ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ជិត​២០០០​នាក់ត្រូវ​បំបែក​ពី​ឪពុក​ម្ដាយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖​ ទោះបី​ជា​ក្នុង​ចំណោម​ពួក​អ្នក​សាធារណរដ្ឋ ការ​ក្ដុកក្ដួល​មានការ​កើន​បឡើង​នៅ​សហរដ្ឋអាមេរិក ដែល​ក្នុង​រយៈពេល​តែ​៦​ស​ប្ដា​ហ៍ ចាប់ពី​ពាក់កណ្ដាល​ខែ​មេសា​ មក​ដំណាច់​ខែឧសភា កុមារ​ដល់​ទៅ​ជិត​២០០០​នាក់​ត្រូវ​បំបែក​ចេញពី​ឪពុក​ម្ដាយ​ពួក​​គេ​ដែល​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​​ត្រូវ​ចាប់ខ្លួន ពី​បទ​លួច​ឆ្លង​ដែន​ជាមួយ​ម៉ិក​ស៊ិក​ខុសច្បាប់ ។…

សហរដ្ឋអាមេរិក​ ៖​ ទោះបី​ជា​ក្នុង​ចំណោម​ពួក​អ្នក​សាធារណរដ្ឋ ការ​ក្ដុកក្ដួល​មានការ​កើន​បឡើង​នៅ​សហរដ្ឋអាមេរិក ដែល​ក្នុង​រយៈពេល​តែ​៦​ស​ប្ដា​ហ៍ ចាប់ពី​ពាក់កណ្ដាល​ខែ​មេសា​ មក​ដំណាច់​ខែឧសភា កុមារ​ដល់​ទៅ​ជិត​២០០០​នាក់​ត្រូវ​បំបែក​ចេញពី​ឪពុក​ម្ដាយ​ពួក​​គេ​ដែល​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​​ត្រូវ​ចាប់ខ្លួន ពី​បទ​លួច​ឆ្លង​ដែន​ជាមួយ​ម៉ិក​ស៊ិក​ខុសច្បាប់ ។

រដ្ឋការ​លោក​ដូ​ណា​ល់ ​ត្រាំ​ផ្ទាល់ បានលាតត្រដាង​ពី​តួលេខ​នេះ​ដែល​ខ្លួន​មាន​មោទន​ភាព ទោះបីជា​នយោបាយ​នោះ​​នាំ​ឲ្យ​បាន​នៅ​សង្គ្រាមប៉ាកា ក្នុង​ចំណោម​ពួក​អ្នក​នយោ​បាយ​​អា​មេ​រិ​ក​ក្ដី​។ ហើយ​​សរុប​កុមារ​១៩៩៥​នាក់​ ត្រូវ​បំបែក​ចេញពី​ឪពុក​ម្ដាយ​ពួក​គេ​ចំនួន​១៩៤០​នាក់ ​ដែល​ត្រូវ​ចាប់ខ្លួន​ហើយ​ឃុំឃាំង ដោយ​ប៉ូលិស​នៅ​តាម​ព្រំដែន​រង់ចាំ​ការ​​កាត់ទោស​។​ រដ្ឋការ​លោក​ត្រាំ​ដែល​អះអាង​ពី​ការ​គ្មាន​ក្ដី​ករុណា និង​និយាយ​យ៉ាង​ច្បាស់​ពី​ការ​អនុវត្ត​ច្បាប់​។

រដ្ឋមន្ត្រី​យុត្តិធម៌​អា​មេ​រិ​ក លោក ​jeff session កាលពី​ថ្ងៃ​ទី​១៤ ​មិថុនា​អះអាង​ថា ការ​ចូល​ដោយ​​ខុសច្បាប់​មក​កាន់​សហរដ្ឋអាមេរិក​ជា​បទល្មើស​មួយ​។​ ការ​មានកូន​ពុំ​អាច​ការពារ​ពួក​គេ​បាន​ទេ​។ ​ការ​ចាប់​បំបែក​មានការ​កើនឡើង​តាំងពី​ដើមខែ​ឧសភា​មក ពេល​លោក​JEFF SESSION ប្រកាស​ថា ពួក​អន្តោប្រវេសន៍​ទាំងអស់​ដែល​ឆ្លងកាត់​ព្រំដែន​ដោយ​គ្មាន​​លិខិត​ស្នាម​ត្រូវ​ចាប់ខ្លួន ទោះជា​ពួក​គេ​អមដំណើរ​ដោយ​កេ្ម​ង​ពុំ​ទាន់​ពេញវ័យ​ក្ដី​។​ពួក​ក្មេង​ៗ​ពុំ​អា​ចប​ញ្ចូ​ន​ចូល​គុក​ជាមួយ​សាច់ញាតិ​ពួក​គេ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ