ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​របួសធ្ងន់​ស្រាល​៧​នាក់ ព្រោះតែ​រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ស្រុក​ក្រឡាញ់ រវាង​រថយន្ត​ចំនួន​៣​គ្រឿង បុក​បន្តកន្ទុយ​គ្នា​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ចំនួន​៧​នាក់ បង្ក​ឱ្យ​មានការ កកស្ទះ ពេញ​ផ្លូវជាតិ​លេខ​៦ មួយសន្ទុះ​ធំ​ទម្រាំ​សមត្ថកិច្ច​មក​ដល់​។…

ខេត្តសៀមរាប ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ស្រុក​ក្រឡាញ់ រវាង​រថយន្ត​ចំនួន​៣​គ្រឿង បុក​បន្តកន្ទុយ​គ្នា​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ចំនួន​៧​នាក់ បង្ក​ឱ្យ​មានការ កកស្ទះ ពេញ​ផ្លូវជាតិ​លេខ​៦ មួយសន្ទុះ​ធំ​ទម្រាំ​សមត្ថកិច្ច​មក​ដល់​។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​០៦​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ខាងកើត​ស្ពាន​កក់​ឆ្មា ប្រហែល​១០០​ម៉ែត្រ ក្នុងភូមិ​តា​ច្រែង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៦ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​ដោយសារ​រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​មាន មនុស្ស ប្រុស​ស្រី របួសធ្ងន់​ស្រាល​៧​នាក់ និង​ស្លាប់​ម្នាក់​។


លោក​បាន​បន្ត​ថា រថយន្ត​ដែល​បុក​បន្តកន្ទុយ គ្នា​នោះ ត្រូវ​បាន​អ្នកបើកបរ LEXUS RX-330 ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-0202 ពណ៌​ទឹកមាស បើកបរ​ដោយ​ឈ្មោះ គី ចំរើន អាយុ​៣២​ឆ្នាំ (​របួស​បន្តិច​)​ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ចេញ​មុខ​ជួយ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មាន​រថយន្ត​ម៉ាក HIGHT LANDER ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-6692 ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បាន​រេច​ង្កូ​ច​ទៅ​ខាងឆ្វេង​ដៃ បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក TOYOTA CAMERY(​ឆ្លាម​)​ពាក់​ស្លាក​លេខ ភ្នំពេញ 2G-4484 ពណ៌​ទឹកមាស​(​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​) ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​រថយន្ត HIGHT LANDER (​គេចខ្លួន​បាត់​) បាន​វិល​ទៅ​បុក​ប៉ះ​ជាមួយ​រថយន្ត​របស់​ខ្លួន​ម៉ាក LEXUS RX-330 ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-0202 ពណ៌​ទឹកមាស កំពុង​បើកបរ​ពីក្រោយ​រថយន្ត TOYOTA CAMERY (​ឆ្លាម​) ក្នុង​ទិស​ដៅ​ស្របគ្នា​។


លោក​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ស្លាប់​ម្នាក់ ធ្ងន់​ស្រាល ស្រី​ប្រុស​ទាំង​៨ នោះ​មាន​៖​ទី​១.​ឈ្មោះ ស្រី មុំ ភេទ​ស្រី ទីលំនៅ​ភូមិ​ថ្នល់កែង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប (​របួសស្រាល​) ទី​២.​ឈ្មោះ សូ ណា​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ ថ្នល់ ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប (​របួសស្រាល​) ទី​៣.​ឈ្មោះ លុយ សេវ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយ​ពក ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប (​របួសស្រាល​) ទី​៤.​ឈ្មោះ គាំ ហា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ទីលំនៅ​ភូមិ​ធ្លក ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្តសៀមរាប (​របួសធ្ងន់​) ទី​៥.​ឈ្មោះ គាំ ស៊ី​ឡា​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​ធ្លក ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្តសៀមរាប (​របួសធ្ងន់​) ទី​៦.​ឈ្មោះ សិ​ម តឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយ​ពក ឃុំ​គោក​ធ្លក​លើ ស្រុក ជីក្រែង ខេត្តសៀមរាប (​របួសធ្ងន់​)​ទី​៧.​ឈ្មោះ ជិន សៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​ភូមិ គោក​ក្រោល ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​របួសធ្ងន់​)។


និង​ទី​៨​ឈ្មោះ សៀវ ភេទ​ប្រុស ទីលំនៅ​ភូមិ តា​ភ្ងា ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​(​ស្លាប់​)​។ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ខូចខាត​ដូច​ជា​៖ រថយន្ត​ចំនួន​០៣​គ្រឿង (​រថយន្ត LEXUS RX-330 ខូចខាត​ស្រាល​, រថយន្ត TOYOTA CAMERY (​ឆ្លាម​) និង​រថយន្ត HIGHT LANDER​ខូចខាត​ធ្ងន់​)​។ ពេល​កើតហេតុ​រួច​កម្លាំង ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ មន្ទីរពេទ្យ​បង្អែក​ស្រុក​។ ​។ ចំពោះ​វ​ត្តុ​តាង​រថយន្ត​ទាំង​០៣​គ្រឿង ខាង​ជំនាញ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឱ្យ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ រួចរាល់​ហើយ​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ