ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលវិបាក​នៃ​បដិវត្តន៍​ពណ៌​ជា​មុខព្រួញ​បំផ្លាញ​សន្តិភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាជន​កម្ពុជា​កាន់តែ​យល់​ច្បាស់​នៃ​ផលវិបាក​នៃ​បដិវត្តន៍​ពណ៌ និង​ដើម្បី​ថែរក្សា​សុខ​សន្តិភាព​ដែល​បាន​មក​យ៉ាង​លំបាក​នោះ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​ធ្វើការ​បង្ហាញ​ពី​ផល​ប៉ះពាល់ និង​ផលវិបាក​ដែ ល​បំផ្លាញ​សន្តិភាព ហើយ​ស្នើ​ឲ្យ​និស្សិត​បញ្ញា​វ័​ន្ត​ត្រូវ​ជៀង​វាង​ឲ្យ​ឆ្ងាយ ។ លោក​បណ្ឌិត​យង់ ពៅ…

រាជធានី​ភ្នំពេញ ៖ ប្រជាជន​កម្ពុជា​កាន់តែ​យល់​ច្បាស់​នៃ​ផលវិបាក​នៃ​បដិវត្តន៍​ពណ៌ និង​ដើម្បី​ថែរក្សា​សុខ​សន្តិភាព​ដែល​បាន​មក​យ៉ាង​លំបាក​នោះ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​ធ្វើការ​បង្ហាញ​ពី​ផល​ប៉ះពាល់ និង​ផលវិបាក​ដែ ល​បំផ្លាញ​សន្តិភាព ហើយ​ស្នើ​ឲ្យ​និស្សិត​បញ្ញា​វ័​ន្ត​ត្រូវ​ជៀង​វាង​ឲ្យ​ឆ្ងាយ ។

លោក​បណ្ឌិត​យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ស្តី​ពី​« បដិវត្តន៍​ពណ៌​លើ​ពិភពលោក​បំណង​អាថ៌​កំបាំង និង​ផល​ប៉ះពាល់​» កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ សណ្ឋាគារ​ភ្នំពេញ​បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ​បាន​ត្រូវធ្វើ​ឡើង​ស្រប​ពេល​កម្ពុជា​កំពុង​ត្រូវការ​ថែរក្សា និង​ពង្រឹង​ស្ថិរភាព​សន្តិភាព ដើម្បី​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ ។

លោក​បណ្ឌិត​បញ្ជាក់​ថា «​បដិវត្តន៍​ពណ៌​កំពុង​ងើបឡើង​វិញ​ថ្មី​ៗ​នៅ​ទូ​ទាំង​សកលលោក ដោយសារ​ការ​ញុះញង់ ការ​រើសអើង វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​តាម​រយៈ​ការ​ផ្សាយ​ព័ត៌មាន​បំភ្លៃ​មួយ​ចំនួន​បណ្តាល​ឱ្យ​មាន​ចលនា បះបោរ​សង្គម​ដូច​ជា នៅ​ប្រទេស​លី​ប៊ី​យ៉េ​មែន​អេ​ហ្សី​ប​ស៊ី​រី និង​អ៊ី​រ៉ា​ក់​ជាដើម ។ ជា​លទ្ធផល​បាន​ធ្វើ​ឱ្យ​ប្រទេស ទាំងនោះ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្គ្រាមស៊ីវិល​វិនាស​ហិនហោច​ប្រជាជន​រង​គ្រោះ​រាប់​លាន​នាក់ និង​បង្ក​ឱ្យ​មាន​ជនភៀសខ្លួន​ដោះស្រាយ​មិន​ចេញ​នៅ​គ្រប់​តំបន់​» ។

លោក​បណ្ឌិត​ក៏​បាន​គូសបញ្ជាក់​ថា ៖«​កន្លង​ទៅ​កម្ពុជា​ធ្លាប់​បាន​ជួប​មក​ហើយ​នៃ​រូបភាព​នៃ​ផ្លាស់​ប្តូរ​ក្លែងបន្លំ ដែល​ប្រទេស​ដទៃ​មាន​បំណង​កកូរកកាយ​សង្គម​ក្នុង​ហេតុ​នយោបាយ​សិទ្ធិ​មនុស្ស​អំពើ​អយុត្តិធម៌​សង្គម​គម្លាត រវាង​អ្នកមាន និង​អ្នកក្រ​ជាដើម​ដោយ​ផ្តើម​នូវ​ការ​ប្រើប្រាស់​កម្លាំង​មហាជន ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដោយ​មិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​លើក​ឡើង​ថា គ្រឿងផ្សំ​នៃ​សារជាតិ​បដិវត្តន៍​ពណ៌ គឺ​តែង​មាន​ដូច​ៗ​គ្នា​ទោះបី កើត​នៅ​ទីកន្លែង​ណា​ក៏​ដោយ ។ គេ​តែងតែ​ប្រើប្រាស់​ចលនា​និស្សិត និង​យុវជន​បញ្ញា​វ័​ន្ត​ជាមួយនឹង​ការ​ចង់បាន​មុខមាត់ ប្លែក​ថ្មី​ដែល​អូស​ទាញ ឬ​ទាក់ទាញ​អ្នក​ដទៃ​ក្រុម​ដទៃ​ឱ្យ​ចូលរួម ។

ចំណែក​លោក​បណ្ឌិត​អ៊ី រតនា​អនុប្រធាន​ផ្នែក​កិច្ចការ​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​កម្ពុជា​(UC)​បាន​មាន​ប្រសា ន៍​ថា វេទិកា​មាន​គោលបំណង​ប្រមូល​ការ​ជួបជុំ​អ្នក​ស្រាវជ្រាវ​បញ្ញវ័ន្ត​អ្នកជំនាញ គោលនយោបាយ​បរទេស​ថ្នាក់ដឹកនាំ​សង្គម​ស៊ី​វិល​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​សាស្ត្រាចារ្យ និង​និស្សិត​ដើម្បី​សិក្សា​ស្វែង​យល់​ទស្សនាទាន និង​ផល ប៉ះពាល់​នៃ​បដិវត្តន៍​ពណ៌​ទៅ​លើ​ប្រទេស​ជាតិ​ស្ថិរភាព​សន្តិភាព និង​ការ​អភិវឌ្ឍ​ព្រមទាំង​ប្រមូល​ធាតុ​ចូល​ល្អ​ៗ សំដៅ​ទប់ស្កាត់​កុំឱ្យ​មាន​បដិវត្តន៍​ពណ៌​កើតឡើង​នៅ​កម្ពុជា​ដូច​ទសវត្សរ៍​១៩៧០,១៩៩០ និង​ទសវត្សរ៍​ឆ្នាំ​២០០០ ទៀត ។

ដោយឡែក​លោក​អឿ ចាន់​ណា​មក​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អាវុធ​គីមី​នៃ​ក្រសួងការពារជាតិ​បាន​លើក​ឡើង ពី​«​បដិវត្ត​ពណ៌ ប្រជាធិបតេយ្យ ឬ​ការ​រួមគំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ខណៈ​លោក​ហ៊ុយ វណ្ណៈ​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​ថ្លែង​អំពី​បដិវត្ត​ពណ៌ ផល​ប៉ះពាល់ ទៅ​លើ​ស្ថិរភាព​សង្គម សន្តិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​» រីឯ​លោក​ពុ​យ គា​ប្រធាន​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ​ជប៉ុន​បាន​លើក​ឡើង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ផលប្រយោជន៍ និង​ផល​ប៉ះពាល់​នៃ​បដិវត្ត ពណ៌​ផង​ដែរ ។

គួរ​ជម្រាប​ថា ការ​ចាប់ផ្តើម​នៃ​បដិវត្តន៍​ពណ៌ គឺ​មាន​លក្ខណៈ​ជា​ការ​ជួបជុំ​បាតុកម្ម​កូដកម្ម ។ ដើម្បី​ផ្តួលរំលំ​រដ្ឋបាល​ស្របច្បាប់ ។ ដំណាក់កាល​នៃ​បដិវត្តន៍​ពណ៌ គឺ​ចាប់ផ្តើម​ពី​ការ​ជួបជុំ​ក្នុង​ទ្រង់ទ្រាយ​តូច​ទៅ​ជា​ធំ និង​វិវត្តន៍​ទៅ​ជា​ទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើង​ៗ​ក្លាយជា​វិនាសកម្ម​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល ។ ក្នុង​សិក្ខាសាលា នេះ​ក៏​មានការ​ពិភាក្សា​ជា​ក្រុម​ដែល​បែងចែក​ជា​៤​ក្រុម​ផ្តោត​ទៅ​លើ​ផល​ប៉ះពាល់ លទ្ធផល និង​ផលប្រយោជន៍ នៃ​បដិវត្តន៍​ពណ៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ