ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ើ​ប​អង្កេត​បុរស​ម្នាក់​ទាក់ទិន​បាតុកម្ម​ហិ.ង្សា

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ​៖ ​ប៉ូលិស​វៀតណាម​បាន​បើក​ការ​ស៊ើ​ប​អង្កេត​ជា​ផ្លូវការ​លើ​បុរស​អាមេ​​រិ​ក​​មាន​​ដើម​កំណើត​វៀតណាម​ម្នាក់ ដែល​ត្រូវ​ចាប់ខ្លួន​ជាមួយ​មនុស្ស​ជា​ច្រើន​នាក់​ទៀត នា​ឱកាស​នៃ​បា​តុកម្ម​ដែល​កម្រ​មាន​ក្នុង​ប្រទេស​កុំ​មុ​យ​នី​ស្ត​នេះ ។ លោក WILLIAM ANH NGUYEN…

ប្រទេស​វៀតណាម ​៖ ​ប៉ូលិស​វៀតណាម​បាន​បើក​ការ​ស៊ើ​ប​អង្កេត​ជា​ផ្លូវការ​លើ​បុរស​អាមេ​​រិ​ក​​មាន​​ដើម​កំណើត​វៀតណាម​ម្នាក់ ដែល​ត្រូវ​ចាប់ខ្លួន​ជាមួយ​មនុស្ស​ជា​ច្រើន​នាក់​ទៀត នា​ឱកាស​នៃ​បា​តុកម្ម​ដែល​កម្រ​មាន​ក្នុង​ប្រទេស​កុំ​មុ​យ​នី​ស្ត​នេះ ។

លោក WILLIAM ANH NGUYEN អាយុ​៣២​ឆ្នាំ​ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ​មិថុនា ​នៅ​ក្រុង​​ហូ​ជី​មិ​ញ នា​ឱកាស​នៃ​បាតុកម្ម​មួយ​ក្នុង​ចំណោម​បាតុកម្ម​ប្រឆាំង​គម្រោង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​មួយ​ស្ដី​ពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​។​ ពួក​បាតុករ​បាន​ចោទប្រកាន់​រដ្ឋា​ភិបាល​ថា គ្រោង​ផ្ដល់​ឲ្យ​ចិន​នូវ​ដីធ្លី​ទាំងឡាយ​ក្នុង​តំបន់​នោះ​រយៈពេល​យូរ​។

តាម​ប៉ូលិស​ក្រុង​ហូ​ជី​មិ​ញ​និយាយ​នា​យប់​ថ្ងៃ​ទី​១៥​ មិថុនា​ថា ​លោក WILLIAM ANH NGUYEN ជា​កម្មវត្ថុ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ​ពី​បទ​ប្រព្រឹត្តសកម្មភាព​នានា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ជាប់ចោទ​ពី​បទ​ញុះញង់​ពួក​បាតុករ​ឲ្យ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​។ ​រូបគេ​នឹង​ត្រូវ​ឃុំខ្លួន ហើយ​ជាប់​ការ​ឃុំឃាំង​រហូត​ដល់​ចប់​ការ​ស៊ើប​អង្កេត​។

កាសែត​ផ្លូវការ​របស់​ប៉ូលិស​ក្រុង​ហូ​ជី​មិ​ញ សរសេរ​ថា ក្រោយ​ពី​ឃើញ​មនុស្ស​ម្នា​ទាំង​ឡាយ​​ប៉ុនប៉ង​លើក​ក្រឡាប់​រថយន្ត​ប៉ូលិស ដើម្បី​បើកផ្លូវ​ឲ្យ​ពួក​បាតុករ​សម្រុកចូល លោក​ WILLIAM ANH NGUYEN​ បាន​ចូលរួម​ដៃ​ជាមួយ​ពួក​បាតុករ​លើក​ក្រឡាប់​រថយន្ត​ទាំងឡាយ​។ ​បុរស​អា​មេ​រិ​ក​រូប​នេះកើត​នៅ​រដ្ឋ​តិច​សាស់​ ហើយ​បាន​មក​សម្រាក​វិស្សមកាល​នៅ​វៀតណាម ។ ហើយនា​ខែកក្កដា​ រូបគេ​ត្រូវ​ទទួល​សញ្ញាបត្រ​អនុ​បណ្ឌិត​នៅ​​សិង្ហ​បុរី​ ​។ បណ្ដា​មិត្តភក្ដិ​របស់​ជន​នេះ​អះអាង​ថា​ រូបគេ​រង​របួស មុន​ពេល​ត្រូវ​ចាប់ខ្លួន។ តែ​តាម​បណ្ដាញ​សង្គម​គេ​ឃើញ​រូបគេ​មាន​ឈាម​ហូរ​ចេញពី​ក្បាល ហើយ​ត្រូវ​បណ្ដា​មនុស្ស​ស្លៀកពាក់​ស៊ី​វិល​នាំ​ចូល​រថយន្ត​មួយ​គ្រឿង​។

ក្រុង​ហូ​ជី​មិ​ញ​នា​ថ្ងៃ​ទី​១៦ ​មិថុនា ​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំមើល​របស់​ប៉ូលិស​។​ នា​ស​ប្ដា​ហ៍​មុន ​អាជ្ញាធរ​បាន​ណែនាំ​តាម​រយៈ​ខិតប័ណ្ណ​កុំ​ឲ្យ​ប្រជាជន​ចូលរួម​ក្នុង​បាតុកម្ម​ខុសច្បាប់​នានា​។ ​ហើយនៅ​តាម​កន្លែង​ជា​ច្រើន​បាតុកម្ម​ផ្ទុះ​ឡើង​ដោយ​ហិង្សា ​ពិសេស​ក្នុង​ខេត្ត BINH THUAN ភាគ​ខាងត្បូង​វៀតណាម ដែល​នៅ​ទីនោះ​រថយន្ត​ទាំងឡាយ​របស់​ប៉ូលិស​​ត្រូវ​ដុត​បំផ្លាញចោល និង​អគារ​សាធារណៈ​ជា​ច្រើន​រង​ការ​ខូចខាត​។ ចំណែក​ការ​​សរុប​បាតុករ​ប្រមាណ​ជា​ជាង​៤០​នាក់​នៅ​ជាប់​ឃុំឃាំង ។ គម្រោង​ច្បាប់​ពុំ​បាន​ចែង​ជា​ពិសេស​​ពី​ការ​វិនិយោគ​របស់​ចិន​ឡើយ ក្នុង​តំបន់​ពិសេស​ដែល​គ្រោង​បង្កើត ប៉ុន្តែ​បង្ក​ឲ្យ​មាន​​ប្រតិកម្ម​យ៉ាង​ខ្លាំង​ហើយ​ផ្ទុះ​បាតុកម្ម​ប្រឆាំង​ចិន​ក្នុង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ