ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់! ផ្អើល​ជាន់​គ្នា​​​ស្លា.ប់​យ៉ាង​តិច​១៧​នាក់

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ ៖ បើ​តាម​​រដ្ឋមន្ត្រី​មហាផ្ទៃ​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក NESTOR LUIS REVEROL ប្រកាស​ថា មនុស្ស​យ៉ាងតិច​១៧​នាក់​ស្លាប់​ កាលពី​ថ្ងៃ​ទី​១៦​…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ ៖ បើ​តាម​​រដ្ឋមន្ត្រី​មហាផ្ទៃ​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក NESTOR LUIS REVEROL ប្រកាស​ថា មនុស្ស​យ៉ាងតិច​១៧​នាក់​ស្លាប់​ កាលពី​ថ្ងៃ​ទី​១៦​ មិថុនា​ដោយ​សារ​ការ​ផ្អើល​រត់​ជាន់​គ្នា​ក្នុង​ក្លឹ​បរា​ត្រី​មួយ​នៃ​ទីក្រុង​កា​រ៉ា​កាស់ រដ្ឋធានី​វេ​ណេ​ស៊ុ​យ​អេ​ឡា ក្រោយ​ការ​ផ្ទុះ​គ្រាប់បែក​បង្ហូរទឹកភ្នែក​មួយ​គ្រាប់​។

លោក REVEROL​ បាន​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា ឧប្បត្តិ​ហេតុនេះ​ បាន​កើត​ឡើង​កាល​ពី​​​វេលា​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​១៦​ មិថុនា​ ក្នុង​ក្លឹ​បរា​ត្រី​មួយ​នៃ​សង្កាត់ EL PARAISO ​នា​ឱកាស​​​ប្រារព្ធ​ពិធី​អបអរសាទរ​ដល់​ការ​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​វិទ្យាល័យ ហើយ​ស្រាប់តែ​ផ្ទុះ​គ្រាប់បែក​បង្ហូរទឹកភ្នែក​មួយ​គ្រាប់ ពេល​មានការ​ប្រវាយប្រតប់​គ្នា​រវាង​មនុស្ស​​ជា​​ច្រើន​នាក់​។ ហើយ​​មនុស្ស​ច្រើន​រយ​នាក់​​បាន​ផ្អើល​រត់​ជាន់​គ្នា​ស្លាប់ ​និង​របួស​ ក្នុង​នោះ​មាន​ក្មេង​ជំទង់​ចំនួន​៨​នាក់​បាន​​ស្លាប់ និង​​បណ្ដា​អ្នក​របួស​​ត្រូវ​បាន​ប​ញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ទាំងឡាយ​ដែល​នៅ​ក្បែរ​នោះ​ដើម្បី​សង្គ្រោះ​បន្ទាន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ