ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ជាប់ពីបទឆបោកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៨ ​បាន​ចាត់​បញ្ជូន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​លើ​បណ្តឹង​ស្ត្រី​វៀតណាម​ម្នាក់ពី​បទ​ឆបោក​ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ជនសង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៨ ​បាន​ចាត់​បញ្ជូន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​លើ​បណ្តឹង​ស្ត្រី​វៀតណាម​ម្នាក់ពី​បទ​ឆបោក​ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ។ ចំណែក​ជន​រង​គ្រោះជា​ជនជាតិ​វៀតណាម​ឈ្មោះ Darg Mai Nga ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជា​អ្នកជំនួញ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មិថុនា សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​នៅ​រាជធានី​ភ្នំពេញ​យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​បាន​ចោទប្រកាន់​ពី​ឆបោក​ប្រាក់​ចំនួន​៣៥៦.០០០​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​ពាក្យបណ្តឹង​នោះ​បាន​បញ្ជាក់​ថា កាលពី​អំឡុង​ខែមករា ២០១៨ ដើមបណ្តឹង​បាន​ស្គាល់​ជនសង្ស័យ​តាម​រយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ លុះ​ថ្ងៃ​ទី​១០ មក​រា ជនសង្ស័យ​ឈ្មោះ ​REMIGUS DURU OKONKWO ហៅ USMAN បាន​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម សុំ​ជួប​ជាមួយ​ជន​រង​គ្រោះ​ដោយ​និយាយ​លួងលោម​បញ្ចុះបញ្ចូល​ឲ្យ​ជន​រង​គ្រោះ​ចូល​ហ៊ុន បើក​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ​នៅ​ប្រទេស​កម្ពុជា ។

ជនសង្ស័យ​បាន​ប្រើ​ល្បិច​នាំ​ជន​រង​គ្រោះ​មក​ប្រទេស​កម្ពុជា ដើម្បី​មើល​ទីតាំង​បង្កើត​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ​ដោយ​អះអាង​ថា មាន​មិត្តភក្តិ​នៅ​ប្រទេស​កម្ពុជា​នេះ ។ សមត្ថកិច្ច​បន្ត​ថា​ដោយ​មានការ​ជឿ​ទុក្ខ​ចិត្ត​ជន​រង​គ្រោះ​បាន​ផ្តល់​ប្រាក់​ឲ្យ​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៥​លើក​សរុប​៣៥៦.០០០​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​គណនេយ្យ​របស់​ពួក​គេ​ដែល​បាន​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

ក្រោយ​ពេល​បាន​វេ និង​ទទួល​ប្រាក់​នោះ​ហើយ​ជនសង្ស័យ​បាន​បិទ​ទូរស័ព្ទ និង​គេចខ្លួន​មិន​អាច​ទាក់ទង​បាន​មួយ​រយៈ ។ លុះ​ថ្ងៃ​ទី​១៥ មិថុនា ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ​ថា សិប្បកម្ម​ធ្វើ​ជិត​រួចរាល់​ហើយ​ឲ្យ​ជន​រង​គ្រោះ​ផ្តល់​ប្រាក់​ចំនួន​១៥០.០០០​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ។ ពេល​នេះ​ជន​រង​គ្រោះ​លែង​ទុក្ខ​ចិត្ត​ជនសង្ស័យ​ហើយ តែ​ក៏​បាន​ណាត់ជួប​គ្នា​នៅ​ប្រទេស​កម្ពុជា​ទើប​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​ឲ្យ​ចាប់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រា​ធានី​ភ្នំ​ចាត់ការ​នីតិវិធី ។ ដូច្នេះ​ទើបបាន​សំណុំ​រឿ​ប​នេះ​តំណាង​អយ្យការ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ