មាន គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម ។
យ៉ាងណា​ក្តី បើ​តាម គ​.​ជ​.​ប ធ្លាប់​បាន​អះអាង​ថា ទោះបី​គ្មាន​គណបក្សប្រឆាំង​ចូលរួម​ក៏​ដោយ ឬ​មានការ​រំខាន​យ៉ាងណា​ក៏ គ​.​ជ​.​ប នៅ​តែ​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​តែ​ដំណើរ​ជា​ធម្មតា​ទាំង​ការ​បោះ​ឆ្នោត​ទាំង​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ