ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup ចាប់ផ្តើមមិនបានប៉ុន្មានផង កីឡាករអេហ្ស៊ីបមួយរូបបំបែកកំណត់ត្រា១បាត់

5 ឆ្នាំ មុន

វត្តមានអ្នកចាំទីដៃស្អិត Essam El-Hadary របស់ក្រុមជម្រើសជាតិអេហ្ស៊ីបក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ដែលបាននិងកំពុងលេងនៅប្រទេសរុស្ស៊ី គឺជាកីឡាករមានវ័យចំណាស់ជាងគេ ពោលគឺបច្ចុប្បន្នលោកមានអាយុ៤៥ឆ្នាំ…

វត្តមានអ្នកចាំទីដៃស្អិត Essam El-Hadary របស់ក្រុមជម្រើសជាតិអេហ្ស៊ីបក្នុងព្រឹត្តិការណ៍
World Cup ២០១៨ ដែលបាននិងកំពុងលេងនៅប្រទេសរុស្ស៊ី គឺជាកីឡាករមានវ័យចំណាស់ជាងគេ ពោលគឺបច្ចុប្បន្នលោកមានអាយុ៤៥ឆ្នាំ និង៤ខែ ។ Essam El-Hadary កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៣ នៅទីក្រុង Damietta ប្រទេសអេហ្ស៊ីប ។

ការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអេហ្ស៊ីបនៅរដូវកាលនេះ បានធ្វើឱ្យកីឡាករ Essam El-Hadary បំបែកកំណត់ត្រាកីឡាករវ័យចំណាស់ប្រចាំប្រវត្តិសាស្រ្ត World Cup ដោយជោគជ័យ ខណៈកំណត់ត្រាចាស់អ្នកចាំទី Faryd Mondragón របស់កូឡុំប៊ីជាអ្នកកាន់កាប់អំឡុងពេលលេងកាលពីឆ្នាំ២០១៤ ដែលគ្រានោះលោកមានអាយុត្រឹម៤៣ឆ្នាំ ។

កីឡាករ Essam El-Hadary បានចូលរួមលេងជាមួយប្រទេសមកពីទ្វីបអាហ្វ្រិកមួយនេះតាំងពីនៅវ័យ២២ឆ្នាំមកម៉្លេះ ហើយរហូតមកទល់ពេលនេះលោកបង្ហាញខ្លួនបានចំនួន១៥៧ ប្រកួត ។ បច្ចុប្បន្ន អ្នកចាំទីឆ្នើមខាងលើកំពុងប្រកបអាជីពនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្លិប Al-Taawoun ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ