ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៨​នាក់ របួសធ្ងន់​ស្រាល​៣០​នាក់​ កើតឡើង​នៅ​ថ្ងៃ​ទី​១៦-១៧ មិថុនា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី ថ្ងៃ​ទី​១៦-១៧ ខែមិថុនា​ឆ្នាំ​២០១៨ កើត​ឡើ​១៦​លើក (​យប់​៨​លើក​) ស្លាប់​៨​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៨​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី ថ្ងៃ​ទី​១៦-១៧ ខែមិថុនា​ឆ្នាំ​២០១៨ កើត​ឡើ​១៦​លើក (​យប់​៨​លើក​) ស្លាប់​៨​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៨​នាក់ (​ស្រី​៥​នាក់​) របួសស្រាល​១២​នាក់ (​ស្រី​៣​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៧​លើក ស្លាប់​៥​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក​, ប្រជែង​៣​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​២​លើក ស្លាប់​១​នាក់​, ស្រវឹង​លើក​ស្លាប់​១​នាក់​, កត្តា​យាន​១​លើក ។ សរុប​ស្លាប់​៨​នាក់ : ម៉ូត​៦​នាក់​(​មិន​ពាក់មួក​៦​នាក់​), រថយន្ត​តូច​១​នាក់​, ថ្មើរជើង​១​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​, ម៉ូតូ​នឹង​រថយន្ត​ធុន​តូច​៤​លើក ស្លាប់​៣​នាក់​, ម៉ូតូ​និង​រថយន្ត​ធុន​ធំ​៣​លើក ស្លាប់​២​នាក់​, រថយន្ត​ធុន​តូច​នឹង​រថយន្ត​ធុន​តូច​១​លើក ស្លាប់​១​នាក់​, រថយន្ត​ធុន​តូច​ក្រឡាប់​១​លើក​, រថយន្ត​ធំ​បុក​យានដ្ឋាន​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់​, រថយន្ត​ធុន​តូច​នឹង​ម៉ូតូ​រ៉ឺ​ម៉ក ១​លើក​, រថយន្ត​ធុន​ធំ​នឹង​រថយន្ត​ធុន​ធំ​១​លើក ។
បណ្តាល​ឲ្យ​ខូចខាត​យាន​៣៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​, រថយន្ត​តូច​១១​គ្រឿង​, រថយន្ត​ធុន​ធំ​៦​គ្រឿង​, យានយន្ត​ផ្សេង​ៗ៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​ធុន​តូច​៧​លើក​, រថយន្ត​ធុន​ធំ​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក​, ផ្លូវ​ខេត្ត​៥​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន : ខេត្តកណ្តាល​១​លើក ស្លាប់​២​នាក់​, រាជធានី​ភ្នំពេញ​២​លើក ស្លាប់​២​នាក់ របួស​១​នាក់​, ខេត្តក្រចេះ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​ស្រី​១​នាក់ របួស​៦​នាក់ (​ស្រី​១​នាក់​, ខេត្តព្រៃវែង​១​លើក ស្លាប់​១​នាក់​និង​ខេត្តពោធិ៍សាត់​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ