ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រមូល​ពន្ធប្រចាំ​​ខែ​មករា មាន​ការ​កើន​ឡើង​​២១,៧៤%

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការប្រមូល​ពន្ធដារ​ក្នុងខែ​មករា ២០១៣ និង​បង់ប្រាក់​ចូលថវិកា​​ជាតិបាន​ចំនួន​២៣១.៦៦៤​លាន​រៀល (គិត​ជាដុល្លារ​ប្រមាណ​​៥៧.៩២​​លាន​ដុល្លារ) ស្មើនឹង​៦.៦៩% នៃ​គោលដៅ​កំណត់ក្នុង​ច្បាប់​​ហិរញ្ញវត្ថុ​សំរាប់​ការគ្រប់​គ្រង​ឆ្នាំ​២០១៣។ បើប្រៀប​ធៀប​នឹង​​ការ​អនុវត្តន៍​បាន​ក្នុង​​រយៈ​ពេល​មួយខែដូ​ច​គ្នាក្នុង​ឆ្នាំ២០១២ ឃើញ​ថាក្នុងឆ្នាំ​២០១៣ នេះ​មានការកើន​ឡើង​ចំនួន​៤១.៣៧៧​លាន

រាជធានីភ្នំពេញ ៖ ការប្រមូល​ពន្ធដារ​ក្នុងខែ​មករា ២០១៣ និង​បង់ប្រាក់​ចូលថវិកា​​ជាតិបាន​ចំនួន​២៣១.៦៦៤​លាន​រៀល (គិត​ជាដុល្លារ​ប្រមាណ​​៥៧.៩២​​លាន​ដុល្លារ) ស្មើនឹង​៦.៦៩% នៃ​គោលដៅ​កំណត់ក្នុង​ច្បាប់​​ហិរញ្ញវត្ថុ​សំរាប់​ការគ្រប់​គ្រង​ឆ្នាំ​២០១៣។ បើប្រៀប​ធៀប​នឹង​​ការ​អនុវត្តន៍​បាន​ក្នុង​​រយៈ​ពេល​មួយខែដូ​ច​គ្នាក្នុង​ឆ្នាំ២០១២ ឃើញ​ថាក្នុងឆ្នាំ​២០១៣ នេះ​មានការកើន​ឡើង​ចំនួន​៤១.៣៧៧​លាន​រៀល​​ស្មើនឹង​អត្រា​កំណើន​​២១,៧៤%។ យោង​តាម​សេចក្តី​ប្រកាសព័ត៌​មានរបស់អគ្គ​នាយក​ដ្ឋា​ន​ពន្ធដារ​ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញ​វត្ថុក្នុង​កិច្ច​ប្រជុំ​បូក​សរុបលទ្ធ​ផល​ការងារ​សារ​ពើ​ពន្ធប្រចាំ​ខែមករា ២០១៣ នៅសាល​ប្រជុំអគ្គ​នាយកដ្ឋាន​ពន្ធដារ​កាលពី​ព្រឹក​ថ្ងៃទី៧ កុម្ភៈ ២០១៣ ក្រោម​អធិបតី​ភាព​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​​ទទួលបន្ទុក​​ជា​អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ធដារ។

ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ការប្រមូល​ពន្ធប្រចាំ​ខែមករា ២០១៣ មាន​ការកើន​ឡើង៤​១.៣៧៧​​លានរៀល​ស្មើនឹង​អត្រា​កំណើន​​២១,៧៤% ក្នុងនោះ​ថវិការដ្ឋកើន​ឡើងចំនួន​២៦.៩០% តាមការវិភាគ​ប្រភេទពន្ធ​ឃើញ​ថា ពន្ធលើ​ប្រាក់បៀវ​ត្ស​មាន​ការកើន​ឡើង​​ប្រមាណ​២៤.៥% ពន្ធលើប្រាក់​ចំណេញ​​មានការ​កើនឡើង​ប្រមាណ​១២.១% ពន្ធលើឈ្នួល​ផ្ទះនិងដី​មានការ​កើនឡើង​២៧.៣% អាក​រលើតម្លៃ​បន្ថែមមាន​ការ​កើនឡើង​​ប្រមាណ​​៥៦.៤% និង​អាករពិសេស​មានការ​កើនឡើង​ប្រមាណ​៩.៤% ៕