ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ដ៏ក្តៅ​គគុក ប្រើ​ពេលអស់​​១១ថ្ងៃ ទើប​បង្ក្រាប​បាន​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក ប្រើ​រយៈពេល​១១​ថ្ងៃ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក វរសេនីយ៍ឯក ទូច អ៊ី​ណា​ន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដោយ​មានការ​បញ្ជាផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តកណ្តាល​៖ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក ប្រើ​រយៈពេល​១១​ថ្ងៃ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក វរសេនីយ៍ឯក ទូច អ៊ី​ណា​ន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដោយ​មានការ​បញ្ជាផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​លើ​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ក្លែង​ឯកសារ​សាធារណៈ ឆបោក និង​ក្លែង​ឯកសណ្ឋាន​អាវុធហត្ថ ឃាត់ខ្លួន​បាន​ជន​ស​ង្ស​័យម្នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​។ ហេតុការណ៍​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ មាន​ជន​រង​គ្រោះ​ចំនួន​បី​នាក់​មក​ស្នាក់​ការ​អាវុធហត្ថ​ស្រុក​ស្អាង ខេត្តកណ្តាល ប្តឹង​ឈ្មោះ​នឿ​ន ណាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល បាន​ធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ ម៉ឺន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ (​បាត់បង់​ម៉ូតូ​១​គ្រឿង​) ២-​ឈ្មោះ សុ​ដា​នោ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទី​នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​បាត់បង់​ទូរ​សព្ទ័ ព​ណ៍​ស​១​គ្រឿង​) និង​៣-​ឈ្មោះ ភាព ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ត្រូវជា​សង្សារ​ជន​ស​ង្ស័​យ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា
(​បាត់បង់​ទូរ​សព្ទ័​២​គ្រឿង​) ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ដោយ​បាត់​ជនសង្ស័យ​យូរ​ពេក ហើយ​ទាក់ទង​ទូរស័ព្ទ​មិន​ចូល ទើប​ជន​រង​គ្រោះ​ទាំង​៣​នាក់​ក៏​មក​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ ហើយ​បាន​បំភ្លឺ​ថា ជន​ស​ង្ស​យ័​ឈ្មោះ​នឿ​ន ណាត តែងតែ​និយាយ​ប្រាប់​ពួក​គាត់​ថា រូបគេ​គឺជា​មន្ត្រី​អាវុធហត្ថ ដែល​ទើប​ផ្លា​ល់​មក​ពី​ខេត្ត​ប៉ៃលិន ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង និង​ការ​បំភ្លឺ​ដូច​ខាងលើ​រួច លោក​ឧត្ត​សេនីយ​៍​ សំ តុលា មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​ជន​ស​ង្ស​យ័ និង​សម្ភារ​:​ដែល​បាត់បង់​តាម​នីតិវិធី​។ តាម​រយៈ​ការ​សហការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ក្រោម​ការ​ចុះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរៈសេនីយ៍ឯក ទូច អុី​ណា​ន និង​ការ​យកចិត្តទុកដាក់​របស់​ជំនាញ​ខេត្តសៀមរាប​-​ខេត្តកណ្តាល បាន​កំណត់​ទីតាំង​លាក់ខ្លួន​ជន​ស​ង្ស​យ័​បាន​ដោយ​ជោគជ័យ​អស់​រយៈពេល​ជាង​១០​ថ្ងៃ ។ ទើប​នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៨ កំលាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កំលាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នឿ​ន ណាត នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​០១១ ដក​ប​ច​ខ​/១៨ ចេញ​ដោយ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល និង​ដោយ​មានការ​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ។

ពាក់​ព​័ន្ធករណី​ក្លែង​ឯកសណ្ឋាន​អាវុធហត្ថ ប្រើប្រាស់​អាវុធ​ខុសច្បាប់ ឆបោក និង​ក្លែង​ឯកសារ​សាធារណៈ ហើយ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន អាវុធ​ខ្លី​១​ដើម ម៉ាក K59 លេខ ០៨៧៤ បង់​ចំនួន​១​គ្រាប់ គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់ សំបុត្រ​បញ្ជាក់​កំណើត​១​សន្លឹក អត្តសញ្ញាណប័ណ្ណ​ជាតិខ្មែរ​ថតចម្លង​១​សន្លឹក ពាក្យ​ស្នើ​សុំ​ស្នាក់​នៅ​បណ្តោះអាសន្ន​១​សន្លឹក សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត​២​សន្លឹក កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១ និង​ខោអាវ​ឯកសណ្ឋាន​មួយ​ចំនួន និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។ បច្ចុប្បន្ន ជនសង្ស័យ​បាន​បញ្ជូន​មក​ដល់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ