ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​មួយ​នេះ​សមត្ថកិច្ច​អំពាវនាវ​ដល់​ភាគី​ដែល​រត់គេច​ខ្លួន​ចូល​មក​ដោះស្រាយ​គ្នា

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មនុស្ស​ប្រុស ស្រីចំនួន​៤​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី ១៦ ខែមិថុនា ឆ្នាំ…

ខេត្តកំពត ៖ មនុស្ស​ប្រុស ស្រីចំនួន​៤​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុង​ចំណុច​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ក្នុង​ទិស​ដៅ​ស្រប
គ្នា ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហ​នុ ១C-០៤៣២ បើកបរ​ដោយ​ឈ្មោះ ចិន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ដោយ​មាន​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ជិះ​ពី​ខាងក្រោយ បាន​បើកបរ​យ៉ាង​លឿន​មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​ទៅ​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿងទៀត​​ជិះ​គ្នា​២​នាក់ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១I-២០៤៣ បើកបរ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ ស្រី ភា អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជា​កូន​បាន​រង​របួសស្រាល​។

សមត្ថកិច្ច​ដែល​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ូតូ​បង្ក​ដែល​បើកបរ​ដោយ​ឈ្មោះ ចិន នោះ​ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ជាមួយនឹង​អ្នក​រួម​ដំណើរ​ម្នាក់​ដែល​រង​របួសស្រាល ហើយ​នៅ​សល់​តែ​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ង៉ែត វ៉ា​ន់ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ រួម​នឹង​ម៉ូតូ​បង្ក​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​បាន​នាំ​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដែល​បាន​រង​ការ​ខូចខាត​ស្រាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ និង​សូម​អំពាវនាវ​ដល់​ម្ចាស់​ម៉ូតូ​បង្ក​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ