ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​មូល​ហេតុ​ទាំង​នេះ ដែល​​​នារី​ៗ​ប្រើ​​ថ្នាំ​​ពន្យារកំណើតឡើង​ទម្ងន់

5 ឆ្នាំ មុន

ការ​ឡើង​ទម្ងន់​គឺជា​ទុក្ខ​ព្រួយ​ដែល​កើត​មាន​ជា​ញឹកញាប់​លើ​ស្ត្រី គ្រប់​ៗ​គ្នា​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​ពន្យារកំណើត ។ ស្ត្រី​មួយ​ចំនួន​ធំ​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​​គេ​បាន​ឡើង​ទម្ងន់ ប៉ុន្តែ​ច្រើន​តែ​ផ្អែក​ទៅ​លើ​ទស្សនៈ​ដែល​មិន​ត្រឹមត្រូវ​ទៅ​វិញ ។ អ្នក​ឯកទេស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ថ្នាំ​គ្រាប់​ពន្យារកំណើត​មិន​មានការ​ទាក់ទង​ត​ណាមួយ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ឡើយ​។ បើ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់…

ការ​ឡើង​ទម្ងន់​គឺជា​ទុក្ខ​ព្រួយ​ដែល​កើត​មាន​ជា​ញឹកញាប់​លើ​ស្ត្រី គ្រប់​ៗ​គ្នា​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​ពន្យារកំណើត ។ ស្ត្រី​មួយ​ចំនួន​ធំ​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​​គេ​បាន​ឡើង​ទម្ងន់ ប៉ុន្តែ​ច្រើន​តែ​ផ្អែក​ទៅ​លើ​ទស្សនៈ​ដែល​មិន​ត្រឹមត្រូវ​ទៅ​វិញ ។ អ្នក​ឯកទេស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ថ្នាំ​គ្រាប់​ពន្យារកំណើត​មិន​មានការ​ទាក់ទង​ត​ណាមួយ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ឡើយ​។

បើ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់ Cochrane Database of Systematic Review បាន​ឲ្យ​ដឹង​ថា ការ​ប្រែប្រួល​ទាំងឡាយ​ដែល​កើត​មាន​លើ​រាង​កាយ​មនុស្ស​ស្រី​ដោយសារ​តែ​ថ្នាំ​ពន្យារកំណើត​មាន​លក្ខណៈ​បណ្តោះអាសន្ន និង​តិចតួច​ប៉ុណ្ណោះ ។ ស្ត្រី​ដែល​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​កម្រិត​អ៊័​រ​ម៉ូ​ន​ដែល​មាន​ក្នុង​ថ្នាំ​គ្រាប់​ពន្យារកំណើត​ច្រើន​តែ​មាន​ផល​រំខាន​ដូច​ជា កើត​មុន​, តឹង​សុដន់ និង​ឡើង​ទម្ងន់​ធម្មតា​ដោយសារ​តែ​ការ​ចាល​ជាតិ​ទឹក ។

កត្តា​ដែល​នាំ​អោយ​ឡើង​ទម្ងន់ ៖

-​ស្ត្រី​មួយ​ចំនួន​ដែល​ឡើង​ទម្ងន់​ដោយសារ​តែ​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ផ្សំ​ឡើង​ដោយ Estrogen និង Progestin ។ កាលណា​ដែល​មាន​កម្រិត Progestin ខ្ពស់​នាំ​ឲ្យ​ចាល​ជាតិ​ទឹក និង​ឡើង​ទម្ងន់ ។ ការ​តាមដាន​ការ​ទទួល​ទាន​ទឹក និង​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អាច​ជួយ​អោយ​ពួក​គេ​ទប់ស្កាត់​ការ​ចាល​ជាតិ​ទឹក​នេះ​បាន ។

-​កម្រិត Progestin ដ៏​ខ្ពស់​ដែល​មាន​ក្នុង​ថ្នាំ​គ្រាប់​ពន្យារកំណើត​ក៏​បង្កើន​ចំណង់​អាហារ​ដែរ ដែល​នាំ​ឲ្យ​ពួក​គេ​ឡើង​ទ​ម្ង​ន់​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បើសិនជា​ស្ត្រី​រក្សា​ការ​គ្រប់គ្រង​ការ​ញ៉ាំ​អាហារ​ពួក​គេ​បាន ហើយ​ហាត់ប្រាណ​ជា​ទៀងទាត់ ពួក​គឹ​ក៏​មិន​ប្រឈម​នឹង​បញ្ហា​នេះ​ដែរ ។

-​ស្ត្រី​មួយ​ចំនួន ដែល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត មាន Estrogen ខ្ពស់​ក៏​នាំ​ឲ្យ​ឡើង​ទម្ងន់​បាន​ដែរ ។

បើសិនជា​អ្នក​ប្រើ​ថ្នាំ​ពន្យារកំណើត ហើយ​សង្ស័យ​ថា​ថ្នាំ​នោះ​កំពុង​ធ្វើ​ឲ្យ​អ្នក​ធាត់ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ផ្លាស់​ប្តូរ​របៀប​ពន្យារកំណើត ។ ឧទាហរណ៍ ថ្នាំ​ពន្យារ​កំណើត​​ប្រភេទ Levlite, Loestrin-Fe និង Micette សុទ្ធតែ​មាន​កម្រិត Estrogen ទាប​ទាំងអស់ ។

បើ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា បើសិនជា​ធាត់​ស្រាប​កំពុង​តែ​ប្រើ​ថ្នាំ​ពន្យារ​កំណើត ប៉ុន្តែ​អាច​គ្រប់គ្រង​ការ​ញ៉ាំ​អាហារ​បាន នោះ​ពួក​គេ​អាច​នឹង​ស្រក​ទម្ងន់​វិញ​បាន​ដែរ​។ ការ​ឡើង​ទម្ងន់​ដោយសារ​តែ​ការ​ចាស់​ទៅ​តាម​អាយុ​ច្រើន​តែ​ច្រឡំ​ង​នឹង​ការ​ប្រើ​ថ្នាំ​ពន្យារកំណើត ។

ស្ត្រី​គ្រប់​រូប​មានការ​ឆ្លើយ​តប​នឹង​ថ្នា​ពន្យារកំណើត ខុស​ៗ​គ្នា ដូច្នេះ​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ថ្នាំ​ពន្យា​កំណើត​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ