ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹក​ដី​កិនក្មេងស្រី​​ជន​ជាតិ​បរទេស​ស្លាប់​​​ ខណៈ​​ម្តាយ​ខ្ទាត​​​ទៅលើ​ចិញ្ចើម​​​​ផ្លូវ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្មេងស្រីជនជាតិ​ប៉ាគី​ស្ថាន​​ម្នាក់ត្រូវ​​​រថយន្តដឹកដីបើក​កៀរ ​និង​​កិនស្លាប់​ភ្លាមៗ​​ ខណៈ​​ស្ត្រីជា​ម្តាយ​​បានឌុប​ក្មេង​​​ស្រីនេះ​ធ្វើដំណើរ​​​​លើ​ផ្លូវ​​លេខ​​៥៩៨ ​​ស្ថិត​​ក្នុងភូមិ​​​​​ភ្នំពេញថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ ​​កាលពី​វេលាម៉ោង​​​៣​និង​​១៥​នាទីរសៀលថ្ងៃទី​​១៩ មីនា ​​២០១១ ​​ស្រាប់តែ​​ត្រូវរថយន្ត​នោះ​​កៀរ​ឱ្យដួល​ស្ត្រី​​​​ជា​ម្តាយ​ និង​ម៉ូតូខ្ទាត​​ទៅ​​ចិញ្ចើម​ផ្លូវ រួច​ផុត​ពី​​ការកិន ចំណែក​​​កូនស្រី​​ខ្ទាត​​ចូល​​ក្រោម​រថយន្ត​​​ក៏ត្រូវ​​កិន​​ក្បាល​​ខ្ទេច​​ស្លាប់តែ​ម្តង​ ។​

បើ​តាមប្រភពព័ត៌មាន​​​​នៅ​កន្លែង​កើតេហតុ​បាន​ឱ្យ​ដឹ​ង​ថា ​មុន​ពេល​កើត​​​​ហេតុ ម្តាយក្មេង​ស្រី​​​បាន​ជិះម៉ូតូ​​ម៉ាកវី​វ៉ា​ ពណ៌ក្រហម ​​ស៊េរី​​ឆ្នាំ​២០១១ ​​ឌុប​​កូនស្រី​ចេញពី​វិហារ​មួយ​​​ ធ្វើ​ដំណើរ​តាមផ្លូវ​​​លំ​ចូលទៅលើ​ផ្លូវ​លេខ​​​៥៩៨ ក៏​បត់​​ស្តាំ​​ ស្រាប់តែ​​មាន​រថយន្ត​​​ដឹក​ដី​មួយគ្រឿង​​ម៉ាក FUSO ពណ៌​ស ​ពាក់ស្លាកលេខ ​ភ្នំពេញ 3A-3799 បើក​បរ​ពីជើងទៅ​ត្បូង ​ស្រប​ទិសគ្នា​​ជាមួយម៉ូតូ ក៏កៀរ​​​ឱ្យ​ដួល​​​​ ស្ត្រី​​​ជនជាតិ​​ប៉ាគីស្ថា​នជា​ម្តាយ​ និ​ង​​ម៉ូតូ​​បាន​​ខ្ទាត​ទៅ​​ខាង​​​ចិញ្ចើម​​​ផ្លូវ គេច​ផុត​​ពីកង់​ឡាន ចំណែក​​​កូនស្រី​​​អង្គុយ​​នៅខាង​មុខ​ខ្ទាត​​ចូល​ក្រោម​រថយន្ត​ដឹកដី​​​​កិន​ក្បាល​​ស្លាប់​​ភ្លាមៗតែម្តង​ ។ ម្តាយ​​ក្មេង​ស្រី​បាន​យំ​​ឱបសព​កូនស្រី​យ៉ាង​​សោក​សង្រេង​​បំផុត​ និង​យ​​ក​សព​កូនស្រី​​​ចូល​ទៅ​ក្នុង​វិហារ​​គ្រិស្ត​សាសនា​មួយ… ក្មេងស្រីរងគ្រោះ​​​ឈ្មោះ​​នេហា អាយុ​​១០​ឆ្នាំ ​ជា​ជនជាតិប៉ាគីស្ថាន ៕​