ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ឬ​មិន​ចង់​ក៏​នៅ​តែ​មិន​រួច​ពី​កណ្តាប់ដៃ​មច្ចុរាជ

5 ឆ្នាំ មុន

ទោះជា​បុគ្គល​រត់គេច​ទៅ​នៅ​ឯ​កណ្តាល​សមុទ្រ​ក្តី ទៅ​នៅ​ក្នុង​អាកាស​ក្តី រត់​ទៅ​សម្ងំ​នៅ​ឯ​រូងភ្នំ​ក្តី​…​ក៏​នៅ​មិន​រួច​អំពី​សេចក្តីស្លាប់​បាន​ឡើយ ព្រោះថា​ភូមិប្រទេស​ដែល​បុគ្គល​ស្ថិត​នៅ​ហើយ មច្ចុរាជ​មិន​អាច​សង្គ្រុប​បាន​នោះ ប្រាកដជា​ពុំ​មាន​សោះ​ឡើ​ុ​យ ដល់​ពេល ដល់​ថ្ងៃ ដល់​ខែ ដល់​ឆ្នាំ​ហើយ…

ទោះជា​បុគ្គល​រត់គេច​ទៅ​នៅ​ឯ​កណ្តាល​សមុទ្រ​ក្តី ទៅ​នៅ​ក្នុង​អាកាស​ក្តី រត់​ទៅ​សម្ងំ​នៅ​ឯ​រូងភ្នំ​ក្តី​…​ក៏​នៅ​មិន​រួច​អំពី​សេចក្តីស្លាប់​បាន​ឡើយ ព្រោះថា​ភូមិប្រទេស​ដែល​បុគ្គល​ស្ថិត​នៅ​ហើយ មច្ចុរាជ​មិន​អាច​សង្គ្រុប​បាន​នោះ ប្រាកដជា​ពុំ​មាន​សោះ​ឡើ​ុ​យ ដល់​ពេល ដល់​ថ្ងៃ ដល់​ខែ ដល់​ឆ្នាំ​ហើយ មច្ចុរាជ​នឹង​មក​យក​ជីវិត​បុគ្គល​នោះ​ទៅ​ភ្លាម ។

មនុស្ស​ទូទៅ​ពិតជា​ដឹង​ថា មរណភាព​គឺ​សេចក្តីស្លាប់ គ្មាន​អ្នក​ណា​ម្នាក់​រត់​រួច គេច​ឱ្យ​ផុត​បាន​ក្តី តែ​គ្រប់​គ្នា​នៅ​តែ​ខ្លាចរអា​តក់ស្លុត​រន្ធត់​ចិត្ត​ចំពោះ​ការ​ស្លាប់​នេះ​មិន​ចង់​ឲ្យ​ពើបប្រទះ​មក​លើ​ខ្លួន ឬ​ក្រុម​គ្រួសារ​ឡើយ ។ សព្វ​សត្វ​ទូទៅ​ក្នុង​លោក កាលបើ​មាន​អាជ្ញា​គឺ​ការ​វាយ​ដោយ​ដំបង​ក្តី ការ​ប្រហារ​ដោយ​វត្ថុ​ឯណា​មួយ​ក្តី ការ​ឃុំឃាំង​គាបសង្កត់​ដោយ​អំណាច​ក្តី ការ​កំហែង​គំហក​រករឿង​រុកកួន​ក្តី អាជ្ញា​ទាំងនេះ​កាលបើ​ធ្លាក់​មក​លើ​បុគ្គល​ណា​ហើយ ក៏​រមែង​តក់ស្លុត​រន្ធត់​ចិត្ត​ចំពោះ​អាជ្ញា​នោះ​យ៉ាង​ក្រៃ​លែង ។ ម្យ៉ាងទៀត​សត្វ​ទូទៅ តែង​ខ្លាច​អំណាច​មច្ចុរាជ គឺ​សេចក្តីស្លាប់​នេះ​ណាស់ ឥត​មាន​អ្នក​ណាមួយ​ចង់​ជួប​ពើបប្រទះ​ប៉ះទង្គិច​ទេ គឺ​មិន​ចង់បាន​សេចក្តីស្លាប់​នេះ​សោះឡើយ ។

យើង​មាន​សេចក្តី​ខ្លាចរអា​អាជ្ញា វាយដំ​គំហក​កំហែង ជិះជាន់​គាបសង្កត់​យ៉ាងណា ជន​ទូទៅ​ឯទៀត ទោះជា​សត្វ​តិរច្ឆាន ឬ​មនុស្ស​ក្តី ក៏​តក់ស្លុត​រន្ធត់​អារម្មណ៍​ចំពោះ​សេចក្តីស្លាប់​ក៏​យ៉ាងនោះ​ដែរ ។ ព្រោះ​េ​ហ​តុ​នោះ​បុគ្គល​មិន​គួរ​សម្លាប់សត្វ​ដទៃ​ដោយ​ខ្លួនឯង ឬ​ប្រើ​គេ​ឱ្យ​សម្លាប់​ឡើយ ។