ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ែ​ម​ហួស​ ! កន្លែង​ហ្វឹកហាត់​របស់​ក្រុម​តោកំណាចអង់គ្លេស​ការ​ពារ​ដោយ​កងកម្លាំង​ពិសេស​រុ​ស្ស៊ី

5 ឆ្នាំ មុន

មូលដ្ឋានហ្វឹកហាត់ត្រៀមចូលសមរភូមិWorld Cupរបស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ស្ថិត​ក្នុង​ក្រុង Repino ប្រទេសរុស្សុីត្រូវ​បានការ​ពារ​ដោយ​កងកម្លាំងប្រដាប់អាវុធ​ពិសេស​របស់​រុ​ស្ស៊ី​ចៀសវាង​ក្រុម​អនាមិក​បង្កចលាចល ។ ក្រុម​ជម្រើសជាតិ​ដែលមានរហស្ស​នាម «​តោ​កំណាច» នឹង​ហ្វឹកហាត់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ Spartak Zelenogorsk…

មូលដ្ឋានហ្វឹកហាត់ត្រៀមចូលសមរភូមិWorld Cupរបស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ស្ថិត​ក្នុង​ក្រុង Repino ប្រទេសរុស្សុីត្រូវ​បានការ​ពារ​ដោយ​កងកម្លាំងប្រដាប់អាវុធ​ពិសេស​របស់​រុ​ស្ស៊ី​ចៀសវាង​ក្រុម​អនាមិក​បង្កចលាចល ។

ក្រុម​ជម្រើសជាតិ​ដែលមានរហស្ស​នាម «​តោ​កំណាច» នឹង​ហ្វឹកហាត់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ Spartak Zelenogorsk ចម្ងាយ១០គីឡូម៉ែត្រ​ពី​សណ្ឋាគារ ForRestMix ដែល​ពួក​គេ​ស្នាក់​នៅ ។

ជា​ទូទៅ​ ពហុ​កីឡដ្ឋាន​តូច​មួយ​នេះ​បម្រើ​ការ​ប្រកួត​ក្នុងស្រុក និង​មាន​ជញ្ជាំង​កម្ពស់​ជិត​២​ម៉ែត្រ តែ​ប្រធាន​ក្រុមបាល់ទាត់​អង់គ្លេស​ច្រើន​នាក់​បាន​បញ្ជា​ឱ្យ​គេ​ធ្វើ​ឡើង​ដល់៤ម៉ែត្រ ​ដូច្នេះ​ពួក​គេ​អាច​លាក់បាំង​យុទ្ធសាស្រ្តហ្វឹកហាត់ ទិច​និក​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម ។ នៅ​ទីតាំង​ហ្វឹកហាត់​ត្រូវ​បាន​ពង្រាយ​ដោយ​កងកម្លាំង និង​រថពាសដែក​ ខណៈ​សណ្ឋាគារ​ដែល​ពួក​គេ​ស្នាក់​នៅ​បានការ​ពារ​ដោយ​របង​ដែក​រួច​ទៅ​ហើយ ។

ដូច្​ លោក Gareth Southgate និង​ក្រុម​ជម្រើសជាតិ​ដែល​មាន​តម្លៃ​ខ្លួន​កីឡាករ​សរុប​រាប់​លាន​ផោន​ត្រូវ​បានការ​ពារ​យ៉ាង​ល្អ​ ខណៈ​ក្រុម​គ្រួសារ​ពួក​គេ​ស្នាក់​នៅ​ក្នុង​ក្រុង St Petersburg ដែល​ជា​កន្លែង​កម្សាន្ត​ពេញ​និយម​មួយ​របស់​រុ​ស្ស៊ី ។

គួររំលឹក​ថា ស្ថិត​ក្នុង​ពូ​ល G ក្រុម​អង់គ្លេស​នឹង​ប៉ះ​ទុ​យ​នី​ស៊ី​នៅ​ឯ​ពហុ​កីឡដ្ឋាន Volvograd នៅ​ថ្ងៃ​ទី១៨ មិថុនា ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ