ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​មេគង្គ​មាន​សមាហរណកម្ម និង​កា​រត​ភ្ជាប់​បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​មេគង្គ​(ACEMECS)​លើក​ទី​៨ ក្រោម​ប្រធានបទ​«​ឆ្ពោះទៅ​កាន់​សហគមន៍​មេគង្គ​ដែល​មាន​សមាហរណកម្ម និង​កា​រត​ភ្ជាប់​» បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​បាងកក​ព្រះរាជាណាចក្រ​ថៃ ។…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​មេគង្គ​(ACEMECS)​លើក​ទី​៨ ក្រោម​ប្រធានបទ​«​ឆ្ពោះទៅ​កាន់​សហគមន៍​មេគង្គ​ដែល​មាន​សមាហរណកម្ម និង​កា​រត​ភ្ជាប់​» បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​បាងកក​ព្រះរាជាណាចក្រ​ថៃ ។


មេដឹកនាំ​នៃ​ប្រទេស ACMECS បាន​ធ្វើការ​កត់សំគាល់​ដោយ​ការ​ពេញចិត្ត​ចាប់តាំងពី​បាន​ដំណើរការ​តាំងពី​ការ​បង្កើត ACMECS នៅ​ឆ្នាំ​២០០៣​មក ACMECS មានការ​រីក​ចម្រើន​សំខាន់​ៗ​សំដៅ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម នៅ​ក្នុង​អនុ​តំបន់​ទន្លេមេគង្គ​រួម​មាន​វឌ្ឍនភាព​ដែល​បាន​កើត​ចេញពី​ការ​អនុវត្ត​ផែនការ ឆ្នាំ​២០១៦-២០១៨ ដែល​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា និង​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​នៃ​ប្រទេស​ទាំង​៥ ក្នុង​ការ​ទំនាក់ទំនង​លើកកម្ពស់​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​នៅ​ក្នុង​តំបន់​ដោយ​ផ្អែក​លើ​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព ផលប្រយោជន៍ និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ។

បន្ទាប់​ពី​កិច្ចប្រជុំ​ACMECS​លើក​ទី​៨ ត្រូវ​បាន​បញ្ចប់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល CLMV បាន​អញ្ជើញ​ដឹកនាំ​បើក​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម ។ ថ្លែង​ទៅ​កាន់​មេដឹកនាំ​ប្រទេស​CLMV សម្តេច​តេ​ជោ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​ភាព​ជា​អ្នក​ជិតខាង​ល្អ​មិត្តភាព​ជា​ប្រពៃណី និង​ផ្តល់​ប្រយោជន៍​រួម​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ប្រទេស CLMV តាម​រយៈ​ការ​ពង្រីក​ពាណិជ្ជកម្ម និង​វិនិយោគ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​កា​រត​ភ្ជាប់​សេដ្ឋកិច្ច​ផ្នែក​ទន់ និង​រឹង ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ។

ទន្ទឹម​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​គោលបំណង​លើកកម្ពស់​សុខមាលភាព និង​គុណភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស CLMV ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង ។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​មេដឹកនាំ​ទាំងអស់​បាន​សម្តែង​ឆន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សម្រេច​គោលដៅ​នៃ​កិច្ច​នៃ​កិច្ច​សហប្រតិបត្តិការ CLMV​រួម​មាន​ទី​១- បន្ត​គាំទ្រ​ក្នុង​ការ​អភិវឌ្ឍ​សហ​គម​អាស៊ាន​តាម​រយៈ​ការ​កសាង​សមត្ថភាព​សម្រាប់​សមាហរណកម្ម CLMV នៅ​ក្ន​ង​តំបន់ និង​លុប​បំបាត់​គម្លាត​អភិវឌ្ឍ​នៅ​ក្នុង​សហ​គម​អាស៊ាន ។ ទី​២ -​ប្រើប្រាស់​សក្តានុពល​សេដ្ឋកិច្ច​ប្រទេស​សមាជិក​ឲ្យ​បាន​ពេញលេញ និង​បង្កើន​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង CLMV និង​តំបន់​ផ្សេង​ទៀត ។ ទី​៣ -​ស​ម្រ​ច​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការ​អភិវឌ្ឍ​រួម​នៅ​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ