ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រពន្លះមួយប្រាវ ​ស្លា.ប់​ម្នាក់ របួសធ្ងន់​ស្រាលជា​ច្រើននាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើត​បាន​ឡើង​ដោយ​សារ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​អ្នកបើកបរ​ស្រវឹង​ជោក​បើក​បោះពួយ​ល្បឿន​លឿន​ហើយ​គេច​ពី​ម៉ូតូ​ខាង​មុខ រួច​ក៏​រេ​ចង្កូត​ទៅខាង​​ឆ្វេង​បុក​ចូល​យានដ្ឋាន​ជួសជុល​រថយន្ត បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ស្រាល​៤​នាក់ ហើយ​រថយន្ត​កុងតឺន័រនោះ​បន្ត​ទៅ​បុក​ចូល​ផ្ទះ​លក់​គ្រឿងសំណង់​​មួយ​​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​ជា​ច្រើន​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើត​បាន​ឡើង​ដោយ​សារ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​អ្នកបើកបរ​ស្រវឹង​ជោក​បើក​បោះពួយ​ល្បឿន​លឿន​ហើយ​គេច​ពី​ម៉ូតូ​ខាង​មុខ រួច​ក៏​រេ​ចង្កូត​ទៅខាង​​ឆ្វេង​បុក​ចូល​យានដ្ឋាន​ជួសជុល​រថយន្ត បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ស្រាល​៤​នាក់ ហើយ​រថយន្ត​កុងតឺន័រនោះ​បន្ត​ទៅ​បុក​ចូល​ផ្ទះ​លក់​គ្រឿងសំណង់​​មួយ​​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​ជា​ច្រើន​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

  

រថយន្ត​បង្ក​ខាងលើ​ជា​ប្រភេទ​កុងតឺន័រ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-២៥៨៨ ជា​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ បើកបរ​ដោយ​ឈ្មោះ ផល សុភាព ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ផល ឃុំ​វាល​ពង់ ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​ឈ្មោះ ឡាយ អឿ​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

ផ្ទះ​ដែល​រង​គ្រោះ​ខាងលើ​រួមមាន​ ទី​១-​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ ប៊ុ​ន ថុ​ល បណ្តាល​ឲ្យ​ស្លាប់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ហុ​ក គី​ម​ឆាយ អាយុ​១៤​ឆ្នាំ ចំណែក​បុរស​ម្នាក់ និង​ស្ត្រីម្នាក់បានរងរបួសធ្ងន់  រីឯ​​មនុស្ស​​៣​នាក់​ទៀត​បាន​រង​របួសស្រាល ។ ទី​២-​ផ្ទះ​លក់​គ្រឿងសំណង់​យីហោ ទ្រី សុខុម រង​ការ​ខូចខាត​ខ្ទេច​ល្វែង​ខាង​មុខ រួម​ទាំង​ទ្រព្យសម្បត្តិ រថយន្ត​ចំនួន​៣​គ្រឿង និង​កិន​ខ្ទេច​ម៉ូតូ​មួយ​គ្រឿង ។

តាម​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​កុងតឺន័រ​ខាងលើ​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាង​ត្បូង អ្នកបើកបរ​ស្រវឹង​ជោក​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បើកបរ​បណ្តើរ ស្រែកហៅ​គេឯង​តាម​ផ្លូវ​ឲ្យ​ឡើង​ជិះ​បណ្តើរ លុះដល់​ចំណុច​កើតហេតុ គេច​ពី​ម៉ូតូ​ខាង​មុខ រួច​ក៏​រេ​ចង្កូត​ឆ្លងផ្លូវ​ទៅ​ខាងឆ្វេង​បុក​ចូល​យានដ្ឋានជួសជុល​រថយន្ត ហើយ​ធ្លាយ​ទៅ​បុក​ចូល​ផ្ទះ​លក់​គ្រឿងសំណង់ ទើប​ទៅ​មុខ​លែង​រួច បណ្តាល​ឲ្យ​ស្លាប់​ក្មេង​ស្រី​ម្នាក់ របួសធ្ងន់​២​នាក់ របួសស្រាល​៣​នាក់ និង​ខូចខាត​សម្ភារៈ​ជា​ច្រើន​ទៀត ក្នុង​នោះ​ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន ចំណែក​រថយន្ត​កុងតឺន័រ​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ពិនិត្យ​រួច បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ