ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អាណិត​គាត់​ណាស់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ គ្រួសារ​ទុរគត​ជន​ពោះម៉ាយ​ដេក​ស្លាប់​មួយ​ចំហៀង​ខ្លួន ទទួល​អំណោយ​ជា​បន្តបន្ទាប់ ថ្ងៃមុន​ជា​របស់​គ្រហស្ថ​តាម​រយៈ​សមត្ថកិច្ច ថ្ងៃនេះ​តាម​រយៈ​ព្រះសង្ឃ​គង់នៅ​វត្ត​បា​លិ​លេ​យ្យ វត្ត​រតនា​រាម ហៅ​វត្ត​ផ្សារ​កណ្តាល និង​វត្ត​សូ​រិ​យា​រាម ហៅ​វត្ត​ថ្មី…

បន្ទាយ​មាន​ជ័យ ៖ គ្រួសារ​ទុរគត​ជន​ពោះម៉ាយ​ដេក​ស្លាប់​មួយ​ចំហៀង​ខ្លួន ទទួល​អំណោយ​ជា​បន្តបន្ទាប់ ថ្ងៃមុន​ជា​របស់​គ្រហស្ថ​តាម​រយៈ​សមត្ថកិច្ច ថ្ងៃនេះ​តាម​រយៈ​ព្រះសង្ឃ​គង់នៅ​វត្ត​បា​លិ​លេ​យ្យ វត្ត​រតនា​រាម ហៅ​វត្ត​ផ្សារ​កណ្តាល និង​វត្ត​សូ​រិ​យា​រាម ហៅ​វត្ត​ថ្មី ។

អំណោយ​ខាងលើ​រួម​មាន​ថវិកា​៤៥​ម៉ឺន​រៀល និង​១១០០​បាត ប្រាក់​ថៃ ប៊ី​ចេ​ង​១​ថង់ ស្មើ​កន្លះ​គីឡូក្រាម ស្កសរ​១​គីឡូក្រាម ខ្ទឹម​១​គីឡូ​កន្លះ ត្រីខ​ចំនួន​២​យួរ ទឹក​ផ្លែ​ឈើ​៣​យួរ និង​រទេះ​ជន​ពិការ​០១​គ្រឿង ។
គ្រួសារ​ទទួល​អំណោយ​ខាងលើ​ជា​បុរស​ពោះម៉ាយ​ឈ្មោះ ទុ​យ តឹ​ម អាយុ​៥៥​ឆ្នាំ រស់​ក្នុង​ខ្ទម​កំសត់​ធ្លាក់ខ្លួន​ពិការ​១០​ឆ្នាំ​មក​ហើយ ខ្ទម​នោះ​អ្នកស្រុក​ជា​អ្នក​សង់​ឲ្យ​លើ​ដី​ចំណី​ផ្លូវ នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ភិក្ខុ ប៉ុ​ល ម៉ា​ឡៃ គង់នៅ​វត្ត​បា​លិ​លេ​យ្យ​ប្រាប់​កោះសន្តិភាព​ថា អំណោយ និង​ថវិកា​ទាំងនេះ​មួយ​ចំនួន​ជា​របស់​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​តាម​រយៈ​មូលនិធិ​សង្គ្រោះ​ចាស់ជរា និង​មួយ​ចំនួន​ជា​របស់​ព្រះសង្ឃ​គង់នៅ​វត្ត​រតនា​រាម ហៅ​វត្ត​ផ្សារ​កណ្តាល វត្ត​បា​លិ​លេ​យ្យ និង​វត្ត​សូ​រិ​យា​រាម​ហៅ​វត្ត​ថ្មី ។

គួរ​បញ្ជាក់​ថា គ្រួសារ​ក្រីក្រ និង​ធ្លាក់ខ្លួន​ពិការ​ខាងលើ ក្រោយ​ពី​គេហទំព័រ និង​កាសែត​កោះសន្តិភាព​ចុះ​ផ្សាយ​មាន​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​បាន​ជួយ​ជា​អំណោយ​ជា​បន្តបន្ទាប់​ថ្ងៃមុន តាម​រយៈ​សមត្ថកិច្ច និង​ថ្ងៃនេះ​តាម​រយៈ​ព្រះសង្ឃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ