ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ប៊ិះ​ធ្លុះ​ភ្នែក​នឹង​ដៃ​ខ្ទះ​ក្នុង​ចង្ក្រាន​បាយ

5 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកតា​អាយុ​៦៤​ឆ្នាំ​ម្នាក់​បាន​រង​របួស​ធ្លុះ​ភ្នែក ក្រោយ​ដួល​ទៅ​លើ​ខ្ទះ​ឆា ពេល​កំពុង​ស្រវឹង​។ រឿងហេតុ​នេះ​កើតឡើង​នៅ​ក្នុងផ្ទះ​របស់​គាត់ នា​រដ្ឋ…

អា​ល្លឺ​ម៉​ង់ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកតា​អាយុ​៦៤​ឆ្នាំ​ម្នាក់​បាន​រង​របួស​ធ្លុះ​ភ្នែក ក្រោយ​ដួល​ទៅ​លើ​ខ្ទះ​ឆា ពេល​កំពុង​ស្រវឹង​។ រឿងហេតុ​នេះ​កើតឡើង​នៅ​ក្នុងផ្ទះ​របស់​គាត់ នា​រដ្ឋ Baden-Wuerttemberg ប្រទេស​អា​ល្លឺ​ម៉​ង់​។

ខណៈនោះ​លោកតា​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​ខាងលើ បាន​ដើរ​ទ្រេតទ្រោត​រក​មើល​សម្ភារៈ​ក្នុង​ផ្ទះបាយ​ពេល​ខ្លួន​កំពុង​ស្រវឹង​។ ហើយ​ដើរ​មិន​ស្រួល ស្រាប់តែ​ដួល​ជុង​ភ្នែក​នឹង​ដៃ​ខ្ទះ​ឆា ហើយ​ក្រោយមក​ក៏​ទូរស័ព្ទ​ទៅ​ហៅ​រថយន្ត​ពេទ្យ​ដោយ​ខ្លួនឯង​បាន​ទៀត ប៉ុន្តែ​ដោយសារ​ស្ថានភាព​របស់​គាត់​ធ្ងន់ធ្ងរ​ពេក ទើប​មន្ទីរពេទ្យ​ប្រើ​យន្តហោះ​ពេទ្យ​មក​ជំនួស​រថយន្ត​វិញ ដើម្បី​ដឹក​គាត់​ទៅ​ពេទ្យ ដើម្បី​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា​។

លោកស្រី​វេជ្ជបណ្ឌិត Carla Sander បាន​និយាយ​ថា ដៃ​ខ្ទះ​ឆា​នោះ​មិន​បាន​ចាក់​ទម្លុះ​គ្រាប់ភ្នែក​របស់​គាត់​នោះ​ទេ ហើយ​បើ​តាម​លទ្ធផល​រូបភាព​បាន​មក​ពី​ការ​ថតកាំរស្មីអ៊ិច គឺ​វា​ចាក់​បញ្ឆិត​ទៅ​លើ ខ្វះ​តែ​បន្តិច​ចូល​ទៅ​ក្នុង​ខួរក្បាល​ទៅ​ហើយ​។ នា​ពេល​នេះ លោក​តា​​បានដឹង​ខ្លួន​ហើយ ព្រមទាំង​អាច​មើលឃើញ​បាន​ថែម​ទៀត​ផង​។ ហើយ​ក្រុម​វេជ្ជ​បណ្ឌិត​បាន​ប្រាប់​ថា នឹង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល​៧​ថ្ងៃ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ