ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បង្ហោះ​សារ​ប្រមាថ​ព្រះមហាក្សត្រ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ដែល​បង្ហោះ​សារ​ប្រមាថ​លើ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មិថុនា ២០១៨​នេះ នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចម្ការមន…

រាជធានី​ភ្នំពេញ ៖ ជន​ដែល​បង្ហោះ​សារ​ប្រមាថ​លើ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មិថុនា ២០១៨​នេះ នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។ ជនជាប់សង្ស័យ​មានឈ្មោះ អៀង ជលសា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។ ការ​ឃាត់ខ្លួន​ជន​ដែល​ប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ី​ណា​រិ​ទ្ធ អគ្គស្នងការ​នគរបាល​ជាតិ​ស្ដីទី​។

ជន​ដែល​បង្ហោះ​សារ​ប្រមាថ​លើ​ព្រះមហាក្សត្រ​នេះ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អៀង ជលសា ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​១៣ មិថុនា ២០១៨ ធ្វើ​ឲ្យ​រំ​ជួយ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​ដល់​សមត្ថកិច្ច​ដាក់​កម្លាំង​ស្រាវជ្រាវ ឈាន​ដល់​ការ​ឃាត់ខ្លួន​។ មន្ដ្រី​នគរបាល​ជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហើប​ឲ្យ​ដឹង​ថា ជនជាប់សង្ស័យ​ខាងលើ​នេះ ធ្លាប់​បាន​ទៅ​ធ្វើ​ការងារ​រកស៊ី​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តបាត់ដំបង​ផង​ដែរ​។ ក្រោយ​ពី​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ