ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាដែរ ខេត្តស្វាយរៀងពេលនេះ​វិស័យ​​អចលន​ទ្រព្យកំពុងបុកឡើងខ្លាំង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ត​ស្វាយរៀង​​ ៖ បច្ចុប្បន្ន​ ​​​ស្វាយរៀង​ គឺ​ជា​​ខេត្ត​មួយ​ដែល​មាន​ការ​លូត​លាស់​ខ្លាំង​ផ្នែក​អចលន​​​ទ្រព្យ​​​​ ​ក្នុង​ចំណោម​ខេត្ត​-ក្រុង​របស់​​​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ខេត្ត​នេះ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​​ប្រទេស​ជិត​​ខាង ដែល​ផ្ដល់​នូវ​សក្ដានុពល​​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច ពិសេស​មាន​​តំបន់​សេដ្ឋ​កិច្ច​ពិសេស​​​ និង​ច្រក​ទ្វារអន្តរជាតិ…

ខេត្ត​ស្វាយរៀង​​ ៖ បច្ចុប្បន្ន​ ​​​ស្វាយរៀង​ គឺ​ជា​​ខេត្ត​មួយ​ដែល​មាន​ការ​លូត​លាស់​ខ្លាំង​ផ្នែក​អចលន​​​ទ្រព្យ​​​​ ​ក្នុង​ចំណោម​ខេត្ត​-ក្រុង​របស់​​​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ខេត្ត​នេះ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​​ប្រទេស​ជិត​​ខាង ដែល​ផ្ដល់​នូវ​សក្ដានុពល​​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច ពិសេស​មាន​​តំបន់​សេដ្ឋ​កិច្ច​ពិសេស​​​ និង​ច្រក​ទ្វារអន្តរជាតិ ។

​​បា​វិត គឺ​ជា​​ក្រុង​ដែល​​​​មាន​សក្តា​នុ​ពល​​​សេដ្ឋ​កិច្ច​រីក​​​ចម្រើន​យ៉ាង​​ខ្លាំង ហើយ​បច្ចុប្បន្ន​វិនិយោគិន​​ចិន​កំពុង​សម្រុក​ទៅ​វិនិយោគ​នៅ​តំបន់​​​នោះ ដោយ​ទិញ​​ដីសង់​កាស៊ីណូ និង​រោងចក្រ​​ឧស្សាហកម្ម​ផ្សេងៗ ​ខណៈ​ដែលក្រុង​មួយ​​​នេះ​សព្វ​ថ្ងៃ មាន​​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​​៦ ​​ក្នុង​នោះ​​​​​មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់, រោងចក្រ​ដេរ​ស្បែក​ជើង, រោងចក្រ​ដំឡើង​​​កង់, រោងចក្រ​ដំឡើង​​អំពូ​ល​ភ្លើង, រោងចក្រ​ដំឡើង​​​នាឡិកាដៃ, រោងច​ក្រ​​ដំឡើង​រថយន្ត និង​​រោងចក្រវេច​ខ្ចប់​សម្ភារៈ​ផ្សេងៗ​ជា​ច្រើ​ន​​ទៀត ​ព្រម​ទាំង​មាន​សណ្ឋាគារ​ ផ្ទះ​សំណាក់ ភោជនីយ​ដ្ឋា​ន មជ្ឈ​​មណ្ឌល​កម្សាន្ត ​ផ្សារ​​ទំនើប ​​សាលា​​រៀន​ពី​មត្តេ​យ្យ​​រហូត​ដល់​​វិទ្យាល័យ ​​មណ្ឌល​​​​​សុខ​ភាព និង​មន្ទីរ​ពេទ្យ​បង្អែក​ ព្រម​ទាំង​​កាស៊ីណូ​​ចំនួន​​​១២ ដែល​អាច​ចាត់​​ទុក​ថា ជា​ក្រុង​មួយ​កំពុង​មាន​សក្ដានុពល​​សេដ្ឋកិច្ច​ខ្ពស់ ។

លោក អ៊ូ សាខឿន អនុប្រធាន​មន្ទីរ​ការងារ និង​​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​​ជាអនុគណៈ​កម្ម​ការ​កណ្ដាល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​ឲ្យ​ដឹង​​​ថា ​បច្ចុប្បន្ន​នេះ ខេត្ត​ស្វាយ​រៀង​​មាន​ក្រុម​​​ហ៊ុន​វិនិយោគ​​ទាំង​​ជាតិ និង​អន្តរជាតិ​ ជា​ច្រើនបាន​​​និង​កំពុង​បោះ​​ទុន​វិនិយោគ​ ​ដែល​ធ្វើ​ឲ្យ​កម្រិត​​​ជីវភាព​​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​កាន់​តែ​ប្រ​សើរ​ឡើង​ពី​មួយ​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។

លោក​ថ្លែង​ថា ៖«​ ដោយ​​សារ​ជីវភាព​ពលរដ្ឋ​ប្រសើរ​​ឡើង​ គួបផ្សំ​នឹង​កំណើន​ប្រជា​​ពលរដ្ឋ​​សព្វ​ថ្ងៃនេះ ​តម្រូវ​ការ​លំនៅឋាន​ក៏​កើន​ឡើង​ដែរ ​ដោយ​​​​​​ក្រុម​​ហ៊ុន​សាង​សង់ផ្ទះ​ល្វែង​កំពុង​សម្រុក​សាង​​​​សង់​លក់​​តាម​រយៈ​​វិធី​បង់​រំលស់​​​ »​ ។​

ចំណែក​តម្លៃ​ដីធ្លី​ក៏​កំពុង​ស្ទុះ​ឡើងស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ដែរ​នៅ​ខេត្ត​នេះ ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​​ទិញ​ពីប្រជា​​ពលរដ្ឋ​ រួច​ចាក់​ដីពង្រាប​ពុះ​ជា​ឡូត៍​​លក់​ក្នុង​១ម៉ែត្រ​ការ៉េ តម្លៃចាប់​ពី​១៥០ទៅ​៣០០​ដុល្លារ​ទៅតាម​តំបន់ ។

លោក ​អ៊ូ សាខឿន ​បញ្ជាក់ថា ៖« ​​​​​​ចំពោះ​​ដី​ឡូត៍​ពុះ​​លក់​​នៅ​ក្នុង​​សង្កាត់​បាវិត ​តាម​​បណ្តោយ​ផ្លូវ​​​ជាតិ​លេខ​​១ គឺ​​១​ម៉ែត្រការ៉េ​​មាន​តម្លៃ​ចាប់ពី​​១៥០​​​ទៅ​៣០០​​ដុល្លារ ​។ ​​ដី​មាន​​បណ្តោយ​​១០០​ម៉ែត្រ ​គឺ​១​ម៉ែត្រការ៉េ​តម្លៃ​១៥០​ដុល្លារ​ និង​ដី​មាន​​បណ្តោយ​​ត្រឹម​៥០​ម៉ែត្រ ​​១​ម៉ែត្រ​​​ការ៉េ​តម្លៃ​៣០០​ដុល្លារ​ » ។​
ចំណែក​​ដី​​នៅ​តាម​ព្រំដែន​ ១​ម៉ែត្រការ៉េ​តម្លៃ​ចាប់ពី​​១៥​​​ទៅ​២០​ដុល្លារ​ ។ ​

ដី​​នៅ​ភូមិ​ត្រពាំង​ផ្លុង​ ​សង្កាត់​បាទី ​​ដែល​មាន​ចម្ងាយ​១៥០​ម៉ែត្រ​ពី​ផ្លូវ​​ជាតិ មាន​ទំហំ​៥​ម៉ែត្រ​គុណ​​១៥​ម៉ែត្រ​ ​(ចាក់​ដី​រួច) ​គឺ​តម្លៃ​២.២៥០​ដុល្លារ ​។ ចំណែក​​​ទីតាំង​ដែល​​​​មិន​ទាន់​ចាក់​ដី​​បំពេញ​ គឺ​១​ម៉ែត្រការ៉េ​តម្លៃ​១២​​​ដុល្លារ ​និង​ដី​​នៅ​​សង្កាត់​ច្រក​​ម្ទេស ១​ម៉ែត្រ​ការ៉េ​​តម្លៃ​ចាប់ពី​១២​​ដល់​២០​ដុល្លារ​ផង​​​​ដែរ ។ នេះ​​បើ​តាម​​ការ​​បញ្ជាក់​ពីលោក អ៊ូ សាខឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ