ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ខ្ទេច​យ៉ាងនេះ ជីវិត​មនុស្ស​៧​នាក់​ក្លាយជា​យ៉ាងណា

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់មួយ​បាន​កើត​ឡើង​ ខណៈ​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង​បើក​យ៉ាង​លឿន​ពេល​មេឃ​កំពុង​​ភ្លៀង ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​គល់​ស្ពាន បណ្តាល​ឱ្យ​ទាំង​រថយន្ត និង​មនុស្ស​ជា​ច្រើន​នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី ម៉ោង​៦ព្រឹក…

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់មួយ​បាន​កើត​ឡើង​ ខណៈ​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង​បើក​យ៉ាង​លឿន​ពេល​មេឃ​កំពុង​​ភ្លៀង ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​គល់​ស្ពាន បណ្តាល​ឱ្យ​ទាំង​រថយន្ត និង​មនុស្ស​ជា​ច្រើន​នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី ម៉ោង​៦ព្រឹក ថ្ងៃ​ទី​១៧ មិថុនា ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤៨ ត្រង់​ចំណុច​ស្ពាន ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៨-១៣៩ ស្ថិត​ក្នុងភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈ​ភូមិន្ទ ខេត្តកោះកុង ។

បើ​តាម​ការ​បញ្ជាក់រ​ពី​សមត្ថកិច្ច​ប៉ូលិស​ចរាចរ​ក្រុង​បានឱ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​ខាង​លើ​បាន​ចេញដំណើរ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ឆ្ពោះទៅ​ខេត្តកំពត បន្ទាប់​មក​ក៏​ជួប​​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ដែល​បណ្តាល​ជន​រង​គ្រោះ​ចំនួន​៧​នាក់​ទាំង​ក្មេង ទាំង​ចាស់​រង​របួស​យ៉ាង​ធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ រីឯ​រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរៈភូមិន្ទ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ