ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងការបែងចែកការប្រកួត World Cup 2026 ដែលមាន​ម្ចាស់ផ្ទះ​ដល់​ទៅ​3​ប្រទេស

5 ឆ្នាំ មុន

ការ​ប្រកួត​ពានរង្វាន់​ពិភពលោក World Cup ឆ្នាំ២០២៦ នឹង​ត្រូវ​ប្រារព្ធ​ឡើង​ដោយ​មាន​៣​ប្រទេស​រួម​គ្នា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ក្នុង​នោះ​មាន អា​មេ​រិ​ក កា​ណា​ដា និង​ម៉ិ​ក​ ស៊ិ​ក…

ការ​ប្រកួត​ពានរង្វាន់​ពិភពលោក World Cup ឆ្នាំ២០២៦ នឹង​ត្រូវ​ប្រារព្ធ​ឡើង​ដោយ​មាន​៣​ប្រទេស​រួម​គ្នា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ក្នុង​នោះ​មាន អា​មេ​រិ​ក កា​ណា​ដា និង​ម៉ិ​ក​
ស៊ិ​ក ហើយ​ក្រុម​ដែល​នឹង​ចូលរួម​មាន​រហូត​ដល់​៤៨​ប្រទេស ដែល​ត្រូវ​ប្រកួត​សរុប​ចំនួន​៨០​
លើក ។ ក្នុង​ការ​ប្រកួត​ទាំងនោះ តើ​គេ​នឹង​ត្រូវ​បែក​ចែក​យ៉ាងដូចម្តេច​ខ្លះ?

ចំពោះ​ម៉ិ​ក​ស៊ិ​ក និង​កាណាដា ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ប្រទេស​នីមួយ​ៗ​
ចំនួន១០​ប្រកួត ក្នុង​នោះ​៧​ប្រកួត​សម្រាប់​វគ្គ​ចែក​ពូ​ល ២​ប្រកួត​វគ្គ​៣២​ក្រុម និង​១​ប្រកួត​វគ្គ​១៦​ក្រុម ដោយ​ប្រើប្រាស់៣​ពហុ​កីឡដ្ឋាន​ក្នុង​ប្រទេស​ទាំង​ពីរ ។ ចំណែកឯ​អា​មេ​រិ​ក ត្រូវ​ទទួលខុស​ត្រូវការ​ប្រកួត​ដែល​សេសសល់​ចំនួន ៦០​បូក​រួម​ទាំង​ការ​ប្រកួត​​ចាប់ពី​វគ្គ​៨​ក្រុម​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ប្រើប្រាស់១០​ពហុ​កីឡដ្ឋាន ។

ក្រុម​ទាំង​៤៨​ប្រទេស​នេះ នឹង​ត្រូវ​បែក​ចែក​ជា១៦​ពូ​លដែល​ក្នុង​មួយ​ពូ​ល​មាន៣​ក្រុម ដើម្បី​ប្រកួតប្រជែង​យក​២​ក្រុម​ប៉ុណ្ណោះ​ក្នុង​មួយ​ពូ​លឡើង​ទៅ​វគ្គ​៣២​ក្រុម និង​ការ​ប្រកួត​ជា​បន្តបន្ទាប់​ទៀត​ធ្វើ​ឡើង​ដូច​ធម្មតា ។ ខាងក្រោម​នេះ គឺជា​ការ​ពង្រីក​ចំនួន​កៅអី​ថ្មី​ក្នុង​ទ្វីប​នីមួយ​ៗ ដែល FIFA ប្រើប្រាស់​សម្រាប់ World Cup ឆ្នាំ​២០២៦ ៖
-​ទ្វីបអាស៊ី ៖ ៨​កៅអី (​ឡើង​ពី ៤,៥​កៅអី​)
-​ទ្វីបអាហ្វ្រិក ៖ ៩​កៅអី (​ឡើង​ពី ៥​កៅអី​)
-​ទ្វីប​អាម​រិ​ក​ខាងជើង ៖ ៦​កៅអី ដែល​៣​កៅអី​ត្រូវ​បានឱ្យ​ម្ចាស់ផ្ទះ​ស្វ័យប្រវត្តិ (​ឡើង​ពី ៣,៥​កៅអី​)
-​ទ្វីបអាមេរិក​ខាងត្បូង ៖ ៦​កៅអី (​ឡើង​ពី​៤,៥​កៅអី​)
-​ទ្វីបអូសេអានី ៖ ១​កៅអី (​ឡើង​ពី 0,៥​កៅអី​)
-​ទ្វីបអឺរ៉ុប ៖ ១៦​កៅអី (​ឡើង​ពី១៣​កៅអី​)
យ៉ាងណាមិញ ការ​រៀបចំខាងលើនេះអាចនឹង​មាន​ការ​ប្​រែប្រួល​​​លក្ខ​ខណ្ឌ​ណាមួ​យនា​ពេល​អនាគត​ ។​ គួរ​​បញ្ជាក់​ផង​​ដែរ​ ការ​​ប្រកួត​ World Cup ឆ្នាំ​២០២២ នឹង​ត្រូវធ្វើ​ឡើង​នៅ​ប្រទេស​កា​តា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ