ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មន្ត្រី​នគរបាល​ប៉ះ​ជាមួយ​រថយន្ត​មន្ត្រី​នគរបាល…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿងម៉ាក​ហា​យ​ឡែ​ន​ឌឺ​ បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​ ពេល​បត់​ឆ្វេង​ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័ ក៍​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​បា​ឡែ​ន បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ជា​មន្ត្រី​នគរបាល​ដូច​គ្នា​បាន​ជ្រុល​ទៅ​បុក​ចំហៀង​គូថ​ក្រោយ​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿងម៉ាក​ហា​យ​ឡែ​ន​ឌឺ​ បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​ ពេល​បត់​ឆ្វេង​ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័ ក៍​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​បា​ឡែ​ន បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ជា​មន្ត្រី​នគរបាល​ដូច​គ្នា​បាន​ជ្រុល​ទៅ​បុក​ចំហៀង​គូថ​ក្រោយ​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ជិត​នឹង​វិទ្យាល័យ​ទួល​អំពិល ផ្លូវ​២១៧​កែង​នឹង​ផ្លូវ​បេតុង អត់លេខ ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ពន្លត់អគ្គីភ័យ មាន​អាយុ​ជាង​៤០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌឺ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២W-៨៩៥២ ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ឆ្លង​ចូល​ទៅ​តាម​ផ្លូវ​បេតុង​គ្មាន​លេខ ពេល​រថយន្ត​បត់​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ក៍​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ដូច​គ្នា មាន​វ័យ​ជាង​៣០​ឆ្នាំ បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-៤២១៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ដូច​គ្នា​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌឺ​ចំ​ចំហៀង​ខាងស្តាំ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​ហា​យ​ឡែន​ឌឺ​រង​ការ​ខូចខាត​ក្រពឹត​គូថ​ក្រោយ​ចំហៀង​ខាងស្តាំ និង​វៀច​កង់​ក្រោយ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។
ចំណែក​រថយន្ត​កាម​រី​បា​ឡែ​ន​វិញ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​ផ្នែក​ខាង​មុខ​យ៉ាងដំណំ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា ។ ភ្លាម​ៗ​នោះ​ដែរ​ភាគី​ទាំង​សង្ខាង​បាន​ប្រកែក​គ្នា​រក​ត្រូវ និង​លើក​ហេតុផល​រៀង​ៗ​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ខណ្ឌ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​បានអោយ​តំណាង​ភាគី​ទាំង​សង្ខាង​សម្របសម្រួល​គ្នា​ម្តងទៀត ហើយ​ណាមួយ​ដោយសារ​តែ​អ្នក​ទាំង​ពីរ​គឺជា​កងកម្លាំង​ដូច​គ្នា គឺ​ពួក​គាត់​សុខចិត្ត​យក​រថយន្ត​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន​ដើម្បី​បញ្ចប់រឿង ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ