ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​គ្មានដឹងខ្លួនឯងកំពុងធ្វើអីនោះទេ នេះហើយ​ឥទ្ធិពលគ្រឿង​ញៀន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​បែក​ថ្នាំ(​ស្រវឹង​ថ្នាំ​ញៀន​) កាលពី​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ​មិថុនា បាន​លោត​ពី​ជាន់​ទី​១​ផ្សារ​អូរ​ឫស្សី នៅ​ច្រក​ទី​១១ បណ្ដាល​ឱ្យក្រពឹត​ដំបូល និង​បាក់​ពិតាន​មក​ក្រោម​មួយ​ផ្ទាំង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​បែក​ថ្នាំ(​ស្រវឹង​ថ្នាំ​ញៀន​) កាលពី​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ​មិថុនា បាន​លោត​ពី​ជាន់​ទី​១​ផ្សារ​អូរ​ឫស្សី នៅ​ច្រក​ទី​១១ បណ្ដាល​ឱ្យក្រពឹត​ដំបូល និង​បាក់​ពិតាន​មក​ក្រោម​មួយ​ផ្ទាំង ។ យុវជន​រូប​នេះ​ឈ្មោះ យ៉ា​ន់ រ៉ា អាយុ​២៣​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ប្រកប​របរ​រកស៊ី​អូស​រទេះ​ នៅ​ច្រក​ទី​៩ ក្នុង​មណ្ឌល​ទី​៤ ផ្សារ​អូរ​ប្ញស្សី ខណ្ឌ​៧​មក​រា ។

តាម​សន្តិសុខ​ផ្សារ​អូរ​ឫស្សី​បានឱ្យ​ដឹង​ថា កម្មករ​ម្នាក់​នោះ​ ជា​ជន​បែក​ថ្នាំ ដែល​ដំបូង​ឡើយ​គេបាន​ដើរ​ឡើង​ទៅ​ជាន់​ទី​២​នៃ​ផ្សារ ហើយ​ក៏​បាន​ចុះ​សសៀរ​មក​លើដំបូល​ជាន់​ទី​១​វិញ ។ លុះ​ដើរ​ដល់​កន្លែង​ដាក់​ម៉ាស៊ីន​ត្រជាក់​ក្បែរ​បង្កាន់ដៃ​ផ្សារ យុវជន​រូប​នេះ​ក៏​បាន​លោត​ចុះ​មក​ក្រោម តែ​ក៏​ទើរ​លើដំបូល​ស័ង្កសី​នៅ​ច្រក​ទី​១១​ជាន់​ផ្ទាល់​ដី ​ទើប​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់​ទេ គ្រាន់តែ​បាក់​ស្រុត​សំយាប​ដំបូល​ស័ង្កសី​បន្តិច ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ឈ្មោះ យ៉ា​ន់ រ៉ា​ន ជា​បងប្រុស​និយាយ​ថា កន្លង​មក​និង​ថ្មី​ៗ​នេះ ប្អូន​របស់​ខ្លួន ​បាន​ដើរ​លេង​បាត់​ពី​ផ្ទះ និង​បាត់​ទាំង​ម៉ូតូ​អស់​១​គ្រឿង​ថែម​ទៀត​ ដែល​ម្ដាយ​ទើបតែ​ទិញ​ឱ្យ ។ ក្រោយមក ស្រាប់តែ​លេចមុខ​មក​ធ្វើ​កម្មករ​សុ​ី​ឈ្នួល​លើកដាក់​អីវ៉ាន់​ឱ្យ​គេ​នៅ​ចំណតរថយន្ត​ផ្សារ​អូរ​ឫស្សី និង​ជា​មនុស្ស​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត ហើយ​ស្រាប់តែ​លោត​ពីលើ​ដំបូល​ផ្សារ​ប៉ង​សម្លាប់​ខ្លួន តែ​មិន​ស្លាប់​ដោយសារ​ទើរ​លើដំបូល​ស័ង្កសី ។ បន្ទាប់​ពី​ហេតុការណ៍​នេះ​ កើតឡើង ក្រុម​សន្តិសុខ​ផ្សារ​អូរ​ឫស្សី បាន​ឡើង​ទៅ​សង្គ្រោះ​យុវជន​បែក​ថ្នាំ​រូប​នេះ រួច​ប្រគល់​ជូន​ទៅ​នគរបាល​ប៉ុស្តិ៍​សង្កាត់​អូរ​ឫស្សី​ទី​១ និង​បាន​ទាក់ទង​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ឲ្យ​នាំ​យក​ទៅ​ដាក់​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ