ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ខ្លាំងហើយលោកឪ… ​ហ្វេសប៊ុកណា…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​ចិត្តសាមាន្យ​ម្នាក់ ដែល​បាន​ប្រើប្រាស់​ហិង្សា​យ៉ាង​ព្រៃផ្សៃ​លើ​កូនប្រុស​អាយុ​៤​ឆ្នាំ ដោយ​ការ​វាយ​និង​ទាត់​ធាក់ ហើយត្រូវ​បាន​គេ​ថត​ប​ង្ហេ​ាះ​តាម​បណ្តាញ​ទំនាក់ទំនងសង្គម​ហ្វេ​ស​ប៊ុ​ក ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ត្រូវ​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ អគ្គស្នង…

រាជធានី​ភ្នំពេញ ៖ ឪពុក​ចិត្តសាមាន្យ​ម្នាក់ ដែល​បាន​ប្រើប្រាស់​ហិង្សា​យ៉ាង​ព្រៃផ្សៃ​លើ​កូនប្រុស​អាយុ​៤​ឆ្នាំ ដោយ​ការ​វាយ​និង​ទាត់​ធាក់ ហើយត្រូវ​បាន​គេ​ថត​ប​ង្ហេ​ាះ​តាម​បណ្តាញ​ទំនាក់ទំនងសង្គម​ហ្វេ​ស​ប៊ុ​ក ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ត្រូវ​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ អគ្គស្នង ការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ធ្វើការ​ឃាត់ខ្លួន​ដល់​លំនៅ​ឋាន​លេខ៧៣ ដែល​ជា​ផ្ទះ​ម្តាយក្មេក ស្ថិត​តាម​ផ្លូវ​លេខ២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌ​មានជ័យ កាល ពី​ព្រឹក​ថ្ងៃ​ទី​១៥  មិថុនា ។

ការ​ឃាត់ខ្លួន​នេះ ​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៍​ឯក ឡៅ លី​ន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។ បុរស​ជា​ឪពុក​កំណាច​រូប​នេះ​ ឈ្មេ​ាះ ហ៊ិ​ន សុ​ផា​ន់​ណា អាយុ​៣៩​ឆ្នាំ ជា​អតីត​អ្នក​ប្រដាល់ ចំណែក​កូនប្រុស​ដែល​រង​គ្រោះ​ឈ្មេ​ាះ ហេង ឡិ​ថុ​ន អាយុ​៤​ឆ្នាំ ។

ការ​ដែល​កូនប្រុស​មាន​នាមត្រកូល​ខុស​ពី​ឪពុក​ដូចនេះ ត្រូវ​បាន​ប្រាប់​ថា​ ដោយសារ​យក​ត្រកូល​ខាង​ម្តាយ ។នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ លោក ម៉ៅ សា​វឿ​ន ឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​រូប​នេះ ​ជាមនុស្ស​ប្រើ ប្រាស់​ថ្នាំ​ញៀន និង​ជា​មនុស្ស​ផឹកស្រា​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ ហើយ​តែងតែ​កើត​មានចិត្ត​ខឹង ​និង​ប្រាស់​ប្រាស់​ហិង្សា​ក្នុង​គ្រួសារ​ជា​និច្ច ។

ចំណែក​កូនប្រុស​ដែល​រង​គ្រេ​ាះ គឺជា​កូន​ទី​៣​ និង​ជា​កូនពៅ​ផង​ដែរ ។ មន្ត្រី​ដដែល​ឱ្យ​ដឹង​ថា ការ​សម្រេច​ឃាត់ខ្លួន​បុរស​ជា​ឪពុក​នេះ គឺ​ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន
អគ្គស្នងការ​នគរបាល​ជាតិ បន្ទាប់​ពី​បុរស​នេះ បាន​ប្រើ​ហិង្សា​វាយដំ​កូនប្រុស​យ៉ាង​សាហាវ ហើយ​ថត​ជា​វី​ដេ​អូ​ប​ង្ហេ​ាះ​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ អំពើ​ហិង្សា​ដ៏​សាហាវ​នេះ ធ្វើ​ឱ្យ​បងប្អូន​ប្រជា ពលរដ្ឋ​ដែល​និយម​លេង​ហ្វេ​ស​ប៊ុ​ក នាំ​គ្នា​រិះគន់​និង​កើត​ចិត្ត​ខឹងសម្បា​យ៉ាង​ខ្លាំង ដែល​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នេះ គឺ​បាន​វាយ​ដោយ​ឈើ​រហូត​បាក់ ហើយ​ទាត់​ធាក់​ដួល​ដេក​ត្រឡប់ត្រឡិន​មិនដឹង​ថា តើ​គ្នា​ឈឺ​ចុកចាប់​យ៉ាងណា​នោះ​ទេ គឺ​ពិតជា​អាសូរ​ពន់ពេក​ណាស់ ។

តើ​គ្នា​ខុស​អ្វី ទើប​បានជា​ដាក់ទោស​យ៉ាង​ព្រៃផ្សៃ​បែប​នេះ?  ជំ​ុ​វិញ​អំពើ​ហិង្សា​មួយ​នេះ ពំ​ុ​មាន​ប្រភព​ណា​អះអាង​ឱ្យ​ដឹង​ពី​មូលហេតុ​ អ្វី​ដែល​នាំ​ឱ្យ​ឪពុក​រូប​នេះ ប្រើប្រាស់​ហិង្សា​លើ​កូន​ខ្លួនឯង​ដល់​ថ្នាក់​នេះ​ឡើយ ។

យ៉ាងណាមិញ ក្រោយ​ការ​ឃាត់ខ្លួន បុរស​ខាងលើ​ត្រូវ​បាន​នាំ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ ដើម្បី​សាកសួរ​និង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ