ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​សហព័ន្ធ​យុវជន​ខេត្តកំពង់ចាម​ប្តេជ្ញា​ចូលរួម​ការងារ​ជួយ​សង្គម

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម  ៖ អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​អះអាង​ថា យុវជន​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​របស់​ខេត្តកំពង់ចាម​ដែល​ទើប​ប្រកាស​ទទួលស្គាល់​ថ្មី​នៅ​ថ្ងៃ​ទី​១៦ មិថុនា ២០១៨​នេះ​បាន​ប្តេជ្ញា​ចិត្ត​ចូលរួម​ការងារ​ជួយ​សង្គម និង​ខិតខំ​ថែរក្សា​ការពារ​នូវ​សុខ​សន្តិភាព​ដែល​ប្រទេស​ជាតិ​កំពុង​មានការ​រីក​ចម្រើន  និង​អភិវឌ្ឍន៍​គ្រប់​វិស័យ ។ ក្នុង​ពិធី​ខាងលើ​នេះ​លោក​គួ​ច…

ខេត្តកំពង់ចាម  ៖ អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​អះអាង​ថា យុវជន​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​របស់​ខេត្តកំពង់ចាម​ដែល​ទើប​ប្រកាស​ទទួលស្គាល់​ថ្មី​នៅ​ថ្ងៃ​ទី​១៦ មិថុនា ២០១៨​នេះ​បាន​ប្តេជ្ញា​ចិត្ត​ចូលរួម​ការងារ​ជួយ​សង្គម និង​ខិតខំ​ថែរក្សា​ការពារ​នូវ​សុខ​សន្តិភាព​ដែល​ប្រទេស​ជាតិ​កំពុង​មានការ​រីក​ចម្រើន  និង​អភិវឌ្ឍន៍​គ្រប់​វិស័យ ។

ក្នុង​ពិធី​ខាងលើ​នេះ​លោក​គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ថា យុវជន​ត្រូវ​ខិតខំ​បន្ត​យកចំណេះ​ដឹង​របស់​ខ្លួន​ទៅ​អប់រំ​ណែនាំ​បន្ត​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ ឲ្យ​យល់​ដឹង​ខ្ពស់​ក្នុង​ការ​រួមចំណែក​លើ​វិស័យ​អប់រំ និង​ត្រូវ​ពង្រឹងស្មារតី​លើ​ជំហរ​របស់​ខ្លួន​មើលឃើញ​នូវ​អ្វី​ដែល​បាន​រីក​ចម្រើន និង​អភិវឌ្ឍន៍​ដូច​ពេល​ប​ច្ចប្ប​ន្ន​នេះ ។
លោក​បន្ត​ថា យុវជន​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ និង​ជា​ស្នូល​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​មានការ​ចូលរួម​អង្កេត​ការណ៍​ក្នុង​សកម្មភាព​បោះ​ឆ្នោត​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ដែល​បាន​ធ្វើ​ជា​យុវជន​គំរូ​ផង​ដែរ ក្នុង ការងារ​សង្គម​មិន​បង្ក​ភាព​អនាធិបតេយ្យ​ផ្សេង​ៗ​ដល់​ប្រទេស​ឡើយ ។  សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ទើប​ទទួលស្គាល់​ថ្មី​បាន​លើក​ឡើង​ថា យុវជន​ទាំងនោះ​ពិតជា​សប្បាយ​រីករាយ​ក្នុង​ការ​ចូលរួម​ធ្វើ​ជា​យុវជន​គំរូ​ល្អ​ៗ​នឹង​បាន​ផ្តល់​បទ​ពិសោធន៍ ដើម្បី​ចែករំលែក​ដល់​យុវជន​ដ៍ទៃ​ទៀត​ឲ្យ​បាន​យល់​ពី​ប្រទេស​ជាតិ​ដែល​មានការ​អភិវឌ្ឍន៍​ដោយ​មិន​ប្រកាន់ពូជសាសន៍​ឡើយ ។
ជាក់ស្តែង​ប​ច្ចប្ប​ន្ន​ប្រទេស​មានការ​អភិវឌ្ឍន៍​មាន​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​នយោបាយ​មានការ​រីក​ចម្រើន​យុវជន​មានការ​យល់​ដឹង​បាន​ច្រើន​ក្នុង​ចូលរួម​ចែក​រំ​ឡែក​បទ​ពិសោធន៍​ចំណេះដឹង​នូវ​អ្វី​ដែល​ថ្មី​ៗ​ដល់​យុវជន​ទូទៅ ដោយ​កុំ​យក​ពេល​ឥតប្រយោជន៍​ធ្វើ​អ្វី​ដែល​សង្គម​ស្អប់ខ្ពើម​នឹង​គ្មាន​ការ​រីក​ចម្រើន ហើយ​យុវជន​ធ្វើ​ការងារ​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ចសហការ មិត្តភាព ការ​ផ្តល់​ឱកាស​មិន​រើសអើង  និង​បម្រើ​ផលប្រយោជន៍​រួម ជា​ពិសេស​ត្រូវ​សយ​ក​ការ​ចែករំលែក​មិនមែន​បំបែកបំបាក់ មិនមែន​ការ​ស្អប់ ត្រូវ​ហ៊ាន​ចួ​ល​រួម​ផ្តល់​យោបល់​កែ​លំអ​មិនមែន​រិះគន់ ដើម្បី​បំផ្លាញ​បំបាក់ទឹកចិត្ត ឬ​បន្តុះបង្អាប់​គ្នា​នោះ​ទេ ។
លោក​គួ​ច ចំរើន​បាន​ផ្តែផ្តាំ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​យុវជន​ទាំងអស់​ដែល​មាន​សិ​ទិ្ធ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​ដឹកនាំ​ប្រទេស​ប្រកបដោយ​សុខ​សនិ្ត​ភាព សុវត្ថិភាព ស្ថេ​រ​ភាព និង​មាន​លក្ខណៈ​អភិវឌ្ឍន៍​រីក​ចម្រើន​គ្រប់​ផ្នែក​គ្រប់​វិស័យ​ទាំងអស់​ដូច​នា​ពេល​សព្វ​ថ្ងៃនេះ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ