ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​ធ្វើ​បែប​នេះ ព្រោះ​ប្រពន្ធ​មិន​ឲ្យ​ទៅ​មើល World Cup

5 ឆ្នាំ មុន

ម៉ិចស៊ិក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​យក​រូប​យ៉ាង​ធំ​របស់​មិត្តភក្តិ​ទៅ​តាម​ខ្លួន​ពេល​ទៅ​មើល​បាល់ទាត់​ពិភពលោក World Cup នៅ​រុ​ស្ស៊ី…

ម៉ិចស៊ិក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​យក​រូប​យ៉ាង​ធំ​របស់​មិត្តភក្តិ​ទៅ​តាម​ខ្លួន​ពេល​ទៅ​មើល​បាល់ទាត់​ពិភពលោក World Cup នៅ​រុ​ស្ស៊ី ដោយសារ​តែ​មិត្តភក្តិ​ត្រូវ​បាន​ប្រពន្ធ​ហាម​មិន​ឲ្យ​មក​។

កាលពី World Cup ឆ្នាំ​២០១៤ មិត្តភក្តិ​៥​នាក់​នៅ​ទីក្រុង Durango ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​នាំ​គ្នា​សន្យា​ថា នឹង​ទៅ​មើល​ផ្ទាល់​ពេល​ការ​ប្រកួត​លើក​ក្រោយ​។ ពួក​គេ​បាន​សន្សំ​លុយ រហូត​មក​ដល់​ខែមេសា ឆ្នាំ​២០១៨​នេះ ទើប​ដល់​ពេល​ដែល​ត្រូវ​ជះ​លុយ​ទិញ​សំបុត្រ​មើល​​ការ​ប្រកួត​។ ជា​អកុសល មិត្តភក្តិ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​ប្រពន្ធ​ហាម​មិន​ឲ្យ​​ទៅ​។ ម្នាក់​នោះ​គឺ​មានឈ្មោះ​ថា Javier​។

ក្រោយ​ពេល Javier ប្រាប់​ដំណឹង​អាក្រក់​នេះ​ទៅ​កាន់​មិត្តភក្តិ​៤​នាក់​ទៀត ពួក​គេ​បាន​នឹក​ឃើញ​គំនិត​ថ្មី​មួយ​។ គំនិត​នោះ គឺ​យក​រូប​របស់ Javier ទៅ​ព្រី​ន​លើ​ក្រដាស​រឹង ហើយ​កាត់​ចេញ​ជា​រាង​ឲ្យ​ដូច​មនុស្ស​។ អ្វី​ដែល​គួរ​ឲ្យ​ចង់​សើច​នោះ គឺ​នៅ​លើ​អាវ​មាន​សរសេរ​ជា​ភាសា​អេ​ស្ប៉ា​ញ ដែល​មាន​ន័យ​ថា «​ប្រពន្ធ​របស់ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​ទៅ​»​។

មិត្តភក្តិ​ទាំង​៤​នាក់​បាន​បង្កើត Facebook Page សម្រាប់​បង្ហោះ​រូប​ពេល​ទៅ​លេង​នៅ​រុស្ស៊ី​​មើល World Cup ដែល​មានឈ្មោះ​ថា «Ingue Su Matrushka»​។ នៅ​លើ​ទំព័រ​នោះ មាន​រូបភាព​ជា​ច្រើន បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​របស់​អ្នក​ជុំវិញ​ទៅ​នឹង​រូប​របស់ Javier៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ