ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​គ្រឿងសំណង់​រេ​ចង្កូត​ធ្លាក់​ផ្លូវ ក្រឡាប់​រង​របួសធ្ងន់​៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​គ្រឿងសំណង់​១​គ្រឿង ក្នុង​ខណៈ​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​បាន​រេ​ចង្កូត​ចុះឡើង​ៗ​ញេញ​ផ្លូវ​ដោយ​មិនដឹង​មូលហេតុ បន្ទាប់​មក​ក៏​បាន​ធ្លាក់​ផ្លូវ​រួច​ក៏​ក្រឡាប់ ផ្ងារ​ជើងទ្រ​មេឃ​តែ​ម្ដង​។ ដែល​ជា​ហេតុ​បង្ក​ឲ្យ​អ្នកបើកបរ​រួម​ជាមួយ​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។ ឧប្បត្តិហេតុ​ខាងលើ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​គ្រឿងសំណង់​១​គ្រឿង ក្នុង​ខណៈ​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​បាន​រេ​ចង្កូត​ចុះឡើង​ៗ​ញេញ​ផ្លូវ​ដោយ​មិនដឹង​មូលហេតុ បន្ទាប់​មក​ក៏​បាន​ធ្លាក់​ផ្លូវ​រួច​ក៏​ក្រឡាប់ ផ្ងារ​ជើងទ្រ​មេឃ​តែ​ម្ដង​។ ដែល​ជា​ហេតុ​បង្ក​ឲ្យ​អ្នកបើកបរ​រួម​ជាមួយ​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។ ឧប្បត្តិហេតុ​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​លើ​កំណាត់​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

រថយន្ត​១​គ្រឿង​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-4812 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ថៃ ផា​ណា អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​រង​របួសធ្ងន់​។ ដោយឡែក​អ្នក​រួម​ដំណើរ​ជាមួយ​២​នាក់​ទៀត​រង​របួសធ្ងន់​ដែរ និង​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ តាម​ប្រ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​នោះ​បាន​ដឹក​គ្រឿងសំណង់ បើកបរ​ធ្វើ​ដំណើរ​តាម​ក្នុង​ទិស​ដៅ ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន និង​ក្នុង​ស្ថានភាព​រេ​ចុះឡើង​ៗ​ពេញ​ផ្លូវ​ដោយ​មិនដឹង​មូលហេតុ ថែម​ទៀត​ផង​។ 

បន្ទាប់​មក​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​រួច​ក៏​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​ដូច​សត្វ​ត្រ​ដៀវ​វ៉ិ​ច បណ្ដាល​ឲ្យ​មនុស្ស​បី​នាក់​រង​របួសធ្ងន់ ដោយ​គាប​ជាប់​ក្នុង​រថយន្ត​។ ក្នុង​នោះ​មាន​បុរស​អ្នក​បើករ​រថយន្ត រួម​នឹង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ផង​ដែរ ខណៈនោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​គាស់​យក​អ្នក​រង​គ្រោះ ទាំងនោះ​ចេញ រួច​ហៅ​រថយន្ត​ពេទ្យ​ទៅ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​ដែរ​។ ចំណែក​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​នោះ​នាំ​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង ព្រោះ​ឧប្បត្តិ​ហេតុនេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​៕


https://youtu.be/hg5rP7arLNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ