ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ បំរុង​បត់​ចូល​វត្ត យុវជន​២​នាក់​មក​ពី​ក្រោយ​ពន្លះពេញ​​ទំហឹង (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​កំពង់​ចាម ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​មាន​ករណី​គ្រោះ​ថ្នាក់​ម៉ូតូ​២​គ្រឿង​​ពន្លះ​គ្នា​ពេញ​ទំហឹង​​​នៅ​លើ​ផ្លូវជាតិ​​ត្រង់​ច្រក​ចូល​មុខ​វត្ត​បឹង​ស្នាយ  ស្ថិត​ក្នុង​ភូមិ​បឹង​បាសាក់ សង្កាត់​សំបួរ​មាស ក្រុង​កំពង់​ចាម  ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​​​ម៉ោង​៩​និង​៤០​នាទី​​​ព្រឹក ​ថ្ងៃទី​១៧ មិថុនា…

ខេត្ត​កំពង់​ចាម ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​មាន​ករណី​គ្រោះ​ថ្នាក់​ម៉ូតូ​២​គ្រឿង​​ពន្លះ​គ្នា​ពេញ​ទំហឹង​​​នៅ​លើ​ផ្លូវជាតិ​​ត្រង់​ច្រក​ចូល​មុខ​វត្ត​បឹង​ស្នាយ  ស្ថិត​ក្នុង​ភូមិ​បឹង​បាសាក់ សង្កាត់​សំបួរ​មាស ក្រុង​កំពង់​ចាម  ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​​​ម៉ោង​៩​និង​៤០​នាទី​​​ព្រឹក ​ថ្ងៃទី​១៧ មិថុនា ២០១៨ ។

សេចក្តី​រាយ​ការណ៍​បន្ត​ទៀតថា ជន​រងគ្រោះ​ទាំង​៣​នាក់​ខាងលើ ១-ឈ្មោះ​ ឈាវ រ៉ារីត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ ជាអ្នក​បើក​បាន​រង​របួស​ធ្ងន់ រស់នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម  ២-​អ្នក​ជិះពី​​ក្រោយ​ត្រូវ​ជា​មិត្ត​ភក្តិ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដួល​សន្លប់នៅ​នឹង​កន្លែង​កើតហេតុ​ អ្នក​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក SERUS ​ និង​៣-ឈ្មោះ  ឆេង ផឺន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់​នៅភូមិ​បឹង​បាសាក់ សង្កាត់​សំបួរមាស ជិះ​ម៉ូតូ​ម៉ាក​សេ១២៥ រងរបួស​ធ្ងន់ ។

បើតាម​នគរបាល​ចរាចរណ៍​ក្រុង​កំពង់​ចាមបាន​ប្រាប់​ឱ្យ​ដឹងថា មុន​កើតហេតុ​​មាន​​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ១២៥ មក​ដល់​មុខ​វត្ត​បឹង​ស្នាយ ​បត់​​ទៅ​ខាងឆ្វេង​បំរុង​ចូល​ក្នុង​បរិវេណ​វត្ត ពេល​នោះ​ក៏​មាន​ម៉ូតូមួយ​គ្រឿង​ទៀត ម៉ាក SERUS ជិះ​ម៉ូតូ​​ដោយ​បុរស​វ័យ​ក្មេង​២នាក់​មកពី​ក្រោយ​​ស្រប​ទិស​គ្នា ហើយ​មិន​បាន​ពាក់​ពួក​សុវត្ថិ​ភាព​​ទៀត ​បានជិះ​មក​​បុក​ម៉ូតូ​បុរស​វ័យ​ចំណាស់​ពេញ​ទំហឹង បណ្តាល​ឱ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​រង​របួស​យ៉ាង​ដំណំ​ដេក​ដួល​រដូក​រណែល​ពេញ​ផ្លូវ​តែ​ម្តង ក្នុង​នោះ​បុរស​វ័យ​ក្មេង​ដែល​អង្គុយ​ពី​ក្រោយ​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​សន្លប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរណ៍​​បានចុះ​​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ហៅ​​រថយន្ត​សាមុយ​មក​ដឹក​ជន​​រងរគ្រោះ​​វ័យ​ក្មេងៗ​ទាំង​២​នាក់​ទៅ​​​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​​ខេត្ត ចំណែក​បុរស​ចំណាស់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯក​ជន  រីឯ​​​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បានយក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កំពង់​ចាម ដើម្បី​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ