ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​សង់​ស្ថានីយ​បូមទឹក​ជាប់មាត់​ទន្លេ​មុខ​សួន CDC​បំពាក់​ម៉ាស៊ីន​បូម​ធូលី និង​ចាប់​សំរាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​ចៃ​កា​គ្រោង​អនុវត្តន៍​នូវ​គម្រោង​រៀបចំ​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤ នៅ​ចុងឆ្នាំ​២០១៨​នេះ​ជាមួយនឹង​ការ​រៀបចំ​ស្ថានីយ​បូមទឹក​បំពាក់​ដោយ​ឧបករណ៍​ម៉ាស៊ីន​បូម​ធូលី និង​ម៉ាស៊ីន​ចាប់​សំរាម​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ហិរញ្ញប្បទាន របស់​ប្រទេស​ជប៉ុន ។ គម្រោងការ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​លើ​កិច្ច​ការងារ​រៀបចំ និង​គិតគូរ​អំពី​ការ​ពិនិត្យ​លទ្ធភាព​លើ​គម្រោង​ទី​៤ នៃ​គម្រោង​រួមការ​ការពារ​ទឹកជំនន់…

រាជធានី​ភ្នំពេញ ៖ អង្គការ​ចៃ​កា​គ្រោង​អនុវត្តន៍​នូវ​គម្រោង​រៀបចំ​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤ នៅ​ចុងឆ្នាំ​២០១៨​នេះ​ជាមួយនឹង​ការ​រៀបចំ​ស្ថានីយ​បូមទឹក​បំពាក់​ដោយ​ឧបករណ៍​ម៉ាស៊ីន​បូម​ធូលី និង​ម៉ាស៊ីន​ចាប់​សំរាម​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ហិរញ្ញប្បទាន របស់​ប្រទេស​ជប៉ុន ។ គម្រោងការ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​លើ​កិច្ច​ការងារ​រៀបចំ និង​គិតគូរ​អំពី​ការ​ពិនិត្យ​លទ្ធភាព​លើ​គម្រោង​ទី​៤ នៃ​គម្រោង​រួមការ​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​របស់​អង្គការ​ចៃ​កា​ដែល​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ និង​តំណាង​អង្គការ​ចៃ​កា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

លោក​ម៉េ​ត មាស​ភក្តី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ក្រោយ​កិច្ចប្រជុំ​ថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ​ពិភាក្សា​លម្អិត​លើ​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​លើ​ការងារ​អនុវត្តន៍​គម្រោង ។ លោក​បន្ត​ថា គម្រោង​ជំហាន​ទី​៤​នៃ​ការ​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​នេះ​បាន ផ្តោត​ទៅ​លើ​ការងារ​សំខាន់​ៗ មួយ​ចំនួន​ដូច​ជា ការងារ​រំដោះ​ទឹក​ដែល​ការងារ​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក គោលបំណង​ធំ​ទទួល​បាន​នៅ​ផ្នែក​ខាងជើង​វត្ត​ភ្នំ ក្នុង​តំបន់​ផ្លូវ​អម និង​ផ្លូវ​១៤៧​ចាប់ពី​វត្ត​ភ្នំ រហូត​ដល់​រង្វង់​មូល​កួច​កាណុង​ដែល​មាន​ផ្ទៃ​ប្រមាណ​ជិត​៧០​ហិ​កតា​នឹង​ត្រូវ​រៀបចំ និង​គិតគូរ​ឲ្យ​មាន​ជា​ស្ថានីយ​បូមទឹក មួយ​កន្លែង​ដែល​ស្ថានីយ​បូមទឹក​នេះ​ជា​ស្ថានីយ​ទី​៥ ស្រប​តាម​មាត់ទន្លេ ហើយ​មា​នទី​តាំងនៅ​ទល់មុខ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច (CDC) ។

នៅ​ក្នុង​ស្ថានីយ​បូមទឹក​នេះ​នឹង​រៀបចំ​ឲ្យ​មាន​អាង​ស្តុក​ទឹក​ក្រោម​ដី​ដែល​មាន​សមត្ថភាព​អាច​ស្តុក​ទឹក​ប្រមាណ​៦.០០០​ម៉ែត្រគូប មុន​នឹង​ធ្វើការ​បូម​ទម្លាក់​ទឹកភ្លៀង​ពី​អាង​ស្តុក​ទឹក​ចូល​ទៅ​ក្នុង​ទន្លេ ។ បន្ថែម​ពី​ការ​រៀបចំ​ស្ថានីយ​បូមទឹក​នេះ​នឹង​មានការ​ដំឡើង​នូវ​ម៉ាស៊ីន​សម្រាប់​បូម​ធូលី ឬ​សំរាម​ដោយ​ស្វ័យប្រវត្តិ ហើយ​ឧបករណ៍​នេះ​នឹង​យក​ទៅ​បំពាក់​នៅ​គ្រប់​ស្ថានីយ​ទាំង​៤ នៅ​ជាប់មាត់​ទន្លេ គឺ​ស្ថានីយ​បូមទឹក​ផ្សារ​ចាស់ ស្ថានីយ​ព្រះ​គម្លង់ ស្ថានីយ​ផ្សារ​កណ្តាល និង​ស្ថានីយ​ចតុមុខ​ដែល​ស្ថាបនា​រួច​តាំងពី​គម្រោង​ជំហាន​ទី​២​មក​ម្ល៉េះ ។ លោក​បន្ត​ថា អត្ថប្រយោជន៍​នៃ​ការ​សម្រួល​ផ្ទៃ​ទឹក​នៅ​ក្នុង​តំបន់​ទួល​គោក ស្ថិត​ក្នុង​សង្កាត់ បឹង​កក់​១​សង្កាត់ បឹង​កក់​២ ។

ក្នុង​គម្រោង​នឹង​មានការ​រៀបចំ​ដាក់​ប្រព័ន្ធ​បណ្តាញ​លូ​ក្នុង​ហំ​ចន្លោះ​ចាប់ពី​២​ម៉ែត្រ ទី​២,៥០​ម៉ែត្រ​ចម្ងាយ​ប្រមាណ​ជិត​៧​គីឡូម៉ែត្រ និង​ការ​ដាក់​លូ​ប្រអប់​ប្រវែង​១,៥​គីឡូម៉ែត្រ ។ គម្រោង​ទាំង​២​នេះ គឺ​អាច​ធ្វើការ​រំដោះ​ឬ​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​បាន​មួយ​ភាគ​បន្ថែម​ទៀត នៅ​ក្នុង​តំបន់​ខាងលើ​នេះ ហើយ​នេះ​ជា​ចំណែក​មួយ​នៃ​ជំហាន​ទី​៤​នៃ​គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ដែល​នឹង​ត្រូវ​អនុវត្តន៍ និង​ប្រើប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ​ហើយ នឹង​អាច​ដំណើរការ​គម្រោង​នៅ​ខែកញ្ញា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ