ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​ម្នាក់​ត្រូវ​ពស់​ថ្លាន់​លេបទាំង​រស់​

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​៖ បើ​តាម​​ប៉ូលិស​រាយការណ៍​​នា​ថ្ងៃ​ទី​១៦ ​មិថុនា​ថា សាកសព​នារី​ឥណ្ឌូ​ណេ​​ស៊ី​​ម្នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ពោះ​របស់​ពស់ថ្លាន់​យក្ស​មួយ​ក្បាល​​ដែល​មាន​ប្រវែង​ដល់​ទៅ​១០​ម៉ែត្រ​។ ​ពស់​នោះ​ត្រូវ​​បាន​គេ​ចាប់​នៅ​ជិត​កន្លែង​ដែល​នារី​នេះ​​បាត់​ខ្លួន ខណៈ​នាង​ចេញ​ទៅ​ធ្វើការ​នៅ​សួន​បន្លែ​។ សាកសព​របស់​លោកស្រី ​វ៉ា​ទី​បា អាយុ​៥៤​ឆ្នាំ​…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​៖ បើ​តាម​​ប៉ូលិស​រាយការណ៍​​នា​ថ្ងៃ​ទី​១៦ ​មិថុនា​ថា សាកសព​នារី​ឥណ្ឌូ​ណេ​​ស៊ី​​ម្នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ពោះ​របស់​ពស់ថ្លាន់​យក្ស​មួយ​ក្បាល​​ដែល​មាន​ប្រវែង​ដល់​ទៅ​១០​ម៉ែត្រ​។ ​ពស់​នោះ​ត្រូវ​​បាន​គេ​ចាប់​នៅ​ជិត​កន្លែង​ដែល​នារី​នេះ​​បាត់​ខ្លួន ខណៈ​នាង​ចេញ​ទៅ​ធ្វើការ​នៅ​សួន​បន្លែ​។

សាកសព​របស់​លោកស្រី ​វ៉ា​ទី​បា អាយុ​៥៤​ឆ្នាំ​ ត្រូវ​បាន​ពួក​អ្នក​ភូមិ​រក​ឃើញ​នៅ PERSIAPAN LAWELA លើ​កោះ​ MUN ភាគ​អាគ្នេយ៍​កោះ​ស៊ូ​ឡា​វេស៊ី​។

បើ​តាម​​ប្រមុខ​ប៉ូលិស​មូលដ្ឋាន​និយាយ​ថា ពេល​នោះ​ប្រជាជន​សង្ស័យ​ថា ​ពោះ​ថ្លាន់​លេប​​ជន​រង​គ្រោះ ហើយ​ក៏​ចាប់​ពស់​ថ្លាន់​នោះ​មក​វះ​ពោះ​វាមើល ស្រាប់តែ​​ឃើញ​សាក​សព​ស្ត្រី​រង​គ្រោះ​នៅ​​ក្នុង​នោះ​។​ ប្រមុខ​ប៉ូលិស​រូប​នេះ​បន្ត​ថា ​ពស់ថ្លាន់​នោះ​​បាន​លេប​គាត់​ពី​ក្បាល​ទៅ​មុន​។​ ហើយ​ពួក​អ្នក​ភូមិ​ប្រទះ​ឃើញ​ពស់ថ្លាន់​នេះ​​មានសភាព​​ពោះ​ប៉ោង​ធំ​ហើយ​នៅ​​ចម្ងាយ​ប្រមាណ​ជា​៣០​ម៉ែ​ត្រ​ពី​ស្បែកជើង​របស់​លោកស្រី​វ៉ា​ទី​បា​ នៅ​សួន​បន្លែ​នោះ​ស្ថិត​នៅ​ជាប់​ជម្រាល​ថ្ម​មួយ ដែល​មាន​ប្រហោង​ជា​ជម្រក​របស់​ពពួកសត្វ​ពស់​។

គួរ​រំលឹកថា ​កាលពី​ខែមីនា​ ឆ្នាំ​២០១៧ មាន​​បុរស​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​ក៏​​ត្រូវ​បាន​រក​ឃើញ​ក្នុង​ពោះ​​​សត្វ​ថ្លាន់​មួយ​ក្បាលមាន​ប្រវែង​៧​ម៉ែត្រ​​ដែល​លេប​គេ​នៅ​ជិត​ចំការ​ដូងប្រេង​មួយ​ស្ថិត​នៅ​ភូមិ SALUBIRO លើ​កោះ​ស៊ូ​ឡា​វេស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ