ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pogba ចុច​មួយ​ជើង​យ៉ាង​ស្អាត​នាំ​ជម្រើសជាតិ​បារាំង​យក​៣​ពិន្ទុ​ពី​អូស្ត្រាលី

5 ឆ្នាំ មុន

ការប្រកួត World Cup នៅថ្ងៃនេះរវាងក្រុមមាន់គកបារាំងប្រកួតជាមួយក្រុមអូស្ត្រាលីដែលត្រូវប៉ះគ្នាប្រកួតដំបូងនោះ ឃើញថាក្រុមខ្លាំងបារាំងដែលសម្បូរទៅដោយកីឡាករល្អៗជាច្រើនបានបើកការវាយសម្រុកតាំងពីតង់ទី១មក ប៉ុន្តែនៅតែមិនអាចធ្វើអ្វីក្រុមអូស្ត្រាលីបាន ។ ចូលដល់តង់ទី២ ក្រុមជម្រើសជាតិបារាំងមានឱកាសទទួលបានបាល់ពិន័យ១១ម៉ែត្រដែលជាការបង្កកំហុសក្នុងប្រអប់គ្រោះ​ថ្នាក់របស់ខ្សែការពារក្រុមជម្រើសជាតិអូស្ត្រាលីធ្វើឱ្យអាជ្ញាកណ្តាលនៅលើទីលានបានសហការជាមួយវីដេអូជំនួយការអាជ្ញាកណ្តាលឃើញថាវាពិតជាកំហុសរបស់ក្រុមជម្រើសជាតិអូស្ត្រាលីពិតមែនដោយធ្វើការទាក់ជើងខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងឱ្យដួលក្នុងតំបន់គ្រោះថ្នាក់ ។…

ការប្រកួត World Cup នៅថ្ងៃនេះរវាងក្រុមមាន់គកបារាំងប្រកួតជាមួយក្រុមអូស្ត្រាលីដែលត្រូវប៉ះគ្នាប្រកួតដំបូងនោះ ឃើញថាក្រុមខ្លាំងបារាំងដែលសម្បូរទៅដោយកីឡាករល្អៗជាច្រើនបានបើកការវាយសម្រុកតាំងពីតង់ទី១មក ប៉ុន្តែនៅតែមិនអាចធ្វើអ្វីក្រុមអូស្ត្រាលីបាន ។

ចូលដល់តង់ទី២ ក្រុមជម្រើសជាតិបារាំងមានឱកាសទទួលបានបាល់ពិន័យ១១ម៉ែត្រដែលជាការបង្កកំហុសក្នុងប្រអប់គ្រោះ​ថ្នាក់របស់ខ្សែការពារក្រុមជម្រើសជាតិអូស្ត្រាលីធ្វើឱ្យអាជ្ញាកណ្តាលនៅលើទីលានបានសហការជាមួយវីដេអូជំនួយការអាជ្ញាកណ្តាលឃើញថាវាពិតជាកំហុសរបស់ក្រុមជម្រើសជាតិអូស្ត្រាលីពិតមែនដោយធ្វើការទាក់ជើងខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងឱ្យដួលក្នុងតំបន់គ្រោះថ្នាក់ ។

ការស៊ុតសម្រេចគ្រាប់ទី១របស់បារាំងធ្វើបានសម្រេចដោយកីឡាករ Antoine Griezmann នៅនាទីទី៥៨ ។ រំលងបានតែប៉ុន្មាន​នាទី​ពោលគឺនៅនាទីទី៦១ក្រុមជម្រើស​ជាតិ​អូស្ត្រាលីទទួលបានបាលពិន័យ១១ម៉ែត្រវិញ ដោយ​សារកីឡាករ Umtiti ធ្វើឱ្យប៉ះ​ដៃ​នៅ​​មុខទីរបស់ខ្លួន ធ្វើឱ្យអូស្ត្រាលីតាមបាន១ស្មើ ។ ការប្រកួតកាន់តែតាន់តឹងលុះចូលដល់នាទី​ទី៨០ កីឡាករឆ្នើម Pogba ចុចមួយជើងយ៉ាងស្អាតដាច់ចង្កេះអ្នកចាំទីអូស្ត្រាលីចូលទីបាន​សម្រេច ធ្វើឱ្យបារាំងបញ្ចប់លទ្ធផល​ដោយយកឈ្នះ​អូស្ត្រាលី​ក្នុង​លទ្ធផល ២-១ បាន​៣​ពិន្ទុ​ក្នុងការប្រកួតដំបូង ៕

https://www.youtube.com/watch?v=_t4fxsbh02M