ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​អត់មានភ្លើង​បំភ្លឺផ្លូវ​បុកពីក្រោយ​ម៉ូតូ​មួយគ្រឿងទៀត​​ របួសធ្ងន់​ម្នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បងប្អូន​បាន​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ខណៈ​ជិះ​ម៉ូតូឌុ​ប​គ្នា អត់​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​មួយគ្រឿងទៀត​ម៉ាក​សាន់​យ៉ា​ន់​កញ្ចាស់ អត់​មាន​ភ្លើងពី​​ក្រោយ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បងប្អូន​បាន​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ខណៈ​ជិះ​ម៉ូតូឌុ​ប​គ្នា អត់​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​មួយគ្រឿងទៀត​ម៉ាក​សាន់​យ៉ា​ន់​កញ្ចាស់ អត់​មាន​ភ្លើងពី​​ក្រោយ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ ឈ្មោះ ព្រាប ផ​ល្លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវជា​ប្អូន មាន​ទីលំនៅ​ភូមិ​ជំនាង​ចាស់ ឃុំ​ពោធិ​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសស្រាល ឈ្មោះ ព្រាប ផល្លា ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ត្រូវជា​បង ។ ទាំង​២​នាក់​បងប្អូន​ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១FW-៤៥៤០ ។

តាម​សម្តី​ជន​រង​គ្រោះ​ដែល​រង​របួសស្រាល​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​ទើប​ចេញពីផ្ទះ​បង​នៅ​ក្បែរ​រង្វង់​មូល​ចោម​ចៅ ក្នុង​គោលបំណង​ទៅ​ផ្ទះ​វិញ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ពី​ជើង​ទៅ​ត្បូង ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​អត់​មាន​ភ្លើង​បំភ្លឺ​ផ្លូវ លុះ​មក​ដល់​ចំណុច​កើតហេតុ មើល​មិនឃើញ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​​សាន់​យ៉ា​ន់​កញ្ចាស់​មួយគ្រឿង​អត់​មាន​ភ្លើង​ក្រោយ ជិះ​គ្នា​៣​នាក់ បណ្តាល​ឲ្យ​ម៉ូតូ​​ម៉ាក MSX ដួល ចំណែក​ជន​រង​គ្រោះជា​ប្អូន​រង​របួសធ្ងន់ រីឯ​ជន​រង​គ្រោះជា​បង​រង​របួសស្រាល ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សាន់​យ៉ា​ន់ មិន​បាន​ដួល​នោះ​ទេ រួច​ឈប់​ម៉ូតូ​ចុះ​មក​សាកសួរ បន្ទាប់​មក​ក៏​បន្តដំណើរ​ទៅ​បាត់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​របស់​អង្គភាព​៧១១​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ជន​រង​គ្រោះ​ព្រមទាំង​សាច់ញាតិ យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ