ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​មាន​ស្មារតី​រវើរវាយ​មុខ​សាលា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​មុខ​សាលា​ដោយ​អង្គុយ​ម្នាក់ឯង​មាន​ស្មារតី​រវើរវាយ​ហាក់​ត្រូវ​ថ្នាំ​សណ្តំ​គេ ដោយ​ឃើញ​ដូចនេះ​ក៏​នាំ​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។ ក្មេង​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ មិថុនា ២០១៨ នៅ​មុខ​សាលា​ជម្ពូ​វ័​ន្ត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​មុខ​សាលា​ដោយ​អង្គុយ​ម្នាក់ឯង​មាន​ស្មារតី​រវើរវាយ​ហាក់​ត្រូវ​ថ្នាំ​សណ្តំ​គេ ដោយ​ឃើញ​ដូចនេះ​ក៏​នាំ​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។ ក្មេង​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ មិថុនា ២០១៨ នៅ​មុខ​សាលា​ជម្ពូ​វ័​ន្ត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ខាងលើ ពេល​ពួក​គាត់​ចេញពី​ផឹកស៊ី​នៅ​ក្បែរ​ចំណុច​ខាងលើ ស្រាប់តែ​ឃើញ​ក្មេង​នេះ​អង្គុយ​ម្នាក់ឯង​ក៏​ចូល​ទៅ​សួរនាំ ប៉ុន្តែ​ក្មេង​ខាងលើ​នេះសួរ​ទៅ​មិនដឹង​អ្វី​ទាំងអស់ សូ​ម្បី​ផ្ទះ​ខ្លួនឯង​ក៏​មិន​ស្គាល់​ដែរ ដោយ​ឃើញ​បែប​នេះ ក៏​នាំ​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា ពេល​ប្រជាពលរដ្ឋ​យក​មក​ប្រគល់​ឱ្យ​ឃើញ​អាកា​រៈ​ក្មេង​នេះ​ហាក់បីដូចជា​អ្នក​ញៀន​ថ្នាំ​ចឹ​ង សួរនាំ​មិនដឹង​អ្វី​ទាំងអស់ ឃើញ​ដូចនេះ​ក៏​ឱ្យ​អង្គុយ​ផឹកទឹក​អស់​២​ដប និង​ឱ្យ​ទំពារ​ខ្ទឹមស ជាង​កន្លះ​ម៉ោង​ក្រោយ​រៀង​ដឹងខ្លួន​បន្តិច​ក៏​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​គេ និង​ឈ្មោះ ប៊ុ​ន ភា​រុណ អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ហើយ​មុន​កើតហេតុ គាត់​ដើរ​ចេញ​ពីផ្ទះ​មក​លេង​ក្នុង​កម្មវិធី​បុណ្យ​នៅ​ក្បែរ​ចំណុច​ខាងលើ ក៏​មាន​អាកា​រៈ​មិនដឹង​ខ្លួន សូ​ម្បី​តែ​លុយកាក់​នៅ​ជាប់​ខ្លួន​ក៏​អស់​ដែល​។ ក្រោយ​ពី​ក្មេង​ខាងលើ​រៀង​ដឹងខ្លួន​បន្តិច សមត្ថ​កិច្ច​ក៏​សួរ​រក​លេខ​ទូរស័ព្ទ​អាណាព្យាបាល និង​បាន​ទំនាក់ទំនង​ហៅ​ម្តាយ​ក្មេង​ខាងលើ​មក​ទទួល​ទៅ​ផ្ទះ​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ