ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​​វុ​ទ្ឋី ស័ក បង្ហាញ​ភាព​ឈឺ​ចាប់ និង​ឆ្អែតចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​វុ​ទ្ឋី ស័ក ឆ្អែតចិត្ត​ចំពោះ​ការ​មិន​ឲ្យ​តម្លៃ​របស់​ផលិត​ករ និង​តារា​ល្បី​មួយ​ចំនួន​ចំពោះ​តារា​ថ្មី ។ តារា​សម្តែង​លោក​វុ​ទ្ធី ស័ក បង្ហាញ​ភាព​ឈឺចាប់​នៅ​ក្នុង​ពិភព​សិល្បៈ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​វុ​ទ្ឋី ស័ក ឆ្អែតចិត្ត​ចំពោះ​ការ​មិន​ឲ្យ​តម្លៃ​របស់​ផលិត​ករ និង​តារា​ល្បី​មួយ​ចំនួន​ចំពោះ​តារា​ថ្មី ។

តារា​សម្តែង​លោក​វុ​ទ្ធី ស័ក បង្ហាញ​ភាព​ឈឺចាប់​នៅ​ក្នុង​ពិភព​សិល្បៈ ដោយ​និយាយ​ថា​«មិន​នឹក​ស្មានថា​ មានការ​ឈ្នានីស​គ្នា​ប្រកាន់បក្ស​ប្រកាន់ពួក​សូ​ម្បី​តែ​គ្នា​តួ​ថ្មី​គោរព​រៀម​ច្បង​​នៅ​តែ​មើល​មិនឃើញ​តម្លៃ ។ ខ្ញុំ​ស្ទើរតែ​អស់​សង្ឃឹមលើ​អាជីព​សិល្បៈ ខ្ញុំ​បាន​ដើរ​សម្តែង និង​ជួយ​ថត​ឲ្យ​ផលិតកម្ម​មួយ​ចំនួន តែ​នៅ​ទីបំផុត​ឃើញ​ថា​សង្គម​មួយ​នេះ​បក្ស​ពួក​រាប់អាន​តែ​គ្នា​គេ ។ ខ្ញុំ​ឆ្អែតចិត្ត​ចំពោះ​ផលិតកម្ម​ធំ​មួយ​ហៅ​ខ្ញុំ​ថត​គឺ​និយាយ​លួងលោម​ណាស់ តែ​ការងារ​ជាក់ស្តែង​ទុក​យើង​ដូច​ពពួក​គ្មាន​តម្លៃ ស្ទុះស្ទា​ឈ្មុល​រកតែ​គ្នា​គេ​ដូច​បង​​ដូច​ប្អូន ។ បើ​និយាយ​ពី​តម្លៃ​ថត​វិញ​ខ្ញុំ​ក៏​ទទួល​បាន​តិចតួច តែ​មិន​ខឹង​ឡើយ​ឲ្យ​តែ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ផលិតករ​ឬ​ថៅកែ​មេ​កើយ តែ​នេះ​គេ​ទុក​យើង​ជា​មនុស្ស​​គ្មាន​បេះដូង សួរ​ថា​តើ​តួ​ល្បី​អស់ហ្នឹង​ចេញ​មក​ភ្លាម​ល្បី​ភ្លាម​មែន ។

ភាព​អស់ចិត្ត​នេះ​លែង​ចង់​ជឿ​ផលិតកម្ម​ណា​ទាំងអស់ពូកែ​ណាស់​បោក​តួ​ប្រើ តួ​ថ្មី​ចាំ​សំកុក​រាប់​ម៉ោង​អត់ងងុយ​អី​ក៏​ឃើញ គ្រាន់តែ​អ្នក​ល្បី​វិញ​មក​យឺត​ហើយ​លួងលោម​ទៀត។ បើ​និយាយ​ពី​ពេល​ទៅ​ជប់លៀង​ខួបកំណើត ការ​អី​វិញ គឺថា​សម្បូរ​ណាស់​អ្នកលេង​ចរិត​ថា​គេ​ល្បី ឫក​កប់​មេឃ »​។ លោក​វុ​ទ្ធី ស័ក នឹង​តស៊ូ​ដើម្បី​អនាគត​ព្រោះ​ស្រឡាញ់​សិល្បៈ​សុខចិត្ត​ទ្រាំ គោលដៅ​គឺ​ចង់​មានឈ្មោះ​ជាង​នេះ​ដើម្បី​ឲ្យ​គេ​ស្គាល់ ។

អ្នក​នាង​កែវ សុវណ្ណ​នី អ្នកដឹកនាំ​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​លើក​ឡើង​ថា​«​តួ​ថ្មី​សម្រាប់​នាង​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា​គោរព​ពេលវេលា​ណាស់ មិន​ពិបាក​ហៅ​ច្រើន​ដង ។ ចំពោះ​តួ​ល្បី​មួយ​ចំនួន​វិញ​ត្រូវ​ទ្រ​សម្បើម​ណាស់​ទម្រាំ​បាន​ឡើង​សម្តែង​ឲ្យ​យើង ម្តង​ៗ តិច​ចេះ តិច​ចុះ ឡើង​ចង់​វិលមុខ ។ ទាំងនេះ​ជា​រឿង​មួយ​ជ្រុង​ក្នុង​សង្គម​សិល្បៈ ហើយ​រំពឹង​ថា​នឹង​មិន​បន្ត​មាន​តារា​ណា​ផ្សេង​ទៀត​ទម្លាយ​ឡើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ