ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ…លោកត្រាំជាប់ចោទថា បេះយកប្រាក់ពីមូលនិធិ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ​ប្រ​ធា​នា​ធិ​បតី​អា​មេ​រិក​លោក​ ដូ​ណាល់​ត្រាំ​​ជួប​ប្រ​ទះ​រឿង​អា​ស្រូវ​ថ្មី​មួយ​ទៀត ។អគ្គ​រដ្ឋ​អា​ជ្ញា​រដ្ឋ​ញូវ​យ៉ក​ លោក​ស្រី​ BARBARA UNDERWOOD បាន​ប្ដឹង​លោក​ត្រាំ​នៅ​តុ​លា​ការ​កាល​ពី​ថ្ងៃ​ទី​១៤​មិ​ថុ​នា​ ដោយ​ចោទ​លោក​ថាពង្វាង​យក​ប្រាក់​ពី​មូល​និ​ធិ​លោក​ផ្ទាល់​​សម្រាប់​គោល​ដៅ​ផ្ទាល់ខ្លួន។…

សហរដ្ឋអាមេរិក ៖ ​ប្រ​ធា​នា​ធិ​បតី​អា​មេ​រិក​លោក​ ដូ​ណាល់​ត្រាំ​​ជួប​ប្រ​ទះ​រឿង​អា​ស្រូវ​ថ្មី​មួយ​ទៀត ។អគ្គ​រដ្ឋ​អា​ជ្ញា​រដ្ឋ​ញូវ​យ៉ក​ លោក​ស្រី​ BARBARA UNDERWOOD បាន​ប្ដឹង​លោក​ត្រាំ​នៅ​តុ​លា​ការ​កាល​ពី​ថ្ងៃ​ទី​១៤​មិ​ថុ​នា​ ដោយ​ចោទ​លោក​ថាពង្វាង​យក​ប្រាក់​ពី​មូល​និ​ធិ​លោក​ផ្ទាល់​​សម្រាប់​គោល​ដៅ​ផ្ទាល់ខ្លួន។

ភ្លាម​ៗ​លោក​ត្រាំ​បាន​បរិ​ហារ​ការ​ចោទ​ប្រ​កាន់​នោះថា​ ជា​រឿង​គួរ​ឲ្យ​អស់​សំ​ណើច​ ។ តាម​ TWITTER លោក​ចោទ​ពួក​អ្នក​ប្រ​ជា​ធិ​ប​តេយ្យដែល​ដឹក​នាំ​រដ្ឋ​ញូវ​យ៉ក​ថា​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​វាយ​ប្រ​ហារ​លោក​នៅ​តុ​លា​ការ​។

ក្រៅ​ពី​ប្រធានា​ធិ​ប​តី​អា​មេ​រិក​ លោក​ស្រី​អ​គ្គ​រដ្ឋ​អា​ជ្ញា​រូប​នេះក៏​ប្ដឹង​កូន​៣នាក់​របស់​លោក​ត្រាំ​គឺ​លោក​​ DONALD JR. លោក​ ERIC និង​លោក​ស្រី​អីុ​វ៉ាន​កា​ ដែល​សុទ្ធ​តែ​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ភិ​បាល​​មូល​និ​ធិ​នោះ ។ លោក​ត្រាំ​ត្រូវ​ចោទ​ថា ប្រើ​ប្រាស់​ប្រាក់​មូ​ល​និ​ធិ​ចំ​ណាយ​លើ​ការ​ចាយ​វាយ​ផ្ទាល់​ខ្លួន​ជា​ច្រើន​និង​ផ្សាយ​ពា​ណិ​ជ្ជ​កម្ម​បណ្ដា​សណ្ឋា​គារ​និង​សហ​គ្រាស​ឯ​ទៀត​ៗ​របស់​លោក​។

យោង​តាម​លោក​ស្រី​អ​គ្គ​រដ្ឋ​អា​ជ្ញា​រូប​នេះ​ថា ការ​សើុប​អង្កេត​ក៏​បង្ហាញ​ផង​ដែរ​ថាមូល​និ​ធិ​ត្រូវ​បាន​ដក​យក​ដល់​ទៅ​ 2,8លាន​ដុល្លារដើម្បី​ប្រើប្រាស់​ក្នុង​យុ​ទ្ធ​នា​ការ​ឃោ​ស​នា​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ ដែល​រំ​លោភ​បំ​ពាន​ច្បាប់​អា​មេ​រិក ។

រដ្ឋ​ញូវ​យ៉ក​ទាម​ទារ​ឲ្យរំ​លាយ​ចោល​មូ​ល​និ​ធិ​នេះ​ហើយ​ទារ​ប្រាក់2,8លាន​ដុល្លារមក​វិញ ។ លោក​ស្រី​ក៏​ទាម​ទារ​ដែរ​ឲ្យ​លោក​ត្រាំ​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ដឹក​នាំ​អង្គ​ការ​នេះ​នៅ​ញូវ​យ៉ក​រយៈ​ពេល​១០​ឆ្នាំ​ ចំ​ណែក​កូន​ៗ​លោក​ហាម​ឃាត់​មិនឲ្យ​ដឹក​នាំ​មូល​និ​ធិរយៈ​ពេល​១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ