ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកផ្អាកគ្មានថ្ងៃ​កំណត់សមយុទ្ធយោធារួមនៅឧបទ្វីបកូរ៉េ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​​៖​ក្រុង​វ៉ា​សិុន​តោន​ប្រ​កាស​នា​ថ្ងៃ​ទី​១៤​មិ​ថុ​នា​ថា សម​យុទ្ធ​យោ​ធា​រួម​របស់​ខ្លួន​​ជា​មួយ​កូ​រ៉េ​ខាងត្បូង ចាប់​ពី​ពេល​នេះ​ត​ទៅ​ផ្អាក​គ្មាន​កាល​កំ​ណត់ ទោះ​បី​ជា​​ទណ្ឌកម្មប្រឆាំង​កូ​រ៉េ​ខាង​ជើង​ ដើម្បី​បង្ខំ​ប្រ​ទេស​នេះឲ្យ​បោះ​បង់​ចោល​ជា​ស្ថា​ពរ​ កម្ម​វិ​ធី​អា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​នៅ​រក្សា​ទុក​ក្ដី។ ២​ថ្ងៃ​ក្រោយ​ការ​ប្រ​កាស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ប្រ​ធា​នា​ធិ​បតី​អា​មេ​រិក លោក​ដូ​ណាល់​ត្រាំបញ្ឈប់​សម​យុទ្ធ​បង្ក​ហេតុ​ ក្រោយ​ការ​ជួប​គ្នា​កំ​ពូល​ជា​ប្រ​វត្តិ​សាស្រ្ត​ ជា​មួយ​មេ​ដឹក​នាំ​កូ​រ៉េ​ខាង​ជើង​លោក​គីម​ជុង​អ៊ុន…

សហរដ្ឋអាមេរិក​​៖​ក្រុង​វ៉ា​សិុន​តោន​ប្រ​កាស​នា​ថ្ងៃ​ទី​១៤​មិ​ថុ​នា​ថា សម​យុទ្ធ​យោ​ធា​រួម​របស់​ខ្លួន​​ជា​មួយ​កូ​រ៉េ​ខាងត្បូង ចាប់​ពី​ពេល​នេះ​ត​ទៅ​ផ្អាក​គ្មាន​កាល​កំ​ណត់ ទោះ​បី​ជា​​ទណ្ឌកម្មប្រឆាំង​កូ​រ៉េ​ខាង​ជើង​ ដើម្បី​បង្ខំ​ប្រ​ទេស​នេះឲ្យ​បោះ​បង់​ចោល​ជា​ស្ថា​ពរ​ កម្ម​វិ​ធី​អា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​នៅ​រក្សា​ទុក​ក្ដី។

២​ថ្ងៃ​ក្រោយ​ការ​ប្រ​កាស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ប្រ​ធា​នា​ធិ​បតី​អា​មេ​រិក លោក​ដូ​ណាល់​ត្រាំបញ្ឈប់​សម​យុទ្ធ​បង្ក​ហេតុ​ ក្រោយ​ការ​ជួប​គ្នា​កំ​ពូល​ជា​ប្រ​វត្តិ​សាស្រ្ត​ ជា​មួយ​មេ​ដឹក​នាំ​កូ​រ៉េ​ខាង​ជើង​លោក​គីម​ជុង​អ៊ុន អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អា​មេ​រិក​មួយ​រូប​ គូស​បញ្ចាក់​ប្រាប់​ AFP ថាសម​យុទ្ធ​យោ​ធា​សំ​ខាន់​ៗ​ត្រូវ​ផ្អាក​គ្មាន​ពេល​កំ​ណត់នៅ​ឧបទ្វីប​កូ​រ៉េ។

រដ្ឋ​មន្រ្តី​ការ​បរ​ទេស​អា​មេ​រិក​លោក​ MIKE POMPEO បាន​ជួប​នៅ​ក្រុង​សេអ៊ូល​ជា​មួយ​សម្ព័ន្ធ​មិត្ត​កូ​រ៉េ​ខាង​ត្បូង​និង​ជប៉ុន មុន​ពេល​​លោក​មក​កាន់​ក្រុង​ប៉េ​កាំង​ ជួប​ជា​មួយ​ប្រ​ធា​នា​ធិ​ប​តី​ចិន​លោក​សីុ​ជីន​ពីង ដែល​ស្វា​គមន៍​ដល់​ជោគ​ជ័យ​នៃ​ការ​ជួប​គ្នា​កំ​ពូល ។ នៅ​ក្រុង​សេ​អ៊ូល​ប្រ​មុខ​ការ​ទូត​អា​មេ​រិក​ អះ​អាង​ជា​ថ្មី​ថាទិស​ដៅ​របស់​យើងនៅ​តែ​ទាម​ទារឲ្យ​មាន​ការ​រំ​សាយ​នុយ​ក្លេ​អ៊ែរ​ទាំង​ស្រុង​ អាច​ត្រួត​ពិ​និត្យ​បាន​និង​ពុំ​មាន​ការ​ប្រែ​ក្រ​ឡាស់​របស់​កូ​រ៉េ​ខាង​ជើង។

លោក POMPEO អះអាង​ម៉្យាង​ទៀត​ថាការ​បញ្ឈប់​សម​យុទ្ធ​យោ​ធា​រួម​រវាង​ក្រុង​វ៉ា​សិុន​តោន​និង​កូ​រ៉េ​ខាង​ត្បូង​ មាន​លក្ខខណ្ឌ​គឺ​បន្ត​ការ​ចរ​ចា​ដោយ​ស្ថា​ប​នា​​និង​ស្មោះ​ស​ជា​មួយ​កូ​រ៉េ​ខាង​ជើង ដើម្បី​អនុ​វត្ត​កិច្ច​ព្រម​ព្រៀង​សិង្ហ​បុ​រី។

កូ​រ៉េ​ខាង​ជើង​ទាម​ទារ​ចាប់​តាំង​ពី​យូរ​មក​ហើយ ឲ្យ​បញ្ឈប់​​សម​យុទ្ធ​យោ​ធា​រួម​ទាំង​នេះ ដែល​ខ្លួន​ចាត់​ទុក​ថា ជា​ការ​រៀប​ចំ​សម្រាប់​លុក​លុយ​ចូល​ដែន​ដី​ខ្លួន​។ក្រុង​ព្យុង​យ៉ាង​​តែង​មាន​ប្រ​តិ​កម្ម​តប​ ដោយ​ធ្វើ​សម​យុទ្ធ​យោ​ធា​នា​នា​របស់​ខ្លួន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ