ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​​ធម្មជាតិ​ៗជួយបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម

5 ឆ្នាំ មុន

ការ​ដែល​មាន​វត្តមាន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ខ្ពស់ គឺជា​រឿង​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត ហើយ​ក៏​ច្រើន​តែ​បណ្តាល​មក​ពី​ជម្រើស​របៀប​រស់នៅ​មិន​ផ្តល់​សុខភាព ហើយ​រឿង​​នេះ​ជាប់​ទាក់ទង​នឹង​របប​អាហារ​មាន​ជាតិ​ខ្លាញ់ Saturated Fat ខ្ពស់ និង​ការ​កង្វះ​សកម្មភាព​រាង​កាយ​។ កត្តា​ជា​ច្រើន​ដូច​ជា ការ​ជក់បារី…

ការ​ដែល​មាន​វត្តមាន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ខ្ពស់ គឺជា​រឿង​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត ហើយ​ក៏​ច្រើន​តែ​បណ្តាល​មក​ពី​ជម្រើស​របៀប​រស់នៅ​មិន​ផ្តល់​សុខភាព ហើយ​រឿង​​នេះ​ជាប់​ទាក់ទង​នឹង​របប​អាហារ​មាន​ជាតិ​ខ្លាញ់ Saturated Fat ខ្ពស់ និង​ការ​កង្វះ​សកម្មភាព​រាង​កាយ​។ កត្តា​ជា​ច្រើន​ដូច​ជា ការ​ជក់បារី ធាត់​ជ្រុល អាយុ​ច្រើន (សរសៃ​ឈាម​​ងាយ​នឹង​រួម​តូច​នៅ​ពេល​អាយុ​កាន់តែ​ច្រើន​) ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ ហ្សែ​ន និង​ជំងឺ​​ក្នុង​ខ្លួន​ដូច​ជា លើស​សម្ពាធ​ឈាម ទឹកនោមផ្អែម និង​ជំងឺថ្លើម​ ឬ​តម្រងនោម​ក៏​សុទ្ធ​តែ​​បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​នេះ​ទាំងអស់​។

កូ​ឡេ​ស្តេ​រ៉ុល ​គឺជា​សារធាតុ​ខ្លាញ់​មួយ​ប្រភេទ​ដែល​មាន​ក្នុង​ឈាម ហើយ​វា​ត្រូវ​បាន​រាង​កាយ​​ប្រើប្រាស់​ដើម្បី​រក្សា និង​បង្កើត​ជា​ភ្នាស់​របស់​កោសិកា បំ​លែង​ពន្លឺព្រះអាទិត្យ​ទៅ​ជា​វីតាមីន D និង​មុខងារ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​។ កូ​ឡេ​ស្តេ​រ៉ុល​មាន​ពីរ​ប្រភេទ គឺ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ HDL ដែល​វា​ជា​កូ​ឡេ​ស្តេ​រ៉ុល​ជួយ​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​ខ្លួន​ច្រើន ខណៈ​ពេល​​ដែល​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​សរសៃឈាម​កើនឡើង​។ខាង​ក្រោម​នេះ​ គឺជា​អាហារ​បែប​ធម្មជាតិ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​អាច​ជួយ​បន្ថយ​​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បាន​ ៖

ផ្លែ​ប៉ោម ៖ ឃ្លា​ដែល​គេ​ពេញ​និយម​ជាងគេ​នោះ​គឺថា មួយ​ថ្ងៃ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​គឺ​មិន​ត្រូវការ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ឡើយ ហើយ​រឿង​នេះ​ក៏​ជា​ការ​ពិត​សម្រាប់​ការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ដែរ​។ តាម​ការ​សិក្សា​មួយ​របស់ Florida State University ក្នុង​ឆ្នាំ ២០១១ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ចូលរួម​សិក្សា បាន​ញ៉ាំ​ផ្លែ​ប៉ោម​រាល់ថ្ងៃ ហើយ​ក៏​អាច​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​រហូត​ដល់ ២៣​ភាគរយ​ក្នុង​រយៈពេល៦​ខែ ហើយ​ក៏​បាន​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន ៤​ភាគរយ​ទៀត​។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​អាច​ធ្វើ​ឲ្យ​ស្ត្រី​ស្រក​ទម្ងន់​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​។

សណ្តែក ៖ សណ្តែក​គឺជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​បេះដូង​។ អ្នក​ស្រាវជ្រាវ​នៅ​ឯ Arizona State University Polytechnic បាន​ឲ្យ​ដឹង​ថា ការ​បន្ថែម​សណ្តែក​កន្លះ​ពែង​ទៅ​ក្នុង​ស៊ុប​អាច​ជួយ​បញ្ចុះ​កូ​លេ​ស្តេ​រ៉ុល​សរុប​បាន ហើយ​ក្នុង​នោះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ចុះ​បាន ៨​ភាគរយ​ដែរ​។ គន្លឹះ​​សម្រាប់​អាហារ​មួយ​ដែល​និយាយ​ថា​ ល្អ​ចំពោះ​សុខភាព​បេះដូង គឺ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ហើយ​វា​ត្រូវ​បាន​គេ​និយាយ​ទៀត​ថា អាច​បន្ថយ​អត្រា​នៃ​ការ​បឺត​ស្រូប​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​អាហារ​ដែល​ញ៉ាំ​រួច​ទៀត​។

ផ្លែ​បឺ​រី​ពណ៌​ខៀវ​ ៖ តាម​ការ​សិក្សា​មួយ​បាន​និយាយ​ថា ការ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ពិតជា​ជួយ​ពង្រឹង​ដល់​មុខងារ​សរសៃឈាម​លើ​បុរស​មាន​សុខភាព​ល្អ និង​បុរស​ដែល​ត្រូវការ​ប្រើ​ថ្នាំ​ជំនួយ​សរសៃឈាម​។ ផ្លែ​បឺ​រី ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ខ្ពស់​មួយ​ដែល​ជួយ​បន្ថយ​ការ​រលាក​បាន​។

ត្រី​សម្បូរ​ខ្លាញ់ ​និង​សាល​ម៉ុង ៖ ខ្លាញ់​អូ​មេ​ហ្គា​បី​ គឺជា​អាហារ​មួយ​ប្រភេទ​ដែល​ផ្តល់​សុខ​ភាព​បែប​ធម្មជាតិ ហើយ​ក៏​ត្រូវ​បាន​គេ​និយាយ​ថា អាច​ទប់ស្កាត់​ភាព​ភ្លេចភ្លាំង ជំងឺ​បេះដូង និង​ជំងឺ​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។ អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ​ ក៏​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ផង​ដេរ​។ ក្នុង​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ Loma Linda University បាន​ឲ្យ​ដឹង​​ថា ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ពី​ត្រី​សាល​ម៉ុង និង​សា​អី​ន​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន​រហូត​ដល់ ៤​ភាគរយ​៕

ដក​ស្រង់​ចេញពី​គេហ​ទំព័រ ៖ http://health.com.kh/

ប្រភព​៖ 1mhealthtips

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ