ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សម្រេច​ដាក់​​៥០​ពាន់​លាន​ដុល្លារ​តបត​អា​មេ​រិ​ក

5 ឆ្នាំ មុន

ប្រទេស​ចិន ​៖ ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៦ ​មិថុនា​នេះ បាន​លាតត្រដាង​ប​ញ្ជី​មួយ​នៃ​បណ្ដា​​ផលិតផល​អា​មេ​រិ​ក ដែល​នឹង​ជា​កម្មវត្ថុ​នៃ​ច្បាប់​យកពន្ធ​គយ​បន្ថែម ហើយ​ជា​ការ​តបត​​ចំពោះ​ការ​ប្រកាស​របស់​សហរដ្ឋអាមេរិក ដែល​ដាក់​ពន្ធគយ​បន្ថែម​លើ​ការ​នាំ​ចូល​ពី​ចិន​។ ជាមួយ​ការ​យល់​ស្រប​របស់​គណៈរដ្ឋមន្ត្រី គណៈកម្មាធិការ​ដាក់​ពន្ធគយ​របស់​រដ្ឋាភិបាល​ចិន…

ប្រទេស​ចិន ​៖ ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៦ ​មិថុនា​នេះ បាន​លាតត្រដាង​ប​ញ្ជី​មួយ​នៃ​បណ្ដា​​ផលិតផល​អា​មេ​រិ​ក ដែល​នឹង​ជា​កម្មវត្ថុ​នៃ​ច្បាប់​យកពន្ធ​គយ​បន្ថែម ហើយ​ជា​ការ​តបត​​ចំពោះ​ការ​ប្រកាស​របស់​សហរដ្ឋអាមេរិក ដែល​ដាក់​ពន្ធគយ​បន្ថែម​លើ​ការ​នាំ​ចូល​ពី​ចិន​។

ជាមួយ​ការ​យល់​ស្រប​របស់​គណៈរដ្ឋមន្ត្រី គណៈកម្មាធិការ​ដាក់​ពន្ធគយ​របស់​រដ្ឋាភិបាល​ចិន បាន​សម្រេច​ដាក់​ពន្ធគយ​បន្ថែម​២៥%​​ លើ​ផលិតផល​អា​មេ​រិ​ក ៦៥៩​ប្រភេទ ​ដែល​មាន​​ទឹកប្រាក់​សរុប​ប្រមាណ​៥០​ពាន់​លាន​ដុល្លារ​។​ ហើយ​​បើ​យោង​តាម​សេចក្ដី​ប្រកាស​មួយ​​របស់​គណៈ​ក​ម្មា​ធិ​ការ​នោះ​ថា ការ​យក​ពន្ធគយ​បន្ថែម​លើ​ផលិតផល​អា​មេ​រិ​ក​៥៤៥​មុខ មាន​តម្លៃ​ប្រមាណ​៣៤​ពាន់​លាន​ដុល្លារ ក្នុង​នោះ​មាន​បណ្ដា​ផលិតផល​កសិកម្ម រថយន្ត​ និង​ផលិតផល​សមុទ្រ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៦ ​កក្កដា ​២០១៨​ទៅ​។ ចំណែក​​កាលបរិច្ឆេទ​នៃ​ការ​អនុវត្ត​ច្បាប់​យកពន្ធ​គយ​បន្ថែម​លើ​ផលិតផល​១១៤​មុខ​ទៀត ក្នុង​នោះ​រួ​​ម​មាន​ផលិតផល​គីមី ឧបករណ៍​ពេទ្យ​ និង​ផលិតផល​ថាមពល​​នឹង​ប្រកាស​ពេល​ក្រោយ​។

កាលពី​ថ្ងៃ​ទី​១៥​ មិថុនា​ សហរដ្ឋអាមេរិក​ប្រកាស​ពី​ការ​យក​ពន្ធគយ​បន្ថែម​២៥%​ លើ​បណ្ដា​ផលិតផល​នាំ​ចូល​ពី​ចិន មាន​ទឹកប្រាក់​ប្រមាណ​ជា​៥០​ពាន់​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ