ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ​! តាម​ពិត​គាត់​មាន​… ទើប​ស្លា.ប់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្មករ​សំណង់​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ដើរទៅ​ចុះ​ងូតទឹក​ត្រពាំង​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ ដើម្បី​សំអាតខ្លួន បន្ទាប់​ពី​ចេញពី​ធ្វើការ​មុន​ទៅ​ផ្ទះ បណ្តាល​ឱ្យ​រមួលក្រពើ​ប្រកាច់​ស្លាប់​តែ​ម្នាក់ឯង​ពុំ​មាន​នរណា​នៅ​ជិត ទើប​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ដែល​រស់នៅ​ជិត​នោះ​នាំ​គ្នា​មក​មើល​រហូត​ដឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។…

ខេត្តសៀមរាប ៖ កម្មករ​សំណង់​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ដើរទៅ​ចុះ​ងូតទឹក​ត្រពាំង​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ ដើម្បី​សំអាតខ្លួន បន្ទាប់​ពី​ចេញពី​ធ្វើការ​មុន​ទៅ​ផ្ទះ បណ្តាល​ឱ្យ​រមួលក្រពើ​ប្រកាច់​ស្លាប់​តែ​ម្នាក់ឯង​ពុំ​មាន​នរណា​នៅ​ជិត ទើប​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ដែល​រស់នៅ​ជិត​នោះ​នាំ​គ្នា​មក​មើល​រហូត​ដឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​លង់ទឹក​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​វែង សង្កាត់​ក្របី​រៀល ក្រុង​-​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​នោះ​មានឈ្មោះ ឈាំ រើ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​បឹង សង្កាត់​ក្របី​រៀល ក្រុង​-​ខេត្តសៀមរាប ។
ក្រោយ​ពី​ធ្វើការ​ពិនិត្យ​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ប្រាប់​សមត្ថកិច្ច​រួម​មក​បានឱ្យ​ដឹង​ថា មូលហេតុ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់ គឺ​ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ គឺ​ជំងឺ​(​តេ​តា​ណុ​ស​) ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ឃុំ​ខាងលើ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ