ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធគ្នា​យ៉ាងសាហា.វជិតក្រុងកំពង់ផែរបស់យេម៉ែន

5 ឆ្នាំ មុន

ប្រទេសយេម៉ែន៖​ការ​ប្រ​យុទ្ធ​គ្នា​យ៉ាង​សា​ហាវ​នា​នា​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៥​នាក់​កាលពី​ថ្ងៃ​ទី​១៤​មិ​ថុនា ក្នុង​ចំ​ណោម​ពួក​ឧទ្ទាម​និង​កង​ទា​ហាន​រដ្ឋា​ភិ​បាល​ នៅ​ច្រក​ចូល​កំពង់​ផែ​ HODEIDA ភាគ​ខាង​លិច​យេ​ម៉ែន​ នា​ថ្ងៃ​ទី​២​នៃ​ការ​វាយ​លុកសំ​ដៅ​ដណ្ដើម​យក​ទី​ក្រុង​នេះ​ពី​ពួក​ឧទ្ទាម​ នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​កាត់​ផ្ដាច់​ជំ​នួយ​មនុស្ស​ធម៌។ ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ស្នើ​ឲ្យ​កំ​ពង់​ផែនៃ​ទី​ក្រុង​នោះ​​នៅ​តែ​បើក…

ប្រទេសយេម៉ែន៖​ការ​ប្រ​យុទ្ធ​គ្នា​យ៉ាង​សា​ហាវ​នា​នា​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៥​នាក់​កាលពី​ថ្ងៃ​ទី​១៤​មិ​ថុនា ក្នុង​ចំ​ណោម​ពួក​ឧទ្ទាម​និង​កង​ទា​ហាន​រដ្ឋា​ភិ​បាល​ នៅ​ច្រក​ចូល​កំពង់​ផែ​ HODEIDA ភាគ​ខាង​លិច​យេ​ម៉ែន​ នា​ថ្ងៃ​ទី​២​នៃ​ការ​វាយ​លុកសំ​ដៅ​ដណ្ដើម​យក​ទី​ក្រុង​នេះ​ពី​ពួក​ឧទ្ទាម​ នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​កាត់​ផ្ដាច់​ជំ​នួយ​មនុស្ស​ធម៌។

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ស្នើ​ឲ្យ​កំ​ពង់​ផែនៃ​ទី​ក្រុង​នោះ​​នៅ​តែ​បើក ចៀស​វាង​កុំ​ឲ្យ​មាន​ភាព​ធ្ងន់​ធ្ងរ​ដល់​វិ​បត្តិ​មនុស្ស​ធម៌​ដែល​ចាត់​ទុក​ថា​អា​ក្រក់​បំ​ផុត​ស្រាប់​នៃ​ពិ​ភព​លោក។

យោង​តាម​ប្រ​ភព​យោ​ធា​និង​មន្ទីរ​ពេទ្យ​ថា ការ​ប្រ​យុទ្ធ​គ្នា​កើត​មាន​ នៅ​កន្លែង​មួយ​ចម្ងាយ​២​គី​ឡូ​ម៉ែត្រ​ពី​ច្រក​ចូល​ព្រ​លាន​យន្ត​ហោះ​ក្រុង​​HODEIDA ​និងនៅច្រកចេញ​ខាង​ត្បូង​នៃទី​ក្រុង​នេះ ដែល​មាន​កំ​ពង់​ផែ​សំ​ខាន់សម្រាប់​បញ្ចូន​ជំ​នួយ​មនុស្ស​ធម៌​ក្នុង​ប្រ​ទេស។

​ឧទ្ធម្ភា​គ​ចក្រ​ប្រ​យុទ្ធ​ធុន​ APACHE ៣គ្រឿង​របស់​ក្រុម​យោ​ធា​ចម្រុះ​នាំ​មុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត បាន​ជួយ​វាយ​ប្រ​ហារ​ទ្រ​ទ្រង់​ដល់​កង​ទ័ព​រដ្ឋា​ភិ​បាល​យេ​ម៉ែន​ប្រ​ឆាំង​ពួក​ឧទ្ទាម​។ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​តតាំង​វិញ​យ៉ាង​សា​ហាវចំ​ពោះ​កង​ទ័ព​រដ្ឋា​ភិ​បាល។​ខ្មាន់​កាំ​ភ្លើង​របស់​ពួក​គេ​បាន​ពួន​ស្ទាក់​បាញ់​ប្រ​ហារ​កង​ទា​ហាន​រដ្ឋា​ភិ​បាល​បណ្ដាល​ឲ្យ​ស្លាប់​និង​របួស​ច្រើន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ