ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ !​ស្លា.ប់​២​នាក់ដោយ​ម្នាក់​ៗ​នាំ​គ្នា​ដើរ​រក​មិនឃើញ​សោះ​ស្រាប់តែ​…​និង​ម្នាក់​ទៀត​កាន់​ប៉ះ​តំណខ្សែ​ភ្លើង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ធំ ៖ ករណី​ទី​១ – ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ចម្ការ​ក្រ​ញូ​ង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នា​២០១៨ នៅ​ចំណុច​ចម្ការ​ក្រ​ញូ​ង (​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​ដាំ​) ស្ថិត​នៅ​តំបន់​អូរ​បឹង​រូង​កណ្តាល…

ខេត្តកំពង់ធំ ៖ ករណី​ទី​១ – ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ចម្ការ​ក្រ​ញូ​ង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នា​២០១៨ នៅ​ចំណុច​ចម្ការ​ក្រ​ញូ​ង (​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​ដាំ​) ស្ថិត​នៅ​តំបន់​អូរ​បឹង​រូង​កណ្តាល ក្នុងភូមិ​សាស្ត្រ ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។
នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ សៀន ណៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​ផ្ទះ មាន​ទីលំនៅ​ភូមិ​បាក់​ស្នា​លើ ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ធ្វើ​ផ្ទះ​ឲ្យ​ឈ្មោះ ណុ​ល ភេទ​ប្រុស នៅ​តំបន់​អូរ​បឹង​រូង​កណ្តាល​នេះ​ជាមួយ​ឪពុកក្មេក​ឈ្មោះ ងេ​ស ហុ​ន និង​ឈ្មោះ ហៀ ហុ​ន ជា​មេជាង​តាំងពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ពេលធ្វើការ​បាន​ពីរ​ថ្ងៃ​ឪពុកក្មេក​ឃើញ​កូន​ចេះ​តែ​ត្អូញ​ថា មិនសូវ​ស្រូល​ខ្លួន​លុះដល់​ថ្ងៃ​ទី​០២ ខែមិថុនា ២០១៨ ពេល​យប់​ជន​រង​គ្រោះជា​កូនប្រសារ​មិន​មក​ដេក​ជាមួយ​គាត់​ទេ គឺ​បាន​ទៅ​ដេក​ជាមួយនឹង​មេជាង​ឈ្មោះ ហៀ ហុ​ន នៅផ្ទះ​ផ្សេង​គ្នា​លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៣ ខែមិថុនា មេជាង​បាន​មក​សួរ​គាត់​ថា មាន​ឃើញ​អា​ណៃ (​រង​គ្រោះ​) ដែ​អត់ គាត់​បាន​ឆ្លើយ​ថា មិនឃើញ​ទេ​ក៏​បាន​នាំ​គ្នា​ដើរ​រក​តាម​ចម្ការ តែ​រក​មិនឃើញ​រហូត​ដល់​ថ្ងៃ​ទី​០៤ ខែមិថុនា ឈ្មោះ ហុ​ន ឡុ​ង ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​នាំ​អ្នក​ភូមិ​គ្នា​៦​នាក់ ម៉ូតូ​៣​គ្រឿង​មក​ដល់​បាន​នាំ​គ្នា​ដើរ​រុករក​តាម​ចម្ការ​ពេញ​មួយ​ព្រឹក​ធំ នៅ​តែ​មិនឃើញ​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ទើប​លោក​ហេង ទ្រី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​កិច្ចសន្យា​រដ្ឋបាល​ព្រៃឈើ​ឈរជើង​នៅ​តំបន់​អូ​បឹង​រូង​លោក​បាន​ដើរ​ពិនិត្យ​ក្នុង​ចម្ការ​ក្រ​ញូ​ង ក៏​បាន​ធំ​ក្លិនស្អុយ គាត់​សង្ស័យ​ថា ក្រែង​មាន​សត្វព្រៃ​ជាប់អន្ទាក់​ស្លាប់ ហើយ​ចេះ​តែ​ដើរ​ស្រង់ក្លិន​រក​មើល​ក៏​បាន​ប្រទះ​ឃើញ​សាកសព​ដេក​ស្លាប់​ផ្កាប់មុខ មាន​សភាព​រលួយ​សាច់​អស់ ឃើញ​តែ​គ្រោងឆ្អឹង​ក៏​បាន​ទៅ​ផ្តល់​ព័ត៌មាន​ឲ្យ​លោក ឈឹ​ម សា​រឹត ជា​នគរបាល​នៅ​ទីនោះ បន្ទាប់​ពី​ដឹង​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​ជំនាញ​បាន​សហការ​គ្នា​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សព​ឃើញ​ថា សព​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ ដួល​ផ្កាប់មុខ​ស្លាប់​តែ​ម្តង ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់​រួច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​ទី​២- បុរស​ម្នាក់​រាយ​ខ្សែភ្លើង​កាត់​អុស​ខុស​បច្ចេកទេស​ឆក់​ស្លាប់​ដែល​បាន​កើតឡើង​កាលពី​រសៀល​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​ប្រាសាទ ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្តកំពង់ធំ សមត្ថកិច្ច​ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ខៀវ យី​ម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​ជន​រង​គ្រោះ​នាង​ឈ្មោះ អុល ហ៊​ង អាយុ​៣៧​ឆ្នាំ បាន​បញ្ជាក់​ថា នៅ​ម៉ោង​ប្រហែល​៣ រសៀល​រូប​គាត់ និង​ប្តី​បាន​មក​ពី​ជួស​ស្រូវពង្រោះ​វិញ​ប្តី​របស់​គាត់​បាន​ប្រើ​ឲ្យ​គាត់​ដោត​ព្រី​ភ្លើង​នៅ​លើ​ផ្ទះ ដើម្បី​ឲ្យ​គាត់​កាត់​អុស និង​ម៉ូ​ទ័​រ​ពេល​ដោត​ឌុ​យ​ឲ្យ​ប្តី​គាត់​រួច រូប​គាត់​ក៏​យក​អំបោស​បោស​ផ្ទះ​សិន តែ​ពុំ​ឮ​សម្លេង​ប្តី​កាត់​អុស​សោះ​ដូច​សព្វដង គាត់​ក៏​បាន​ចុះពីលើផ្ទះ​មក​មើល ស្រាប់តែ​ឃើញ​ប្តី​គាត់​ត្រូវ​ខ្សែភ្លើង​ឆក់​ដួល​ផ្ងា​ពោះ ដៃស្តាំ​ក្តាប់​ព្រី​ភ្លើង ដៃ​ឆ្វេង​ក្តាប់​ឌុ​យ​ម៉ូ​ទ័​រ ឃើញ​ដូច្នោះ​គាត់​ក៏​ស្រែក​ឆោ​រ​ឡោរ​ឡើង​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ និងរ​ត់ទៅ​ដក​ឌុ​យ​ពី​ព្រី​ភ្លើង​វិញ តែ​ប្តី​គាត់​បាន​ស្លាប់​ទៅ​ហើយ ចំណែក​សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​សព​ឃើញ​ថា ជន​រង​គ្រោះ​មាន​ស្នាម​ឆេះ​ខ្លោច​បាតដៃ​ឆ្វេង និង​ម្រាមដៃ​ពិតជា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន ។
មូលហេតុ​ការ​ធ្វេសប្រហែស​របស់​ជន​រង​គ្រោះ​ចាប់​ចំ​តំណរ​ខ្សែភ្លើង​អត់​មាន​រុំ​បណ្តាល​ឲ្យ​ឆក់​ស្លាប់ ហើយ​ក៏​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ