ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​ក្បួន​ដង្ហែ​សម្តេចក្រុមព្រះ​ជួ​ប​គ្រោះថ្នាក់​យ៉ាង​ខ្លាំង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ព្រះ​សីហ​នុ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​អូ​តា​សេក ឃុំ​អូ​ចំណារ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួសធ្ងន់…

ព្រះ​សីហ​នុ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​អូ​តា​សេក ឃុំ​អូ​ចំណារ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួសធ្ងន់ និង​ស្រាល​ជា​ច្រើន​នាក់ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នេះ គឺជា​មន្ត្រីរាជការ​ជាន់ខ្ពស់ ។
បញ្ជាក់ ៖ ករណី​ចរាចរណ៍​ខាងលើ​ជា​ក្បួន​រថយន្ត​របស់​សម្តេចក្រុមព្រះ​នរោត្តម​រណ​រិ​ទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​អូ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ម្តុំ​ចាក់សំរាម វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា​២០១៨​នេះ បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​គ្រោះ ។

សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​ថា ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ក៏​មាន​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង​(​ភរិយា​)​របស់​ព្រះ​អង្គ​ក៏​ទទួល​រង​របួស​ដែរ ហើយ​ភ្លាម​ៗ​សមត្ថកិច្ច​បាន​អន្តរាគមន៍​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ ដើម្បី​ជួយ​សង្គ្រោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ