ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសោបមួយ​​សម្បុកនេះ​​​ ប្រមូល​គាត់​បាន​១​ឡូ (មានវីដេអូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជួញដូរ និង​សេព​គ្រឿងញៀន​ចំនួន​១២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ក្របួច​បានជា​បន្តបន្ទាប់ រួម​ជាមួយ​ថ្នាំ​ញៀន​ចម្រុះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​នោះ​មាន​ទាំង​អាវុធ​ច្នៃ និង​ឧ​បករ​ណ៌​សេពគ្រឿងញៀន​​ផង​ដែរ ។ ករណី​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ មិថុនា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជួញដូរ និង​សេព​គ្រឿងញៀន​ចំនួន​១២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ក្របួច​បានជា​បន្តបន្ទាប់ រួម​ជាមួយ​ថ្នាំ​ញៀន​ចម្រុះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​នោះ​មាន​ទាំង​អាវុធ​ច្នៃ និង​ឧ​បករ​ណ៌​សេពគ្រឿងញៀន​​ផង​ដែរ ។ ករណី​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​គោក​ព្រិច ឃុំ​គោក​រមៀត ។

ជនសង្ស័យ​ទាំង​១២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​រួម​មាន​១-​ឈ្មោះ​ម៉ូ​វ ស៊ឹង​ហៅ (​ហម ស៊ឹង​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ត្រូវជា​ប្តី រស់នៅ​ភូមិ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ២-​ឈ្មោះ​គយ ច្រឹប ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ៣-​ឈ្មោះ​ផៅ​ខឿ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ៤-​ឈ្មោះ​សាប់ សៀន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ៥-​ឈ្មោះ​សឺត​មាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ៦-​ឈ្មោះ​ធឿ​ន ថី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ៧-​ឈ្មោះ​ដឿ​ន ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​កណ្តោល ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ៨-​ឈ្មោះ​-​ជា ជេន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​កណ្តោល ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ៩-​ឈ្មោះ​ខាវ ចិត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ពន្លៃ​ថ្មី ឃុំ​ទ្រាស ស្រុក​ស្វាយចេក ១០-​ឈ្មោះ​រ៉ា​យ បារាំង ហៅ​ប្រាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ដូន​ណូ​យ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ១១-​ឈ្មោះ​ស តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក និង​១២-​ឈ្មោះ​ភ្លឿ​យ នឿ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក​។

លោក​វរសេនីយ៍ទោ​សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​ជាប់ចោទ​ពី​បទ​ចែកចាយ ចំណែក​១០​នាក់​ទៀត​ជាប់ចោទ​ពីបទ​ប្រើប្រាស់ ក្រោយ​ធ្វើ​តេ​ស្តទឹកនោម​រក​ឃើញ​មាន​សារធាតុ​ញៀន​ ។ ករណី​បង្ក្រាប​នេះ​ត្រូវ​បាន​លោក​អធិការ​បន្ត​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​បណ្តាញ និង​អនុវត្ត​តាម​បទបញ្ជា​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ ក្នុង​ការ​ការពារ ​និង​ទប់ស្កាត់​រាល់​បទល្មើស​ដំបូង កំលាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​២២​កូន​ថង់​តូច និង​ថ្នាំ​គ្រាប់​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ពណ៌​ផ្កាឈូក WY ចំនួន​១៣៥​គ្រាប់ អាវុធ​ច្នៃ​មួយ​ដើម និង​កាំបិត​ស្នៀត​២​ដើម​។

លោក​អធិការ​បន្ត​ថា ក្រោយ​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​ប្តី​ប្រពន្ធ​ពីរ​នាក់​ជា​ជនសង្ស័យ​ខាងលើ​ លោក​ក៏​ដឹកនាំ​កម្លាំង​បង្ក្រាប​ជនសង្ស័យ​សេព​គ្រឿងញៀន​តាម​ទីតាំង​ផ្សេង​ៗ​គ្នា​ជា​បន្តបន្ទាប់​ក្នុងស្រុក​ថ្មពួក​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១០​នាក់​ដែល​ជាប់ចោទ​សេព​គ្រឿងញៀន​ ។ លោក​អធិការ​ប្រាប់​ថា ជនសង្ស័យ​ទាំង​១២​នាក់ រួម​នឹង​វត្ថុ​តាង​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ