ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកគ្នា​យ៉ាងសាហា.វហើយ សល់ជីវិតអាចរត់គេចខ្លួន​បានទៀត

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ កាលពី​ថ្ងៃ​ទី​១៥ ​មិថុនា វេលា​ម៉ោង​​២រសៀល ស្ថិត​នៅ​​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៨​ និង​លេខ​១៤៩ ស្ថិត​​ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រាវ…

ខេត្តកោះកុង ៖ កាលពី​ថ្ងៃ​ទី​១៥ ​មិថុនា វេលា​ម៉ោង​​២រសៀល ស្ថិត​នៅ​​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៨​ និង​លេខ​១៤៩ ស្ថិត​​ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល មាន​ករណី​គ្រោះ​ថ្នាក់​​រថយន្ត​ដឹក​កុង​តឺន័រ ដែល​ធ្វើ​ដំ​ណើរ​​ពី​រាជ​ធា​នី​ភ្នំពេញ​ឆ្ពោះទៅ​​ខេត្ត​ព្រះ​សីហ​នុ ​បុក​គ្នា​ជា​មួយរថយន្ត​បែន​​ដឹក​ដី​ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​​ទិស​​គ្នា ។

ហេតុការណ៍​នេះ​ បណ្ដាល​ឱ្យ​រង​របួស​​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី និង​បាន​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល ។ ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ បាន​​រត់​គេច​​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ៕

អត្ថបទសរសេរ ដោយ