អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព
- ព្រះសីហនុ
ព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បន្ថែមពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធ និងអ្នកម្នាង អ៊ុក ផល្លា តាមបណ្តោយផ្លូវជាតិលេខ ៤…
ព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បន្ថែមពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធ និងអ្នកម្នាង អ៊ុក ផល្លា តាមបណ្តោយផ្លូវជាតិលេខ ៤…
ព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បន្ថែមពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធ និងអ្នកម្នាង អ៊ុក ផល្លា តាមបណ្តោយផ្លូវជាតិលេខ ៤ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុព្រឹកមិញនេះបានឲ្យដឹងថា ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពនៅវេលាម៉ោងជាង១២ រសៀលនេះ ខណៈដែលសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះបន្ដនៅរាជធានីភ្នំពេញ ។
តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅមុននេះបន្តិចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិអូតាសេក ឃុំអូចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ និងស្រាលជាច្រើននាក់ ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ព្រះទីនាំងរបស់ព្រះអង្គបើកក្នុងលេខរៀងទី០៤ ដោយមានរថយន្តស៊ីរ៉ែនជាអ្នកបើកផ្លូវធ្វើដំណើរចេញមកពីខេត្តកំពត ដើម្បីបានមកជួបជុំសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិក សមាជិការក្រុមបក្សរបស់ព្រះអង្គនៅខេត្តព្រះសីហនុ ។ តែចៃដន្យអីពេលបើកមកដល់ចំណុចកើតហេតុរថយន្តតាក់ស៊ី ដែលបើកបរធ្លាក់ផ្លូវបានកាច់ចង្កូតឡើងមករកទីនាំងរបស់ព្រះអង្គតែម្តង បណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹង ។
សូមបញ្ជាក់ថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើជាក្បួនរថយន្តរបស់សម្តេចក្រុមព្រះនរោត្តមរណរិទ្ធិ ជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ក្នុងឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ម្តុំចាក់សំរាម វេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៧ មិថុនា២០១៨នេះ បណ្តាលឲ្យមនុស្សមួយចំនួនរងគ្រោះ ។
សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចថា ក្នុងចំណោមអ្នករងគ្រោះក៏មានសម្តេចក្រុមព្រះ និងអ្នកម្នាង (ភរិយា)របស់ព្រះអង្គក៏ទទួលរងរបួសដែរ ហើយភ្លាមៗសមត្ថកិច្ចបានអន្តរាគមន៍បញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះផងដែរ ែតក្រោយមកអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ពេលបញ្ជួនបន្តមកព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ