ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់​ផ្សារមួយនៅភូមិខែលជ័យលើទំហំដីជាង១០ហិកតា

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ​៖ នៅ​លើ​ផ្ទៃដី​ជាង​១០​ហិ​កតា​នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម​ មាន​ការ​បាន​បណ្តាក់ទុន​សាងសង់​ផ្សារ ​រួម​ជាមួយនឹង​សមិទ្ធផល​ជា​ច្រើន​ទៀត ​ដោយ​បាន​ចំណាយ​ខ្ទង់លាន​ដុល្លារ ។ ត្រូវ​បាន​បើក​ការដ្ឋាន​ដោយ​បាន​ធ្វើ​ឡើង…

ខេត្តកំពង់ចាម ​៖ នៅ​លើ​ផ្ទៃដី​ជាង​១០​ហិ​កតា​នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម​ មាន​ការ​បាន​បណ្តាក់ទុន​សាងសង់​ផ្សារ ​រួម​ជាមួយនឹង​សមិទ្ធផល​ជា​ច្រើន​ទៀត ​ដោយ​បាន​ចំណាយ​ខ្ទង់លាន​ដុល្លារ ។ ត្រូវ​បាន​បើក​ការដ្ឋាន​ដោយ​បាន​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ២០១៨ ក្រោម​អធិបតីភាព​លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​មានការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ព្រមទាំង​អាជីវករ​ច្រើន​កុះករ​ផង​
ដែរ​។

លោក​ប៊ិ​ន ឡា​ដា អភិបាលស្រុក​កំពង់សៀម​ថ្លែង​ថាៈ អនុវត្ត​ន៏​តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុ
កោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល រដ្ឋបាល​ស្រុក​កំពង់សៀម មានការ​រីក​ចម្រើន​លើ​គ្រប់
ផ្នែក ផ្នែក​សេដ្ឋកិច្ច​ដូច​ជា ផ្នែក​សង្គមកិច្ច ទាំង​សមិទ្ធផល​រូប​វ័​ន្ត ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជា
ពលរដ្ឋ​កាន់តែ​ប្រសើរ​ជា​បណ្តើរ​ៗ មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តាម​រយៈ​ការ​ទទួល​នូវ​សមិទ្ធផល​នានា​ពី​សំ​ណា
ក់​រាជរដ្ឋាភិបាល​នៃ​គូ​អភិ​វ​ឌ្ឈ​ន៏ អង្គការ​សង្គម​ស៊ី​វិល ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ សប្បុរស​ជ​នានា​ដូច
ជា​ផ្លូវថ្នល់ ផ្លូវ​បេតុង ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ត​ភ្ជាប់​ពី​ក្រុង​កំពង់ចាម ដល់​ឃុំ​កោះមិត្ត សាលារៀន
វត្ត​អារាម ប្រព័ន្ធ​ធារាសាស្ត្រ អគ្គី​ស​នី ទឹក​ស្អាត រោងចក្រ និង​បាន​សហការ​ជាមួយ​មន្ទីរ​ជំនាញ​បើក​វគ្គ​បណ្តុះបណ្តាល​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ចេះ ដើម្បី​បង្កើន​ផលិតផល ការ​ច្នៃប្រឌិត​បង្កើត​ឡ​ជីវៈឧស្ម័ន​។

លោក​ឧកញ៉ា លី ឈុ​ន​អ៊ូ ប្រធាន​ក្រុមហ៊ុន The Star Island និង​ជា​ប្រធាន​គម្រោង​អភិ​វ​ឌ្ឈ​ន៏​ផ្សារ​ត្រើង
បាន​ថ្លែង​ថា កន្លង​មក​ដោយ​មើលឃើញ​អាជីវករ​ក្នុង​ផ្សារ​នា​ពេល​បច្ចុប្បន្ន មាន​ស្ថានភាព​លំបាក​ក្នុង
ការ​ប្រកប​របរ​អាជីវកម្ម លក់​ចេញ​ទិញ​ចូល​ក្នុង​ផ្សារ​ដែល​គ្មាន​ដំបូល គ្មាន​អនាម័យ​ជា​ពិសេស​តែងតែ
មាន​ភក់ជ្រាំ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ​នោះ និង​គ្មាន​ការ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​នោះ
ទេ​ទើប​ជំរុញ​ឲ្យ​រូប​លោក​និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន បាន​សម្រេចចិត្ត​អភិ​ឌ្ឈ​ន៏​នូវ​ការ​សាងសង់​ផ្សារ
ត្រើង​ឧកញ៉ា លី ឈុ​ន​អ៊ូ នេះ​ឡើង​ឲ្យ​មាន​ភាពល្អ​ប្រសើរ និង​ភាព​ងាយស្រួល​ដល់​បងប្អូន​អាជីវករ ។
លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា រូប​លោក​សូម​កើត​ស​សើ
រ​ដល់​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី ឈុ​ន​អ៊ូ ដែល​មានគំនិត​ក្នុង​ការ​អភិ​វ​ឌ្ឈ​ន៏​នៅ​តំបន់​ត្រើង​នេះ
បង្កើត​ផ្សារ​រួម​នឹង​សមិទ្ធិ​ផល​ផ្សេង​ៗ​ទៀត ក្នុង​ការ​រួមចំនែក​ជួយ​ដល់​សង្គម​ជាតិ កន្លង​មក​រូប​លោក​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​ហួស​មក​ហួស​ផ្សារ​ត្រើង ។

លោក​គួ​ច ចំរើន អភិបាលខេត្ត​បន្ត​ថា ទី​នេះ​ជា​ស្រុក​កំណើត​របស់​លោក​ឧកញ៉ា ហើយដោយ​សារ​តែ​មានចិត្ត​ក្នុង​ការ​អភិ​វ​ឌ្ឈ​ន៏​សាង​សាង​ផ្សារ​ត្រើង​នេះ​ឡើង ជាមួយ​នោះ​សូម​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​នានា​ត្រូវ​តែ
ចូលរួម​សិក្សា​ដើម្បី​រក​ផល​ប៉ះពាល់​ដែល​ត្រូវ​តែ​ដោះស្រាយ ។​ជាមួយ​មាន​ប្រព័ន្ធ​លូ ប្រឡាយ​សម្រាប់
បង្ហូរទឹក​ចេញពី​តំបន់​អភិ​វ​ឌ្ឈ​ន៏​ថា​នឹង​ត្រូវ​ប្រើ​ទំហំ​ប៉ុណ្ណា ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ដែល​មក​រស់នៅ​ទី​នេះ​មាន
ផា​សុខភាព​ដែល​អាច​នឹង​ក្លាយទៅជា​ទីក្រុង​រណប​តូច​មួយ ដែល​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់
រាជរដ្ឋាភិបាល​កម្ពុជា ហើយ​រូប​លោក​ចង់​ឃើញ​អ្វី​ៗ ដែល​មានការ​រីក​ចម្រើន​នៅ​ទី​នេះ ៕

អត្ថបទសរសេរ ដោយ